សុខភាព
ស្ត្រីគួរចាំបាច់ពិនិត្យឈាម និងទឹកនោមក្នុងអំឡុងពេលមានផ្ទៃពោះ
ការពិនិត្យឈាម និងទឹកនោមក្នុងអំឡុងពេលមានផ្ទៃពោះពិតជាមានសារៈសំខាន់សម្រាប់ស្ត្រីដែល កំពុងតែពរពោះ ពីព្រោះគ្រូពេទ្យជំនាញនឹងអាចដឹងបាននូវស្ថានភាពសុខភាព និងកត្តាប្រឈម របស់អ្នកម្តាយ និងទារកជាមុន ដែលអាចអោយគ្រូពេទ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកំណត់បាន នូវរោគវិនិច្ឆ័យ និងការព្យាបាលបានត្រឹមត្រូវដែលធ្វើឲ្យអ្នកម្តាយជៀសបាននូវហានិភ័យទាំងឡាយ។

ក) ការពិនិត្យឈាម និងទឹកនោមដើម្បីស្វែងរកនូវជំងឺប្រឈមដូចជា៖
– ទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ
– លើសសម្ពាធឈាម
– កង្វះគ្រាប់ឈាមក្រហម
– បង្រុងក្រឡាភ្លើង
– មេរោគថ្លើមប្រភេទ បេ និងសេ…

ខ) ជាធម្មតាការពិនិត្យឈាមនិងទឹកនោមត្រូវធ្វើឡើងចំនួន២ដង(អាចលើសពីនេះក្នុងករណីចាំបាច់) ក្នុងអំឡុងពេលមានផ្ទៃពោះ៖
១- នៅពេលចាប់ផ្តើមមានកូន៖
– ការពិនិត្យរកក្រុមឈាម (Rhésus(+) ឬ Rhésus(-))
– ការពិនិត្យគ្រាប់ឈាម: (កង្វះគ្រាប់ឈាមក្រហម, ប្លាកែត (plaquettes) ចុះទាប,…)
– ការពិនិត្យរកមេរោគ (អេដស៍, ស្វាយ, ព្រូនឆ្មារ, ស្អូច,…)
– ពិនិត្យជាតិស្ករ ក្នុងឈាម លើស ឬខ្វះជាតិស្ករ…

២- នៅពេលជិតសម្រាល ការពិនិត្យឈាមនៅរយៈពេលនេះមានសារៈសំខាន់ សម្រាប់ត្រៀមនៅពេលសម្រាល (សម្រាលដោយធម្មជាតិ ឬវះកាត់)។
ការពិនិត្យសុខភាព និងតាមដានផ្ទៃពោះជាប្រចាំ គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកម្តាយ និងទារកដូចនេះស្ត្រីមានផ្ទៃពោះគួរឆាប់មកពិគ្រោះមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត។
“សុខភាពម្តាយ និងទារកបានល្អគឺជាសុភមង្គលនៃក្រុមគ្រួសារ”៕
អត្ថបទ ៖ រស្មី




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក