Connect with us

សុខភាព

តើ​ការ​ងូត​ទឹក​ពេល​ព្រឹកឬ​​យប់ មួយណា​ល្អ​សម្រាប់​សុខភាព​?

បានផុស

នៅ

មនុស្សគ្រប់រូបមានទម្លាប់ងូតទឹកនៅពេលវេលាខុសៗគ្នានៃថ្ងៃ​នីមួយៗ។ ប៉ុន្តែតើអ្នកដឹងទេថា ពេល​ណា​ដែល​ល្អ​បំផុត​ក្នុង​ការ​ងូត​ទឹក​ដើម្បី​សុខភាព​? ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិតជាច្រើនទាក់ទិននឹងការងូតទឹក។

ការងូតទឹកគឺជាសកម្មភាពដែលយើងធ្វើជារៀងរាល់ថ្ងៃ ដោយជួយយើងកម្ចាត់បាក់តេរី ភាពកខ្វក់ ញើស និងកោសិកាស្បែកដែលងាប់ចេញពីរាងកាយ។ យ៉ាង​ណា​មិញ មនុស្ស​ជា​ច្រើន​នៅ​តែ​ងឿង​ឆ្ងល់​ថា តើ​ការ​ងូត​ទឹក​ពេល​ព្រឹក ឬ​ពេល​យប់​ល្អ​ចំពោះ​សុខភាព​របស់​ពួក​គេ​ឬ​យ៉ាង​ណា?

គ្រូពេទ្យជំនាញខាងសើស្បែក Alok Vij ធ្វើការនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cleveland Clinic សហរដ្ឋអាមេរិក បាននិយាយថា ការងូតទឹកពេលព្រឹក និងការងូតទឹកពេលល្ងាច សុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាពរៀងៗខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថប្រយោជន៍នៃការងូតទឹកពេលព្រឹក

១ ជួយអ្នកឲ្យស្វាងស្មារតី

ការ​ងូត​ទឹក​នៅ​ពេល​ព្រឹក​ជួយ​ឲ្យរាង​កាយ​ភ្ញាក់​ឡើង និង​ជួយឲ្យមនុស្ស​មាន​អារម្មណ៍​ប្រុង​ប្រយ័ត្ន។ អ្នកជំនាញ Vij បាននិយាយថា “ខ្ញុំងូតទឹកនៅពេលព្រឹកដើម្បីឲ្យរាងកាយមានការប្រុងប្រយ័ត្ន និងចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងរាងកាយស្អាត។ នេះ​ជួយ​ឲ្យខ្ញុំ​មាន​អារម្មណ៍​សុខ​ស្រួល និង​ធូរស្រាល​ជាង​មុន”។

២ កម្ចាត់ជាតិខាញ់ចេញពីសក់

ស្បែកក្បាលរបស់យើងអាចបញ្ចេញជាតិប្រេងបន្ទាប់ពីធ្វើការ និងរស់នៅមួយថ្ងៃ។ វេជ្ជបណ្ឌិត Vij ពន្យល់ថា “នៅពេលអ្នកគេង ស្បែកក្បាលរបស់អ្នកប៉ះនឹងខ្នើយ ប្រេង និងសម្ពាធនៃការដេកដែលអាចធ្វើឲ្យសក់របស់អ្នកមានជាតិខាញ់ និងពិបាកក្នុងការធ្វើរចនាប័ទ្ម។ ដូច្នេះការងូត និងកក់សក់នៅពេលព្រឹក នឹងជួយអ្នកកម្ចាត់ជាតិខ្លាញ់ចេញពីសក់របស់ពួកគេ ជួយសម្អាតស្បែកក្បាល និងធ្វើឲ្យសក់ទន់រលោង។

អត្ថប្រយោជន៍នៃការងូតទឹកពេលយប់

១ មានប្រយោជន៍សម្រាប់ការគេង

វេជ្ជបណ្ឌិត Jason Singh ដែលធ្វើការនៅចក្រភពអង់គ្លេសពន្យល់ថា ការងូតទឹកក្តៅប្រហែល ៤០-៤២អង្សាសេ នឹងជួយជំរុញការបញ្ចេញអរម៉ូន Melatonin ដែលជាអរម៉ូនដែលជួយគ្រប់គ្រងនាឡិកាជីវសាស្រ្ត និងការគេង។ នេះជួយឲ្យអ្នកមានគុណភាពដំណេកកាន់តែប្រសើរ។

២ កាត់បន្ថយការឈឺចាប់សាច់ដុំ និងរមួលក្រពើ

ការ​ងូត​ទឹក​ក្តៅ​ឧណ្ហៗ​នៅ​ពេល​ល្ងាច ​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ និង​ភាព​តាន​តឹង​សាច់ដុំ ​បន្ទាប់​ពី​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ ការងូតទឹកក្តៅនៅពេលល្ងាច ក៏អាចការពារការរមួលក្រពើនៅពេលយប់ផងដែរ។

៣ កាត់បន្ថយហានិភ័យនៃជំងឺស្បែក

ការ​ងូត​ទឹក​មុន​ចូល​គេង​ នឹង​ជួយ​កម្ចាត់​បាក់តេរី និង​មេរោគ​ដែល​មាន​នៅ​លើ​រាងកាយ និង​សក់ រក្សា​ស្បែក​ស្អាត និង​ត្រជាក់។ ស្បែកបង្កើតឡើងវិញនៅពេលយើងគេង ដូច្នេះការងូតទឹកនៅពេលយប់ជួយឲ្យស្បែកស្អាត មានប្រយោជន៍សម្រាប់ដំណើរការបង្កើតកោសិកាស្បែកថ្មី ការពារមុន ឬជំងឺស្បែកផ្សេងៗ។

៤ ការពារអាឡ័កស៊ី

ការងូតទឹកពេលល្ងាចជួយកម្ចាត់អាឡ័កស៊ី ដូចជាលំអង និងធូលីដែលជាប់ស្បែក និងសំលៀកបំពាក់ បន្ទាប់ពីធ្វើការនៅខាងក្រៅមួយថ្ងៃ ដោយហេតុនេះជួយកាត់បន្ថយហានិភ័យនៃអាឡ័កស៊ី។

ងូតទឹកពេលព្រឹក ឬពេលយប់ មានប្រយោជន៍ជាង?

ការ​ងូត​ទឹក​ពេល​ព្រឹក និង​ការ​ងូត​ទឹក​នៅ​ពេល​ល្ងាច​នាំ​មក​នូវ​អត្ថប្រយោជន៍​មួយ​ចំនួន។ ទោះជាយ៉ាងណាក៏ដោយ ការជ្រើសរើសរវាង ពេលព្រឹក និងពេលល្ងាចក៏អាស្រ័យលើតម្រូវការផ្ទាល់ខ្លួន និងគោលដៅសុខភាពរបស់មនុស្សម្នាក់ៗផងដែរ។

ប្រសិនបើអ្នកចង់ចាប់ផ្តើមថ្ងៃរបស់អ្នកពោរពេញដោយថាមពល និងស្មារតីស្រស់ស្រាយ ការងូតទឹកពេលព្រឹកអាចជាជម្រើសដ៏ត្រឹមត្រូវ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​ចង់​សម្រាក​លំហែ​កាយ​បន្ទាប់​ពី​ពេញ​មួយ​ថ្ងៃ ហើយ​ចង់​បាន​ដំណេក​ល្អ​នោះ សូម​ជ្រើសរើស​ការ​ងូត​ទឹក​ពេល​យប់។

លោកវេជ្ជបណ្ឌិត Vij ក៏បានកត់សម្គាល់ ៣ចំណុចទៀតថា ពេលងូតទឹក មិនថាពេលព្រឹក ឬពេលយប់ មនុស្សគួរងូតទឹកត្រឹមតែ ៥-១០ នាទីប៉ុណ្ណោះ ចៀសវាងការត្រាំក្រោមម៉ាស៊ីនយូរពេក ជាពិសេសអាកាសធាតុត្រជាក់ អាចធ្វើឲ្យផ្តាសាយ ប៉ះពាល់​ដល់​សុខភាព​​។

អ្នក​ជំនាញ​រូប​នេះ​បាន​បន្ថែម​ថា​ មនុស្ស​ក៏​គួរ​ប្រើ​ទឹកក្តៅ​ជំនួស​ទឹក​ក្តៅ​ឬ​ត្រជាក់​ដែរ។ ជាចុងក្រោយ នៅពេលងូតទឹក អ្នកអាចប្រើជែលផ្កាឈូកទន់ៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការលាងសម្អាតរាងកាយបានយ៉ាងល្អប្រសើរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បិទគម្របបង្គន់ពេលចុចទឹក មិនបានបញ្ឈប់ការរីករាលដាលមេរោគឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច៧ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម១៨ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម