សុខភាព
ផលប្រយោជន៍នៃការពិនិត្យអេឡិចត្រូណឺរូមីញ៉ូក្រាម ឬ ENMG
អេឡិចត្រូណឺរូមីញ៉ូក្រាម (ENMG) ជាការពិនិត្យអមគ្លីនិកបន្ថែមលើការ ពិនិត្យគ្លីនិកនៃប្រព័ន្ធប្រសាទក្រៅ ពោលគឺ សរសៃប្រសាទ និងសាច់ដុំ តាមរយៈអេឡិចត្រូដ។

រោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទក្រៅ ស្ដែងឡើងក្នុងរូបភាពច្រើនបែប ដែលអ្នកជំងឺ និងគ្រូពេទ្យមិន មានជំនាញខាងប្រព័ន្ធប្រសាទ មិនបាន គិតដល់ហើយអ្នកជំងឺជាច្រើនបានចំណាយថវិកា និងពេលវេលា ជាច្រើន ដើម្បីរកមូលហេតុ និងព្យាបាល តែមិនទទួលបានលទ្ធផលល្អប្រសើរ។


ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ មានអ្នកជំងឺជាច្រើនបានមកទទួលការ ពិនិត្យអេឡិចត្រូណឺរូមីញ៉ូក្រាម ហើយយើងរកឃើញថា អ្នកដែលមានជំងឺ ប្រព័ន្ធប្រសាទក្រៅ គឺមាន ៥៣,៣%។
ក) រោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទក្រៅមានដូចជា៖
– ចុះខ្សោយកម្លាំងសាច់ដុំ ឬស្វិតសាច់ដុំ
– ឈឺ ចុករោយ តាមសាច់ដុំ
– ស្ពឹក ស្រពន់
– ទទួលអារម្មណ៍ថាក្ដៅ ឬក្រហាយ
– មានអារម្មណ៍ថា ដូចជាមានស្រមោចវារ ឬម្ជុលចាក់
រោគសញ្ញាទាំងនេះអាចកើតមាននៅលើដៃ ឬជើង ឬពេញទាំងដងខ្លួន
ខ) មូលហេតុនៃជំងឺប្រព័ន្ធប្រសាទក្រៅមានដូចជា៖
– ការរលាកមកពីមូលហេតុមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ស្រា ជាតិពុល មេរោគ ជំងឺស្វ័យ ការពារ
– ការដាច់រហែក ឬការសង្កត់លើសរសៃប្រសាទណាមួយដោយការប៉ះទង្គិច ជាដើម។
គ) ការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែកទៅលើ៖
– រោគសញ្ញាគ្លីនិករបស់អ្នកជំងឺ
– ការវាស់រលកចរន្តសរសៃប្រសាទ និងសាច់ដុំ ដោយម៉ាស៊ីន ENMG ដោយវេជ្ជបណ្ឌិតជំនាញ
ឃ) ការព្យាបាលរួមមាន៖
– ការព្យាបាលដោយថ្នាំទៅតាមមូលហេតុនៃជំងឺ
– ការវះកាត់ ប្រសិនបើមានការសង្កត់នៅសរសៃប្រសាទណាមួយ
– ការព្យាបាលដោយចលនា
ប្រសិនបើមានអាការៈដូចជម្រាបខាងលើ លោកអ្នកអាចមកទទួល សេវាពិគ្រោះជំងឺជាមួយគ្រូពេទ្យ ជំនាញ ដែលមានបទពិសោធន៍ខ្ពស់ និងពិនិត្យដោយម៉ាស៊ីនអេឡិចត្រូណឺរូមីញ៉ូក្រាម ដែលជាឧបករណ៍ វេជ្ជសាស្ត្រស្វែងរកជំងឺប្រព័ន្ធប្រសាទ និងវិបត្តិសាច់ដុំបានឆាប់រហ័ស ច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលមាននៅ មន្ទីរពេទ្យកាល់ម៉ែតតែមួយគត់ ក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។ “ធ្វើរោគវិនិច្ឆ័យបានកាន់តែច្បាស់ ព្យាបាលបានកាន់តែប្រសើរ”៕

អត្ថបទ៖ រស្មី
សូមចុចអាន៖ វិធីជួយសង្គ្រោះមិនឲ្យស្ទះផ្លូវដង្ហើម នៃអ្នកសន្លប់បាត់បង់ស្មារតី?

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ