សុខភាព
កម្ពុជា រកឃើញជំងឺអឹមផក ឬ ជំងឺអុតស្វា ករណីទី១២ នៅភ្នំពេញ
នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រសួងសុខាភិបាល បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញជំងឺអ៊ឹមផក (Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ករណីទី១២ ដោយយោងតាមលទ្ធផល ទទួលបានពី វិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណី ជំងឺអឹមផក (Mpox) ចំនួន ១ ករណីបន្ថែមទៀត លើបុរសម្នាក់ដែលមានទីលំនៅ នៅខណ្ឌមានជ័យ រាជធានី ភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ ដូច្នេះជំងឺអឹមផកដែលបានរកឃើញសរុបមានចំនួន ១២ករណី។

ក្រសួងសុខាភិបាល បញ្ជាក់ថា និន្នាការនៃការចម្លងជំងឺអឹមផក នៅព្រះរាជាណាចក្រកម្ពុជា មានការកើនឡើង ស្របគ្នានិងនិន្នាការនៅលើសកលលោក។ យោងតាមការផ្សព្វផ្សាយរបស់អង្គការសុខភាព ពិភពលោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជំងឺអឹមផក បាន និងកំពុងផ្ទុះរាលដាលក្នុងប្រទេសចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងជំងឺអឹមផក សរុបចំនួន ៩៣ ០៣០នាក់ និងករណីស្លាប់ចំនួន ១៧៦ នាក់ នៅលើពិភពលោក។

ដោយសង្កេតឃើញករណីជំងឺអឹមផក ត្រូវបានរកឃើញជាបន្តបន្ទាប់នៅ ព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ ក្រសួងសុខាភិបាល នឹងជូនបច្ចុប្បន្នភាពអំពីស្ថានភាពជំងឺអឹមផក រៀងរាល់សប្តាហ៍ ឬតាមស្ថានភាពតម្រូវ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា យកចិត្តទុកដាក់ប្រុង ប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺអឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែងយល់នូវរបៀបចម្លង និងត្រូវអនុវត្តនូវវិធានការបង្ការយ៉ាង ម៉ឹងម៉ាត់។
ព័ត៌មានពិស្ដារ៖



-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ