សុខភាព
គន្លឹះ ៥ យ៉ាង ថែរក្សាសុខភាពភ្នែកឲ្យកាន់តែប្រសើរ
ភ្នែកគឺជាសរីរាង្គដ៏សំខាន់បំផុតមួយនៃរាងកាយ មានមានកាតព្វកិច្ចមើល ជួយឲ្យយើងរស់នៅធម្មតាមានសុភមង្គល។ ប្រសិនបើភ្នែករបស់យើងមានបញ្ហា វានឹងប៉ះពាល់ដល់ជីវិតរបស់យើងយ៉ាងខ្លាំង។ ដូច្នេះហើយ អ្នកគួរតែថែរក្សាសុខភាពភ្នែកឲ្យបានល្អ។

គន្លឹះថែរក្សាសុខភាពភ្នែក
១ បរិភោគអាហារដែលមានជីវជាតិ
អាហារដែលមានជីវជាតិជួយឲ្យភ្នែករបស់យើងមានសុខភាពល្អ។ អាហារដែលផ្តល់អត្ថប្រយោជន៍ដល់ភ្នែករួមមាន ផ្លែឈើ និងបន្លែដែលមានវីតាមីន A ខ្ពស់ ដូចជា ការ៉ុត ល្ពៅ ស្ពៃខ្មៅ ប៉េងប៉ោះ ផ្លែប៊ឺរី ជាដើម វីតាមីន A ជួយឲ្យមើលឃើញក្នុងទីងងឹត ការពារភ្នែកស្ងួត និងភ្នែកឡើងបាយ។
២ ពាក់វ៉ែនតា
ពន្លឺព្រះអាទិត្យមានកាំរស្មី UV ដែលបង្កគ្រោះថ្នាក់ដល់ភ្នែក។ កាំរស្មី UV អាចបណ្តាលឲ្យភ្នែកក្រហម ព្រិលភ្នែក ភ្នែកឡើងបាយ និងជំងឺភ្នែកឡើងបាយ។ ការពាក់វ៉ែនតា អាចជួយការពារភ្នែករបស់យើងពីពន្លឺព្រះអាទិត្យ។
៣ សម្រាកឲ្យបានគ្រប់គ្រាន់
ការសម្រាកឲ្យបានគ្រប់គ្រាន់ជួយភ្នែករបស់យើងងើបឡើងវិញ។ ភ្នែករបស់យើងត្រូវការសម្រាកប្រហែល ៦-៨ ម៉ោងក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកមិនបានសម្រាកគ្រប់គ្រាន់ទេ វាអាចបណ្តាលឲ្យអស់កម្លាំងភ្នែក ស្ងួត និងឈឺភ្នែក។
៤ ពិនិត្យសុខភាពភ្នែកឲ្យបានទៀងទាត់
អ្នកគួរតែពិនិត្យសុខភាពភ្នែករបស់អ្នកជារៀងរាល់ឆ្នាំ។ ដើម្បីរកមើលភាពមិនប្រក្រតីនៃភ្នែក ប្រសិនបើរកឃើញបញ្ហា អ្នកនឹងទទួលការព្យាបាលទាន់ពេលវេលា។
៥ ចៀសវាងអាកប្បកិរិយាប្រថុយប្រថាន
អាកប្បកិរិយាប្រថុយប្រថានដែលអាចប៉ះពាល់ដល់ភ្នែករបស់អ្នក រួមមានការជក់បារី ការផឹកស្រា និងការសម្លឹងមើលអេក្រង់កុំព្យូទ័រ ឬទូរសព្ទដៃរយៈពេលយូរ។ ឧទាហរណ៍ ការពាក់ contact lenses ដោយមិនបានសម្អាតវាឲ្យបានត្រឹមត្រូវ។
ការប្រុងប្រយ័ត្នបន្ថែម
បន្ថែមពីលើគន្លឹះខាងលើ មានកិច្ចការបន្ថែមដែលត្រូវធ្វើ ដែលនឹងជួយឲ្យភ្នែករបស់យើងមានសុខភាពល្អ រួមមាន៖
– ចៀសវាងការត្រដុសភ្នែករបស់អ្នកខ្លាំង។
– កែសម្រួលបរិស្ថានឲ្យបានសមរម្យដូចជាកែសម្រួលភ្លើងឲ្យបានគ្រប់គ្រាន់ ។ ចៀសវាងធ្វើការ ឬអាននៅកន្លែងងងឹត។
– ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
ការថែទាំភ្នែកត្រឹមត្រូវ ជួយឲ្យយើងមើលឃើញច្បាស់ និងងាយស្រួល។ ជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺភ្នែកផ្សេងៗនិងជួយយើងឲ្យរស់នៅដោយសប្បាយរីករាយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី