សុខភាព
មន្ទីរពេទ្យកុមារជាតិ ជាមន្ទីរពេទ្យជាតិដំបូង បំពាក់ម៉ាស៊ីនលាងឈាមទារក និងកុមារ
មន្ទីរពេទ្យកុមារជាតិ នឹងក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិជាលើកដំបូងគេនៅប្រទេសកម្ពុជា ដែលមានបំពាក់ម៉ាស៊ីនលាងឈាមសម្រាប់ព្យាបាលទារកទើបនឹងកើត និងកុមារដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឱ្យមានភាពប្រសើរ ឬជាសះស្បើយឡើងវិញ។

វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ មានប្រសាសន៍ឱ្យ “កម្ពុជាថ្មី” ដឹងថា មន្ទីរពេទ្យកុមារជាតិទទួលបាន ម៉ាស៊ីនលាងឈាមចំនួន ២គ្រឿង ឬហៅថា CRRT ដោយក្នុង ១គ្រឿង មានតម្លៃជាង ៤ ម៉ឺនដុល្លារ ពី រ៉ូតារីក្លឹបអ៊ិនធើណាស់សិនណាល់ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ដើម្បីបំពាក់នៅក្នុងមន្ទីរពេទ្យសម្រាប់ព្យាបាលដល់ទារកទើបនឹងកើត និងកុមារដែលឈឺធ្ងន់ធ្ងរ ឱ្យមានភាពល្អប្រសើរ ពោលគឺកាត់បន្ថយអត្រាស្លាប់របស់កុមារ។

លោកវេជ្ជបណ្ឌិតបានពន្យល់ថា ពេលកុមារមានជំងឺធ្ងន់ធ្ងរធ្វើឱ្យប្រព័ន្ធរាងកាយមានភាពទ្រុឌទ្រោមដោយសារជាតិពុលក្នុងឈាមមានការកើនឡើង បណ្តាលមកពីវីរុស ឬប្រព័ន្ធតម្រង់នោមពិបាកក្នុងការបញ្ចេញទឹកនោម។ ដូច្នេះទើបត្រូវការលាងឈាមដូចជាមនុស្សចាស់ដែរ។ ដូចជាករណីក្មេងទើបកើតមកកើតលឿង បើកើតលឿងធម្មតាមិនអីទេ តែពេលខ្លះវាមានបញ្ហាបែកគ្រាប់ឈាមច្រើនដោយសារមកពីខ្វះអ័រម៉ូនធ្វើឱ្យលឿងខ្លាំងដែលមិនអាចព្យាបាលតាមរយៈការហាលថ្ងៃ និងបញ្ចេញទឹកនោមបានទេ។ ម៉ាស៊ីនលាងឈាមនេះអាចកាត់បន្ថយធ្វើឱ្យរំដោះជាតិពុលចេញពីក្នុងខ្លួន ធ្វើឱ្យកុមារប្រសើរឡើងមិនធ្វើឱ្យសរីរាង្គផ្សេងៗខូច និងអាចជាវិញបាន។

វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបន្ថែមថា ប្រសិនបើអត់មានម៉ាស៊ីននេះទេ ការព្យាបាលទៅលើកុមារមិនល្អអាច និងធ្វើឱ្យកុមារអាចស្លាប់បាន។ ម៉ាស៊ីននេះទើបមាននៅស្រុកខ្មែរ និងលើកដំបូងទេនៅពេទ្យកុមារជាតិ សូម្បីនៅមន្ទីរពេទ្យគន្ធបុប្ផា ក៏មិនទាន់មានដែរ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ម៉ាស៊ីនលាងឈាមនេះអាចប្រើទៅលើកុមារមានទម្ងន់ ១ ឬ ២គីឡូក្រាម រហូតដល់មនុស្សចាស់ក៏ប្រើបានដែរ។ ប៉ុន្តែតម្លៃការប្រើប្រាស់ថ្លៃជាងមនុស្សចាស់ ដោយប្រើពេលលាងឈាមយូររហូតដល់ ១២ ទៅ ២០ ម៉ោង ខណៈម៉ាស៊ីនលាងឈាមមនុស្សចាស់មិនអាចប្រើលើកុមារបានទេ ប្រើបានទៅលើមនុស្សដែលមានទម្ងន់ ៤០ ឬ ៤៥ គីឡូក្រាមប៉ុណ្ណោះ។

នាយកមន្ទីរពេទ្យកុមារជាតិ ខាងលើ បានឱ្យដឹងទៀតថា នៅឆ្នាំ២០២៣ មន្ទីរពេទ្យបានបញ្ជួនបុគ្គលិកទៅបន្តការសិក្សានៅប្រទេសកូរ៉េ រយៈពេល ៧សប្តាហ៍ ចំនួន ១០រូបន្ថែមទៀត ក្នុងនោះមានវេជ្ជបណ្ឌិត ៧រូប និងគិលានុប្បដ្ឋាក ៣រូប លើជំនាញជំងឺភ្នែក ជំងឺឈាមផ្នែកលាងឈាម និងឱសថ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ