Connect with us

សុខភាព

ជំងឺរលាកស្រោមខួរលើកុមារមានដល់ទៅ ៥ ប្រភេទ ហើយក្មេងវ័យនេះ ងាយប្រឈមជាងគេ

បានផុស

នៅ

ក្មេងអាយុចន្លោះពី១ខែ ទៅដល់ ២ ឬ៣ឆ្នាំ ងាយប្រឈមនឹងជំងឺរលាកស្រោមខួរក្បាល ដោយហេតុថា ប្រព័ន្ធការពារខ្លួនកុមារនៅខ្សោយ ឧស្សាហ៍កើតជំងឺរលាកបំពង់ក រលាកសួត ធ្វើឲ្យមេរោគចូលទៅដល់ក្នុងឈាម ហើយឡើងទៅដល់ស្រោមខួរក្បាល អាចធ្វើឲ្យរលាកស្រោមខួរក្បាល។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ បម្រើការងារនៅមន្ទីរពេទ្យ គន្ធបុប្ផា ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ប្រភេទជំងឺរលាកស្រោមខួរក្បាលលើកុមារ
ជំងឺរលាកស្រោមខួរក្បាលលើកុមារ មានដល់ទៅ ៥ប្រភេទ៖

ក. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីវីរុស (វីរុសជំងឺអុតស្វាយ ស្រឡទែន …)
ខ. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីបាត់តេរី ដូចជា Streptococcus pneumoniae, Hib, meningococcus…. និងមេរោគរបេង
គ. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីមេរោគផ្សិត
ឃ. ងឺរលាកស្រោមខួរក្បាលបណ្តាលមកពីប៉ារ៉ាស៊ីត
ង. ជំងឺរលាកស្រោមខួរក្បាលមិនមែនបណ្តាលមកពីមេរោគ ៖
− កើតមានពេលកុមារកើតជំងឺផ្សេងទៀត ដូចជាជំងឺ Lupus
− ក្រោយការប៉ះទង្គិចក្បាល មានហូរឈាមក្នុងខួរក្បាល ឬមានដុះដុំសាច់ក្នុងខួរក្បាល
− បណ្តាលមកពីការប្រើថ្នាំ ដូចជាថ្នាំព្យាបាលជំងឺមហារីកជាដើម។

២. រោគសញ្ញាជំងឺរលាកស្រោមខួរក្បាល
ក្មេងតូច៖ ក្តៅខ្លួនខ្លាំង ក្អួតញឹកញាប់ រាគ បង្ហើយខាងមុខឡើងប៉ោង (ស្ទាបពេលក្មេងអត់យំ) ទន់ក យំវៀចមាត់ ប្រកាច់ ទន់ដៃទន់ជើង។

ក្មេងធំ៖ ក្តៅខ្លួន ឈឺក្បាលខ្លាំង ក្អួតញឹកញាប់ ទល់លាមក ខ្លាចពន្លឺ រឹងក។

៣. វិធីបង្ការជំងឺរលាកស្រោមខួរក្បាល
ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីបាក់តេរីខ្លះអាចការពារបាន ដោយការចាក់វ៉ាក់សាំងការពារ ដែលមានក្នុងកម្មវិធីជាតិចាក់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល មានវ៉ាក់សាំងការពារពីមេរោគភ្នើម៉ូកូក(Streptococcus pneumoniae និង មេរោគអេម៉ូហ្វីលីស (Hib) ដែលត្រូវ ចាក់នៅពេលទារកអាយុ ១ខែកន្លះ ២ខែកន្លះ និង៣ខែកន្លះ។

៤. ផលវិបាកនៃជំងឺរលាកស្រោមខួរក្បាល
ក្នុងចំណោមជំងឺរលាកស្រោមខួរក្បាលទាំង៥ ប្រភេទនេះ ជំងឺរលាកស្រោមខួរក្បាលបង្កដោយពពួកវីរុស មិនសូវធ្ងន់ធ្ងរដូចបាក់តេរីទេ។ ចំពោះប្រសិទ្ធភាពនៃការព្យាបាល អាស្រ័យទៅលើភាពកាចសាហាវរបស់មេរោគ ភាពខ្លាំងនៃប្រព័ន្ធការពារខ្លួនរបស់កុមារ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានទាន់ពេលវេលា។ ជំងឺរលាកស្រោមខួរក្បាលអាចព្យាបាលជា ហើយបញ្ញាស្មារតីក្មេងអាចលូតលាស់ដូច ឬយឺតជាងក្មេងធម្មតា។
ចំពោះផលវិបាក កុមារអាចប្រកាច់ញឹកញាប់ សន្លប់ លែងដកដង្ហើម ករណីខ្លះទៀតកខ្ទុះទៅជាបូសក្នុងខួរក្បាល(Brain abscess) កុមារអាចមានពិការភាព (ទន់ ឬរឹង ដៃជើង ងងឹតភ្នែក ថ្លង់) លែងចេះនិយាយ ស្ទះការបង្ហូរទឹកខួរឆ្អឹងខ្នង ធ្វើឲ្យដក់ទឹកក្នុងខួរក្បាល នាំអោយក្បាលរីកធំ ។ចំពោះការវិវត្តន៍នៃបញ្ញាស្មារតី អាចថយចុះ ឬយឺតជាងក្មេងធម្មតា ហើយអាចមានជំងឺស្កន់ (Epilepsy)ទៅថ្ងៃក្រោយ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

ចុចអាន៖អ្វី​ទៅជា​ឧបករណ៍​រាវរក​កូន​កណ្តុរ​ដំបូង ក្នុង​ពេល​វះកាត់​ជំងឺមហារីក

ចុចអានបែកញើសនៅបាតដៃមកពី​មូល​ហេតុ​អ្វី? គ្រោះថ្នាក់អត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ចងការប្រាក់
សន្តិសុខសង្គម១៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម