សុខភាព
របបអាហារ ការពិនិត្យជាតិស្ករ និងលំហាត់ប្រាណ ចំពោះអ្នកជំងឺទឹកនោមផ្អែម
ក) អ្វីជារបបអាហារ?
រស់នៅដោយផាសុកភាព ជាកិច្ចការចាំបាច់ចាំបាច់សម្រាប់មនុស្សទូទៅ និងជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ សូមបញ្ជាក់ថា អាហារដែលល្អសម្រាប់មនុស្ស ដែលមានជំងឺទឹកនោមផ្អែម គឺវាល្អសម្រាប់មនុស្សទូទៅ(មិនមែនជាអាហារតមទេ ដូចការលើកឡើងនៃមនុស្សមួយចំនួននោះទេ)៖
– ជៀសវាងអាហារដែលសំបូរខ្លាញ់
– អាចហូបបានច្រើន បន្លែ ផ្លែឈើមិនទុំខ្លាំងពេក គ្រាប់ធញ្ញជាតិ និងបរិភោគបាយសំរូប
– ហូបបរិមាណតិចតួចនូវជាតិស្ករកែច្នៃ (ដំណាប់ និងស្ករគ្រាប់)
– រក្សាបរិមាណជាតិស្រវឹងសមរម្យ
– បញ្ចប់ការជក់បារីជាដាច់ខាត
– បរិភោគឲ្យបានទៀងពេល (ជៀសវាងការបង្អត់អាហារ)
ខ) ការពិនិត្យជាស្ករ តាមដានជាតិស្ករព្រឹកព្រហាមមុនអាហារ ដើម្បីបញ្ជាក់ថាមានជំងឺទឹកនោមផ្អែមមែន ឬ មិនមែន?
នៅពេលបរិភោគចូលទៅនោះ អាហារត្រូវបានបំបែកជាគ្លុយគូស(ជាតិស្ករ)។ ជាតិស្ករទាំងនោះជួយកោសិការបស់អ្នកបង្កើតថាមពល ដែលអ្នកត្រូវការសម្រាប់សុខភាព។ អាំងស៊ុយលីនជាអ័រម៉ូនសំខាន់តែមួយគត់ក្នុងខ្លួនមនុស្សយើង ដែលមានភារកិច្ចដឹកនាំជាតិស្ករយកទៅប្រើប្រាស់នៅគ្រប់កោសិកានៃរាងកាយទាំងមូល ដើម្បីបម្លែងទៅជាប្រភពថាមពល អាចឲ្យជីវិតអាចរស់នៅបាន។ នៅពេលដែល រាងកាយយើងមិនអាចប្រើប្រាស់ឲ្យមានប្រសិទ្ធភាពដូចធម្មតានូវអ័រម៉ូនឈ្មោះអាំងស៊ុយលីន នោះនាំឲ្យការលើសជាតិស្ករក្នុងឈាម (ឫហៅថា ជំងឺទឹកនោមផ្អែម)។ មានន័យថា ឫមួយ មានអាំងស៊ុយលីនគ្រប់គ្រាន់តែគ្មានប្រសិទ្ធភាព ឫមួយមានអាំងស៊ុយលីនមានប្រសិទ្ធភាព តែបរិមាណមិនគ្រប់គ្រាន់សម្រាប់ដឹកជញ្ជូនស្ករយកទៅប្រើប្រាស់ឫមួយមានបញ្ហាទាំងពីរ (ដែលជាករណីទូទៅភាគច្រើន នៃជំងឺទឹកនោមផ្អែមប្រភេទពីរ កើតលើមនុស្សធំ)។
បញ្ជាក់៖ ការលើសជាតិស្ករក្នុងឈាម ជាក្តីកង្វល់ចម្បងដ៏ធំនៃវេជ្ជសាស្ត្រយើងនាពេលបច្ចុប្បន្ន ពីព្រោះផ្តើមចេញពីបញ្ហាលើសជាតិស្ករ ក្នុងឈាមតែមួយមុខនាំទៅដល់ផលប៉ះពាល់ស្ទើរគ្រប់សរីរាង្គទាំងអស់ ដែលអាចនាំទៅដល់ទាំងពិការភាព និងអាយុជីវិត។
បើមិនបានព្យាបាលត្រឹមត្រូវនិងឲ្យទាន់ពេលវេលា ជំងឺនេះបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជា៖
– ផលប៉ះពាល់បណ្តាលខ្សោយតម្រងនោម
– ការខូចសាច់ដុំបេះដូង ដោយមកពីស្ទះសរសៃឈាមបេះដូង
– ដាច់ ឬស្ទះសរសៃឈាមខួរក្បាល
– ពិការភាពភ្នែក
– និងការបាត់បង់ការដឹងប្រព័ន្ធប្រសាទអវយវៈ ដែលនាំដល់ការងាយមានរបួសជើង និងការវះកាត់ជើង
គ) ការធ្វើលំហាត់ប្រាណ
– អ្វីដែលអ្នកគួរធ្វើ មុនចាប់ធ្វើហាត់ប្រាណ៖
• ស្លៀកពាក់សំលៀកបំពាក់សមល្មមមិនតឹងពេក ពាក់ស្បែកជើងមានទ្រនាប់ស្រួលហ្វឹកហាត់
• យកតាមខ្លួននូវដំស្ករ សម្រាប់ពេលចុះជាតិស្ករខ្លាំង
• សូមពិនិត្យជាតិស្ករមុន និងក្រោយពេលធ្វើលំហាត់ប្រាណ
– លំហាត់ប្រាណប្រភេទណាមួយដែលអ្នកចូលចិត្ត (ហែលទឹក ការដើរ ការរាំ វាយសី ទាត់បាល់ និងការងារផ្ទះ)
– គួរធ្វើឲ្យបាន ៣០នាទីក្នុងមួយថ្ងៃ និង ៥ថ្ងៃក្នុងមួយសប្តាហ៍
– បើសិនអ្នកចាក់ផ្តើមចាក់អាំងស៊ុយលីន សូមធ្វើការហាត់ប្រាណសន្សឹមៗ ដោយមានដំបូន្មានពីវេជ្ជបណ្ឌិត ឬអ្នកជំនាញ
បញ្ជាក់៖ ផលប្រយោជន៍ពីការធ្វើលំហាត់ប្រាណ៖
• ធ្វើឲ្យប្រសើរនូវការគ្រប់គ្រងជាតិស្កររបស់អ្នក
• ធ្វើឲ្យប្រសើរនូវសម្ពាធឈាម និងចលនាសន្លាក់
• ជួយឲ្យអ្នកស្រក ឬរក្សាទម្ងន់បានល្អ
• ធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ដែលជាផលវិជ្ជមានប្រសើរបំផុតសម្រាប់សុខភាពបេះដូង
ដើម្បីស្វែងយល់បន្ថែមពីរបបចំណីអាហារ ក៏ដូចជាវិធីធ្វើយ៉ាងណាឲ្យសុខភាពល្អ បងប្អូនអាចមកប្រឹក្សាជាមួយនឹងក្រុមគ្រូ ពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យកាល់ម៉ែត បានជារៀងរាល់ថ្ងៃ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ យល់ដឹង និងផលប្រយោជន៍នៃការផ្លុំខ្យល់វិភាគមេរោគក្រពះ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?