សុខភាព
តើអ្នកជំងឺទឹកនោមផ្អែម គួរគប្បីតាមដានជាតិស្ករដោយខ្លួនឯងបែបណាទើបល្អ?
ក-ជំងឺទឹកនោមផ្អែមប្រភេទទីមួយ
ការព្យាបាលអ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយនេះ គឺតម្រូវឲ្យមានការចាក់ថ្នាំអាំងស៊ុយលីន។ដើម្បីតាមដានកម្រិតជាតិស្ករដោយ ខ្លួនឯងអ្នកជំងឺគួរគប្បីចងចាំថា បើគាត់ព្យាបាលដោយ ការចាក់អាំងស៊ុយលីន ពីរដងក្នុងមួយថ្ងៃ ឧទាហរណ៍ Novomix or Mixtard គាត់គួរគប្បី ជួសជាតិស្ករឲ្យបានពីរដងក្នុងមួយថ្ងៃដែរគឺជួសជាតិស្ករ មុនចាក់ថ្នាំអាំងស៊ុយលីន និងមុនទទួលទានអាហារ។


ក្នុងករណីដែលអ្នកជំងឺ ធ្វើការព្យាបាលដោយចាក់ថ្នាំ បីដងក្នុងមួយថ្ងៃ Novomix or Mixtard បីដងក្នុងមួយថ្ងៃ គាត់គួរគប្បីជួសជាតិស្ករឲ្យបានបីដងក្នុងមួយថ្ងៃ គឺមុនចាក់ថ្នាំអាំងស៊ុយលីន និងមុនទទួលទានអាហារ។ ក្នុងករណីដែលអ្នកជំងឺធ្វើការព្យាបាល ដោយប្រើរូបមន្ត Basal Bolus គឺចាក់បួនដងក្នុងមួយថ្ងៃអ្នកជំងឺគួរគប្បីតាមដាន ជាតិស្ករឲ្យបានបីដងក្នុងមួយថ្ងៃគឺមុនចាក់ថ្នាំអាំងស៊ុយលីន ប្រភេទ Bolus អាំងស៊ុយលីនលឿន (Rapid Insulin) ។
ខ-អ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរ
ករណីអ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរ គឺអ្នកជំងឺជួនកាលអាចទទួលទានថ្នាំគ្រាប់ ហើយជួនកាលទទួលទានថ្នាំគ្រាប់ផង និងចាក់ អាំងស៊ុយលីនផង។ ករណីដែលអ្នកជំងឺ ទឹកនោមផ្អែមប្រភេទទីពីរ បានទទួលការព្យាបាលដោយប្រើថ្នាំគ្រាប់សុទ្ធ អ្នកជំងឺគួរគប្បីជួសជាតិ ស្ករតាមដានដោយខ្លួនឯងពីរ ទៅបីដងក្នុងមួយសប្តាហ៍។ ហើយការជួសជាតិស្ករនេះទៀតសោធ មិនត្រូវធ្វើឡើងមួយពេលៗ ឧទាហរណ៍៖ ជួសតែជាតិស្ករពេលព្រឹកមុនទទួលទានអាហារ មិនបានជួសជាតិស្ករក្រោយទទួលទានអាហារនោះទេ។ អ្នកជំងឺគួរគប្បីជួសជាតិស្ករដោយខ្លួនឯង ក្នុងលក្ខណៈឆ្លាស់គ្នា ឧទាហរណ៍៖ បើថ្ងៃនេះយើងជួសជាតិស្ករពេលព្រឹកមុនទទួលទានអាហារ នៅពេលជួសលើកក្រោយគួរគប្បីជួសជាតិស្ករពីរម៉ោងក្រោយទទួលទាន អាហារពេលមួយណាក៏បាន ឬក៏ជួសជាតិស្ករពេលរសៀលម៉ោងប្រាំ។ ក្នុងករណីអ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរ ទទួលការព្យាបាលដោយ ប្រើថ្នាំគ្រាប់ផង និងថ្នាំចាក់ផង(Mixed Treatment)។ ក្នុងករណីបែបនេះអ្នកជំងឺទឹកនោមផ្អែមគួរគប្បីជួសជាតិស្ករឲ្យបានទៀងទាត់រាល់ថ្ងៃ គឺជួសជាតិស្ករ ពេលព្រឹកមុនទទួលទានអាហារ។ ករណីអ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរទទួលការព្យាបាល ដោយចាក់ អាំងស៊ុយលីន ពីរ ទៅ បីដងក្នុងមួយថ្ងៃនោះអ្នកជំងឺគួរគប្បីជួសជាតិស្ករ ដូចអ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយ ដូចបានរៀបរាប់ខាងលើ ផងដែរ។

គ-ជំងឺទឹកនោមផ្អែមប្រភេទទីបី ឬជំងឺទឹកនោមផ្អែមលើស្ត្រីមានផ្ទៃពោះ
ដូចយើងបានដឹងកន្លងមកហើយថា ចំពោះស្ត្រីដែលមានផ្ទៃពោះតម្រូវឲ្យកម្រិតជាតិស្ករនោះបានល្អតឹងរឹងបំផុតដើម្បីបញ្ចៀសកុំឲ្យមានផលវិបាកលើម្តាយនឹងទារក។ អ្នកជំងឺទឹកនោម ផ្អែមប្រភេទទី៣គួរគប្បីជួសជាតិស្ករនឹងតាមដានខ្លួនឯងពី បីដង ទៅ ប្រាំមួយដងក្នុងមួយថ្ងៃ គឺជួសជាតិស្ករពេលព្រឹក ពេលថ្ងៃ នឹងពេលល្ងាចមុនទទួលទានអាហារ ហើយជាពិសេសត្រូវតាមដានជាតិស្ករ ពីរម៉ោងក្រោយទទួលទានអាហារ ពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច។ ការតាមដានជួសជាតិស្ករដោយខ្លួនឯង គឺមានលក្ខណៈសំខាន់ និងចាំបាចបំផុត សម្រាប់អ្នកជំងឺទឹកនោមផ្អែមទាំងបីប្រភេទ គឺប្រភេទទីមួយ ប្រភេទទីពីរ និងប្រភេទទីបី។

ការតាមដានជាតិស្ករដោយខ្លួនឯងនេះអាចធ្វើឲ្យ អ្នកជំងឺនិងក្រុមគ្រូពេទ្យរបស់ពួកគាត់អាចធ្វើការសម្របសម្រួលក្រិតនៃ ការប្រើប្រាស់ថ្នាំបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ជាងនេះទៅទៀត ការកត់ត្រាទុកនូវលទ្ធផលជាតិស្ករ ដែលបងប្អូនអ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគាត់ជារឿងចាំបាច់មួយដែរ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ របបអាហារ ការពិនិត្យជាតិស្ករ និងលំហាត់ប្រាណ ចំពោះអ្នកជំងឺទឹកនោមផ្អែម

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?