Connect with us

សុខភាព

WHO ព្រមានថា ប្រទេសជាងពាក់កណ្តាលផែនដី នឹងផ្ទុះជំងឺកញ្ជ្រឹល ឆ្នាំនេះ

បានផុស

នៅ

អង្គការសុខភាពពិភពលោក បានព្រមានថា បើគ្មានវិធានការបន្ទាន់ណាមួយទេនោះ ប្រទេសជាងពាក់កណ្តាលពិភពលោក នឹងមានហានិភ័យខ្ពស់នៃការផ្ទុះជំងឺកញ្ជ្រឹលត្រឹមចុងឆ្នាំនេះ។

(រូបថត៖ FLICKR)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃអង្គារទី២០ខែកុម្ភៈ, ករណីជំងឺកញ្ជ្រឹល បាននិងកំពុងកើនឡើងនៅទូទាំងតំបន់ភាគច្រើន ជាពិសេសគឺដោយសារតែការមិនចាក់វ៉ាក់សាំងក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩ ព្រោះពេលនោះ ប្រព័ន្ធសុខាភិបាលសឹងតែដួលរលំទៅហើយ។

លោកស្រី Natasha Crowcroft ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ផ្នែកជំងឺកញ្ជ្រឹលរបស់ WHO បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីសថា “អ្វីដែលយើងព្រួយបារម្ភគឺថា ឆ្នាំ២០២៤នេះ យើងពិតជាមានចន្លោះប្រហោងយ៉ាងធំ ក្នុងកម្មវិធីចាក់ថ្នាំបង្ការរបស់យើង ហើយប្រសិនបើយើងមិនចាក់វ៉ាក់សាំងឲ្យបានលឿនទេនោះ ជំងឺកញ្ជ្រឹលនឹងផ្ទុះឡើងខ្លាំង។ យើងអាចមើលឃើញទិន្នន័យរបស់ WHO ដែលថា ជាងពាក់កណ្តាលនៃប្រទេសទាំងអស់លើពិភពលោក នឹងមានហានិភ័យខ្ពស់ ផ្ទុះជំងឺនេះនៅចុង​ឆ្នាំ​”។

លោកស្រី Natasha Crowcroft (រូបថត៖ CBC)

សូមបញ្ជាក់ កញ្ជ្រឹលគឺជាជំងឺឆ្លងខ្លាំង ដែលភាគច្រើនប៉ះពាល់ដល់កុមារអាយុក្រោមប្រាំឆ្នាំ ប៉ុន្តែវាអាចការពារបានដោយការចាក់វ៉ាក់សាំង២ដូស ហើយថ្នាំបង្ការក៏បានបញ្ចៀសការស្លាប់កុមារជាង៥០លាននាក់ចាប់តាំងពីឆ្នាំ២០០០មកដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំមុន ករណីឆ្លងជំងឺនេះបានកើនឡើងរួចទៅហើយ ពោលគឺកើន៧៩% ស្មើនឹង៣០០០០០នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អូមីក្រុង ឆ្លងលឿន និងរហ័សមែន តែឆ្លងចាញ់ជំងឺមួយនេះទេ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម