សុខភាព
មន្ត្រីWHO៖ ជំងឺមិនឆ្លង៤ប្រភេទបានសម្លាប់ពលរដ្ឋកម្ពុជាយ៉ាងស្ងៀមស្ងាត់
លោកវេជ្ជបណ្ឌិត ឃឹម សំអាត តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានអះអាងថា ជំងឺមិនឆ្លង៤ប្រភេទបានសម្លាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងស្ងៀមស្ងាត់ ខណៈជំងឺទាំងនេះអាចការពារបានតាមរយៈការទទួលទានរបបអាហារត្រឹមត្រូវ និងការហាត់ប្រាណឱ្យបានទៀតទាត់។

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្តីពីការលើកកម្ពស់ការយល់ដឹងស្តីពីចំណីអាហារមានសុខភាព និងការកាត់បន្ថយជាតិប្រៃក្នុងចំណីអាហារកាលពីថ្ងៃទី២១ធ្នូ នៅសណ្ឋាគារ ភ្នំពេញ លោកវេជ្ជបណ្ឌិតបានបន្តថា ជំងឺមិនឆ្លងចំនួន៤ដែលបានសម្លាប់ប្រជាពលរដ្ឋយ៉ាងស្ងៀមស្ងាត់គឺ ទី១,ជំងឺបេះដូង សសៃឈាមរួមមានជំងឺបេះដូង ជំងឺគ្រោះថ្នាក់សសៃឈាមខួរក្បាល និងជំងឺលើសឈាម ទី២,ជំងឺទឹកនោមផ្អែម ទី៣,ជំងឺមហារីក និងទី៤,ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ រួមមានជំងឺហឺត ជំងឺទងសួតរ៉ាំរ៉ៃដែលជំងឺទាំងអស់នេះជាជំងឺមិនឆ្លងតែកើតហើយត្រូវការព្យាបាល និងថែទាំអស់មួយជីវិតហើយធ្លាក់បន្ទុកយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា «ក៏ប៉ុន្តែឱកាសល្អមួយដែលវិទ្យាសាស្ត្ររកឃើញបង្ហាញថា ៨០%នៃជំងឺទឹកនោមផ្អែមប្រភេទទី២ អាចការពារបានតាមរយៈការកាត់បន្ថយហានិភ័យរបស់វា៨០%នៃជំងឺបេះដូងជំងឺគ្រោះថ្នាក់សសៃឈមខួរក្បាល ជំងឺលើសឈាមសុទ្ធតែប្រភេទជំងឺដែលអាចការពារបាន និង៤០%នៃជំងឺមហារីកក៏អាចការពារបានដែរប្រសិនបើយើងរួមគ្នាដើម្បីជួយជំរុញធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ដឹងពីហានិភ័យនៃជំងឺឆ្លងទាំងនេះដែលបង្កឡើងតាមរយៈការប្រើប្រាស់ផលិតផលថ្នាំជក់ឬជក់បារី ការទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ កង្វះការហាត់ប្រាណឱ្យបានទៀងទាត់ និងការទទួលទានរបបអាហារដែលពុំមានសុខភាព»។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ជាងនេះទៀតការទទួលទានរបបអាហារ និងកាត់បន្ថយជាតិអំបិលឱ្យបានត្រឹមត្រូវពិតជាមានសារសំខាន់ណាស់ចំពោះសុខភាពប្រជាពលរដ្ឋដើម្បីការពារពីជំងឺមិនឆ្លងជំងឺទាំងនេះ។ លោកវេជ្ជបណ្ឌិតបានលើកឡើងរបាយការណ៍ឆ្នាំ២០១៩របស់អង្គការសហប្រជាជាតិមកបញ្ជាក់ថា មានប្រជាពលរដ្ឋកម្ពុជាបានស្លាប់ជារៀងរាល់ឆ្នាំប្រហែល៦០០០០នាក់ដោយសារជំងឺមិនឆ្លងដែលយើងមិនដែលបានរំលេចនៅតាមសារព័ត៍មានទេ។ ក្នុងរបាយការណ៍គេបានរកឃើញថា ជំងឺមិនឆ្លងនេះវាប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ ដូចជាប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចប្រហែលជិត៧%នៃជីឌីភី។ ប៉ុន្តែបើយើងអាចកាត់បន្ថយជំងឺទាំងនោះបានមានន័យថា យើងអាចជួយដល់ប្រជាពលរដ្ឋប្រមាណ៤៧០០០នាក់ឱ្យចៀសផុតពីការស្លាប់រយៈពេល១៥ឆ្នាំទៅមុខ។ ដូចនេះការអបរំសុខភាពមិនមែនជាតួនាទីដាច់ដោយឡែករបស់ក្រសួងសុខាភិបាលម្នាក់ឯងនោះទេ គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធពិសេសបណ្តាសារព័ត៍មាននានា។

លោក ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលស្គាល់ថា ការចួលរួមចំណែកក្នុងការអនុវត្តសកម្មភាពផ្សព្វផ្សាយរបស់គ្រប់មន្ទីរព័ត៌មានរាជធានី ខេត្ត ក្នុងការលើកកម្ពស់ការយល់ដឹងពីរបបអាហារដែលមានសុខភាពល្អ
និងកាត់បន្ថយការទទួលទានអំបិលរបស់ប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកយ៉ាងសកម្មធ្វើឲ្យក្រសួងព័ត៌មានអាចសម្រេចបាននូវភារកិច្ចនេះ ។
លោកបានបន្តទៀតថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាព ជូនប្រជាពលរដ្ឋ ក្រសួងព័ត៌មានបានបំពេញតួនាទីរបស់ខ្លួនក្នុងការលើកកម្ពស់សង្គមប្រកមដោយសីលធម៌ ឆ្លើយតបជូនប្រជាពលរដ្ឋ បានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលាតាមរយៈការផ្សព្វផ្សាយអប់រំសុខភាព ជាពិសេសការលើកកម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាព និងការកាត់បន្ថយជាតិអំបិលក្នុងចំណីអាហារ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា