Connect with us

សុខភាព

វិធីសាស្ដ្រ​ព្យាបាល​ការ​បាក់ក​ឆ្អឹងភ្លៅ និងការ​យល់​ដឹង​ពី​ការ​គំរាមកំហែង​

បានផុស

នៅ

​ការ​បាក់ក​ឆ្អឹងភ្លៅ គឺជា​ការ​បាក់​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ជាពិសេស​បើសិនជា​អ្នកជំងឺ​មាន​វ័យ​ចាស់ជរា​ ដោយសារ​ផលវិបាក​របស់​វា​អាច​បណ្តាល​ឲ្យ​មាន​ការ​គំរាមកំហែង​ដល់​អាយុជីវិត​។

ប្រសិនជា​អ្នកជំងឺ​មាន​វ័យក្មេង វា​អាច​បណ្តាលឲ្យ​មាន​ការប៉ះពាល់​ដល់​មុខងារ​របស់​ជើង​ដែល​បាក់ ដោយសារ​ការវិវត្តន៍​ទៅ​រក​ការ​ខូច​ក្បាល​ឆ្អឹង ឬ​ការ​មិន​ត​ភ្ជាប់​នៃ​ឆ្អឹង​បាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​ដែល​មាន​វ័យ​ចាស់ជរា​ចាប់ពី​អាយុ ៦០​ឆ្នាំ មានការ​ប្រឈមមុខ​ខ្ពស់​ទៅនឹង​ការ​បាក់ក​ឆ្អឹងភ្លៅ ពីព្រោះ​ឆ្អឹង របស់គាត់​មាន​និន្នាការ​ទៅរក​ភាព​ខ្សោយ ឬ​ស្ដើង (Osteoporosis) ដែលជា​ទូទៅ​គ្រាន់តែ​បណ្តាលមកពី​ការដើរ​ដួល ឬ រអិលដួល ចំណែក​ឯ​អ្នក​ដែលមាន​វ័យក្មេង បណ្តាលមកពី​ការបុក​ទង្គិច​ខ្លាំងក្លា​ដូចជា គ្រោះថ្នាក់​ចរាចរណ៍ ឬ​ធ្លាក់​ពី​ទី​ខ្ពស់​។​

​ក​) តើ​សញ្ញា​អ្វីខ្លះ ​ដែល​ត្រូវ​គិតដល់​ការ​បាក់ក​ឆ្អឹងភ្លៅ​?

– បើសិនជា​អ្នក​មានការ​បាក់ក​ឆ្អឹងភ្លៅ អ្នក​នឹង​មាន​ការ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង​នៅ​ផ្នែក​ខាងលើ​នៃ​ឆ្អឹងភ្លៅ ឬ​តំបន់​ក្រលៀន ជាពិសេស​អ្នក​មិនអាច​ឈរ ឬ​ដើរ​បាន​។​

– ជើង​ដែល​បាក់​មើល​ទៅ​ខ្លី​ជាង ហើយ​ប្រអប់ជើង​ងាក​ចេញ​មក​ក្រៅ បើ​យើង​ធ្វើការ​ប្រៀបធៀប​ទៅនឹង​ជើង​ម្ខាង​ទៀត​។ បើសិនជា​អ្នកមាន​សញ្ញា​ទាំងនេះ​ត្រូវ​ប្រញាប់​មក​មន្ទីរពេទ្យ​ជាបន្ទាន់​!

​ខ​) តើ​យើង​ត្រូវ​ធ្វើ​កា​រព្យាបាល​ការ​បាក់ក​ឆ្អឹងភ្លៅ​យ៉ាងដូចម្ដេច ?

​គោលបំណង​នៃ​ការព្យាបាល​មាន​២​សំខាន់​៖

១) បំបាត់​ការឈឺ​ចុកចាប់​

២) ធ្វើយ៉ាងណា​ឲ្យ​អ្នកជំងឺ​ឆាប់​ធ្វើ​ចលនា​ឡើងវិញ​បាន និង​អាច​មាន​លទ្ធភាព​ធ្វើ​សកម្មភាព​ការងារ ប្រហាក់ប្រហែល ឬ​ដូច​កាលពី​មិនទាន់​បាក់ ។​

– ការឈឺ​ចុកចាប់​ខ្លាំង​បណ្តាល​ឲ្យ​អ្នកជំងឺ​នៅ​ស្ងៀម​មិន​អាច​ធ្វើ​ចលនា ឬ​កម្រើក​បាន​។​

– ការ​នៅ​ស្ងៀម​មិន​កម្រើក​យូរ​អាច​បណ្តាល​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ដល់​បញ្ហា​សុខភាព​ទូទៅ និង​អាយុជីវិត ជាពិសេស​ចំពោះ​អ្នកជំងឺ​ ដែល​មាន​វ័យចាស់​ជរា​។​

– ភាគច្រើន​នៃ​អ្នកជំងឺ​បាក់ក​ឆ្អឹងភ្លៅ ចាំបាច់​ត្រូវធ្វើ​ការវះកាត់ ដើម្បី​ត​ភ្ជាប់​ឆ្អឹង​ដែល​បាក់ ឬក៏​ធ្វើការ​ផ្លាស់ប្តូរ​ក្បាល​ឆ្អឹង​សិប្បនិម្មិត ដើម្បី​ជៀសវាង​នូវ​ផលវិបាក​។​

​គ​) តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ជៀសវាង​ការ​បាក់ក​ឆ្អឹងភ្លៅ ?

​យើង​មាន​ហេតុផល​ជាច្រើន​ ដែល​អាច​ជៀសវាង​ការ​បាក់ក​ឆ្អឹងភ្លៅ​បាន​។ ហេតុផល​ដ៏​សំខាន់​មួយ​ជា​ចាំបាច់ គឺ​ជៀសវាង​ការពុក​ឆ្អឹង (Osteoporosis) ។​

​ដើម្បី​រក្សា​ឆ្អឹង​ឲ្យ​មាន​ភាពរឹងមាំ​យើង​ត្រូវ ៖

– ពិ​សា​ជាតិ​កាល់ស្យូម និង​វីតាមីន​ដេ ឲ្យ​បាន​គ្រប់គ្រាន់​

– ជៀសវាង​ការ​ពិសា​បារី និង​ជាតិ​អាល់កុល​ច្រើន​

– ត្រូវ​ធ្វើ​លំ​ហាត់ប្រាណ ជាពិសេស​ការដើរ​ជា​ជម្រើស​មួយ​ដ៏​ល្អ​

“​បើសិនជា​បងប្អូន​មាន​បញ្ហា​ដូច​រៀបរាប់​ខាងលើ សូម​អញ្ជើញ​មក​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​ការការពារ និង​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព ជាមួយ​ក្រុមគ្រូពេទ្យ​ ដែល​មាន​បទពិសោធន៍​ខ្ពស់​ច្រើន​ឆ្នាំ​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អ្វី​ទៅជា​ឧបករណ៍​រាវរក​កូន​កណ្តុរ​ដំបូង ក្នុង​ពេល​វះកាត់​ជំងឺមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២២ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម