សុខភាព
ស្វែងយល់ពីកង្វះអ័រម៉ូនលូតលាស់ (HGH) និងការថប់បារម្ភដែលមនុស្សពេញវ័យច្រើនតែព្រងើយកន្តើយ
ការថប់បារម្ភ អាចបណ្ដាលមកពីរឿងជាច្រើន ដូចជាបញ្ហាសុខភាពមិនល្អ ទំនាក់ទំនង ការញាប់ញ័រ ភ័យខ្លាច ឬព្រួយបារម្ភខាងហិរញ្ញវត្ថុ ភាពតានតឹងក្នុងជីវិតគ្រួសារ និងសូម្បីតែអាយុកើនឡើង។
សុខភាពខ្សោយ ក៏ជាកត្តាមួយបណ្ដាលមកពីផលប៉ះពាល់នៃជំងឺដែលអាចជះឥទ្ធិពល មិនត្រឹមតែអ្នកដែលមានជំងឺប៉ុណ្ណោះទេ ប៉ុន្តែគ្រួសារផងដែរ។ វាអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ និងធ្វើឲ្យយើងមិនចង់ចាកចេញពីផ្ទះ សំងំនៅទីងងឹត។

យើងនឹងពន្យល់ពីទំនាក់ទំនងរវាងកម្រិតលូតលាស់នៃអ័រម៉ូន HGH (Human Growth Hormone) ទាប ដែលមាននៅក្នុងខ្លួនមនុស្ស និងការថប់បារម្ភ ដើម្បីឱ្យអ្នកបានដឹង ពីគ្រោះថ្នាក់និងមូលហេតុរបស់វា។
អ្វីដែលមនុស្សជាច្រើនមិនបានដឹង នោះគឺកង្វះអ័រម៉ូនលូតលាស់របស់មនុស្សពេញវ័យ (AGHD) ដែលអាចធ្វើឱ្យចុះខ្សោយ នៅក្នុងវិធីជាច្រើននៃរាងកាយ។ ប្រសិនបើខ្វះអ័រម៉ូនលូតលាស់ នឹងមានការកើនឡើង ហានិភ័យចំពោះបញ្ហាសុខភាព ណាមួយដូចខាងក្រោម៖
ជំងឺពុកឆ្អឹង ជំងឺសរសៃឈាមបេះដូង ជំងឺ Atherosclerosis សម្ពាធឈាមខ្ពស់ ភាពធាត់ ជំងឺទឹកនោមផ្អែម ប្រភេទទី២ ជំងឺវង្វេង និងជំងឺធ្លាក់ទឹកចិត្តជាដើម។
ការព្រួយបារម្ភណាមួយនឹងបណ្ដាលឱ្យមានការកើនឡើងនៃភាពតានតឹង។ ហើយកម្រិត HGH ទាប បណ្ដាលឱ្យមានការថប់បារម្ភ។ ជាពិសេសគឺចំពោះមនុស្សពេញវ័យ វាច្រើនតែថយចុះអរម៉ូនកំណើន ហើយជះឥទ្ធិពលយ៉ាងហោចណាស់ ផ្នែកមួយនៃតំបន់ទាំងនេះ។

១. ហេតុអ្វី HGH ទាបរួមចំណែកដល់ការថប់បារម្ភ?
កម្រិត HGH ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង។ វាជួយទ្រទ្រង់ដល់ផលិតកម្ម កោសិកាឈាមរត់ ការបង្កើតកោសិកាឡើងវិញ ការផលិតអ័រម៉ូន ក្រពេញទីរ៉ូអ៊ីត និងសុខភាពបេះដូង។ នៅពេលកម្រិត HGH ទាប រាងកាយនឹងស្ថិតក្នុងហានិភ័យខ្ពស់នៃជំងឺ។
ចំណែកអ័រម៉ូនលូតលាស់ គាំទ្រដល់ការគេង បើអ្នកកង្វះដំណេក អាចបណ្ដាលឱ្យអស់កម្លាំង ថាមពលទាប ឆាប់ខឹងនិងថប់បារម្ភកើនឡើង។ នៅពេលដំណេកថយចុះ រាងកាយនឹងផ្ដល់សំណង ដោយបង្កើនការផលិតអរម៉ូនស្ត្រេស។
អ័រម៉ូនលូតលាស់ ក៏គាំទ្រមុខងារផ្លូវចិត្តផងដែរ ដូចជាដំណើរការនៃការយល់ដឹង ការរៀន ការចងចាំ និងការផ្ដោតអារម្មណ៍ផ្សេងៗ។

២. តើដឹងបានយ៉ាងម៉េច ប្រសិនបើ HGH ទាប កំពុងបង្កការថប់បារម្ភក្នុងខ្លួន?
ដូចដែលយើងបានបញ្ជាក់ ការថប់បារម្ភ អាចបណ្ដាលមកពីកត្តាជាច្រើន។ ប្រសិនបើថ្មីៗនេះអ្នកបានឆ្លងកាត់ការបែកបាក់ ទំនាក់ទំនង ឬបាត់បង់ការងារ នោះគឺជាបញ្ហាដែលអាចជះឥទ្ធិពលដោយផ្ទាល់ ដល់ការថប់បារម្ភ។
ជំងឺនិងរបួស ជារឿយៗបង្កើនកម្រិតស្ត្រេសរបស់មនុស្សម្នាក់។ ដូច្នេះហើយ ទើបជំងឺធ្លាក់ទឹកចិត្តនិងការថប់បារម្ភ ទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ដែលអាចធ្វើឲ្យ HGH ចុះទាប ។
៣. តើដឹងយ៉ាងម៉េចថាកម្រិត HGH ទាបបណ្ដាលឱ្យមានការថប់បារម្ភក្នុងជីវិត?

រឿងដំបូងដែលត្រូវមើល គឺកាលៈទេសៈបច្ចុប្បន្ននេះ។ តើអ្នកបានបាត់បង់ការងារ បែកបាក់ ឈឺឬរងរបួស? ការផ្លាស់ប្ដូររូបរាង ដូចជាស្នាមជ្រួញ ឡើងទម្ងន់ ឬជ្រុះសក់ ធុញទ្រាន់ អារម្មណ៍មិនល្អ គេងមិនបានគ្រប់គ្រាន់ (តិចបំផុត ៧ ម៉ោង) ឬបរិភោគមិនត្រឹមត្រូវជាដើម។
បញ្ហានីមួយៗអាចមានឫសគល់ក្នុង HGH ទាប និងការថប់បារម្ភ។ មធ្យោបាយតែមួយគត់ ដើម្បីដឹងច្បាស់ គឺត្រូវទាក់ទងអ្នកឯកទេសខាងអ័រម៉ូន ដែលអាចដំណើរការតេស្តឈាម រោគវិនិច្ឆ័យដើម្បីវាស់កម្រិតអ័រម៉ូន។
៤ . តើអាចធ្វើអ្វីបានដើម្បីបញ្ច្រាស HGH ទាបនិងការថប់បារម្ភបាន?

វិធីល្អបំផុតដើម្បីបញ្ច្រាសកម្រិតទាបនៃ HGH គឺត្រូវកាត់បន្ថយការថប់បារម្ភ និងស្ដារសុខុមាលភាពផ្លូវចិត្តឡើងវិញ តាមរយៈការព្យាបាលកម្រិត HGH ដែលមាននៅក្នុងខ្លួន។
ជាពិសេស គឺការចាក់បញ្ចូលអ័រម៉ូនការលូតលាស់ប្រចាំថ្ងៃរបស់មនុស្ស ដែលអាចផ្ដល់ឱ្យរាងកាយនូវអ្វីដែលបាត់ ដោយបង្កើតស្ថានភាពនៃតុល្យភាពអ័រម៉ូនធ្វើឲ្យស្ថិរភាពនៃអារម្មណ៍ប្រសើរឡើងវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ប្រើក្រែមកំដៅថ្ងៃSPFប៉ុន្មានជាន់ទើបការពារមហារីកបាន?

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល