សុខភាព
អ្វីទៅជាការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ
ការរលាកប្រព័ន្ធទឹកមូត្រ គឺជាការកកើតនៃមេរោគនៅក្នុងប្រព័ន្ធបង្ហូរទឹកនោម។
១- ប្រភេទនៃការរលាកបំពង់ទឹកមូត្រអាចមាន៖
– ការរលាកតម្រងនោមស្រួចស្រាវ (Pyélonéphrite aiguë)
– ការរលាកប្លោកនោមស្រួចស្រាវ (Cystite aiguë)
– ការរលាកប្រូស្តាតស្រួចស្រាវ (Prostatie aiguë)

២- រោគសញ្ញា
– នោមទាស់ (Dysurie)
– នោមញឹក (Pollakiurie)
– នោមក្រហាយ (Brûlure mictionnelle)
– ក្តៅខ្លួន (Fièvre)

៣- ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យផ្អែកលើរោគសញ្ញាគ្លីនិក ដែលអ្នកជំងឺមានបូករួមនឹងការបណ្ដុះមេរោគក្នុងឈាម និងទឹកនោម រួមផ្សំនឹងការពិនិត្យ៖
– ការពិនិត្យឈាម: NFS, Procalcitonine, CRP
– ថតពោះ (ASP) ដើម្បីរកមើលគ្រួសតម្រង់នោម
– ធ្វើអេកូពោះ (Echographie abdominale) ដើម្បីបញ្ជាក់ថាមានគ្រួស ការរីកតាមបង្ហូរនោមក្រពេញប្រូស្តាត ផ្លោកនោម
– ធ្វើស្កេនតម្រង់នោម បើចាំបាច់។
៤- ការព្យាបាល

បើអ្នកជំងឺមានបញ្ហារលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ លោកអ្នកចាំបាច់ត្រូវមកទទួលការព្យាបាលនិងពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិត ដើម្បីធ្វើរោគវិនិច្ឆ័យ និងតាមដានស្ថានភាពជំងឺ។
ការព្យាបាលត្រូវប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក ដោយពឹងផ្អែកលើលទ្ធផលបណ្តុះមេរោគខាងលើហើយរយៈពេលនៃការព្យាបាល ប្រែប្រួលទៅតាមប្រភេទនៃការរលាកបំពង់ទឹកមូត្រ និងប្រភេទមេរោគ។
៥- ផលវិបាក
ចំពោះអ្នកជំងឺដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ អ្នកជំងឺអាចមានផលវិបាកដូចជា៖
– ខ្សោយតម្រងនោម
– អាប់សែ (Abcès) នៅប្រព័ន្ធបង្ហូរទឹកមូត្រ
– វិវត្តទៅរកការរលាកប្រព័ន្ធទឹកមូត្រ

បើលោកអ្នកមានបញ្ហាដូចរៀបរាប់ខាងលើ សូមមកពិគ្រោះជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតជាមួយគ្រូពេទ្យឯកទេសជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ ៖ រស្មី




-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង