សុខភាព
ស្ងួត របក ឬប្រេះបបូរមាត់ កុំព្យាយាមបកចេញ ប្រយ័ត្នគ្រោះថ្នាក់ធំ
អាការៈស្ងួត ប្រេះ របកបបូរមាត់ ម្នាក់ៗសុទ្ធតែធ្លាប់ជួបប្រទះទាំងអស់គ្នា ហើយគិតថានោះជារឿងធម្មតា ព្រោះតែស្មានតែក្ដៅក្នុងប៉ុណ្ណោះ។ មួយវិញទៀតគិតថាវាមិនបានបង្កគ្រោះថ្នាក់ដល់សុខភាព ទើបមិនបានយកចិត្តទុកដាក់ តែធាតុពិតគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាព ព្រមទាំងសម្រស់។
វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បានឲ្យដឹងថាការរបកស្ងួត ធ្វើឲ្យប្រេះបបូរមាត់ ហើយយើងទាញ កេះ ខាំចេញនោះ ប្រាកដជាជាដាច់រហែកចេញឈាមជាក់ជាមិនខានឡើយ។ ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានរូបនោះបញ្ជាក់ទៀតថា នៅពេលមានស្នាមរបួស ដាច់រលាត់ ហើយយើងយកដៃទៅប៉ះ ឬឆ្លងកាត់កន្លែងកខ្វក់ ដែលជាហេតុនាំឲ្យមេរោគជ្រាបចូលទៅ បង្កភាពឈឺចាប់។
លោកបានបន្តទៀតថា នៅពេលបបូរមាត់មានស្នាមរបួសនោះ អាចបណ្ដាលឲ្យឆ្លងមេរោគ នាំឲ្យហើម រលាកពងទឹក និងកកទៅជាខ្ទុះបានថែមទៀតផង។ ប្រសិនបើនៅតែគ្មានការព្យាបាលទាន់ពេលវេលា អាចរលួយ ហើយយូរៗទៅបង្កទៅជាមហារីកក៏ថាបានដែរ។
វេជ្ជបណ្ឌិតផ្នែកទូទៅឲ្យដឹងទៀតថា ដើម្បីបង្ការកុំឲ្យមានបញ្ហាបែបនេះ គប្បីត្រូវចេះតិចនិកមួយចំនួនដូចជាប្រើស្ក្រាប់ដុះខាត់កោសិកាងាប់ៗចេញពីមាត់ និងលាបជែល ឬក្រែមដើម្បីផ្ដល់សំណើមដល់បបូរមាត់ជារៀងរាល់ថ្ងៃ។ ក្រៅពីនោះការផឹកទឹកបានគ្រប់គ្រាន់ ក៏ជួយឲ្យបបូរមាត់ទន់រលោង មិនក្រៀម ប្រេះ ហើយចៀសវាងការលិឍបបូរមាត់ញឹកញាប់ ព្រោះទឹកមាត់មានអង់ស៊ីម លិឍកាន់តែញឹកបបូរមាត់ប្រែជាកាន់តែស្ងួតទៅវិញ។ ក្រៅពីផឹកទឹកឲ្យបានច្រើនហើយ ការញ៉ាំអាហារដែលមានជីវជាតិសព្វគ្រប់ក៏ជួយឲ្យស្បែកមានសភាពភ្លឺរលោង ទន់ផងដែរ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖ជំងឺរលាកស្រោមខួរលើកុមារមានដល់ទៅ ៥ ប្រភេទ ហើយក្មេងវ័យនេះ ងាយប្រឈមជាងគេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល