Connect with us

សុខភាព

ខួប ២៥ឆ្នាំ នៃមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

បានផុស

នៅ

ដោយទទួលបានការអនុញ្ញាតពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ខួប ២៥ឆ្នាំ នៃមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតក្នុងឱកាសនោះ វេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់បុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យកុមារអង្គរគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់បុគ្គលិក នៅក្នុងមន្ទីរពេទ្យ ដែលបានខិតខំផ្តល់សេវាថែទាំព្យាបាល ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ជាពិសេសលើសកម្មភាពមនុស្សធម៌ ក្នុងការជួយសង្គ្រោះកុមារកម្ពុជា ដែលបានសម្រេចទៅក្នុងរយៈពេល ២៥ឆ្នាំមកនេះ។

ជាចុងក្រោយ វេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះមន្ទីរពេទ្យ ដែលរួមក្នុងកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការជួយអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។ ក្រសួងសុខាភិបាលគាំទ្រសកម្មភាពផ្តល់សេវាប្រកបដោយមនុស្សធម៌របស់មន្ទីរពេទ្យ និងធ្វើការលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស បន្តជួយគាំទ្រសកម្មភាពមនុស្សធម៌នេះជាបន្តទៀត។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតរដ្ឋលេខាធិការ ក៏បានចុះសាកសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងពិនិត្យការផ្តល់សេវារបស់ក្រុមគ្រូពេទ្យផងដែរ។

គួរបញ្ជាក់ថា ក្នុងពិធីខួប ២៥ឆ្នាំ នេះ មានការអញ្ជើញចូលរួមជាពី លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប​, សាស្តា្រចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យសាស្ត្រសុខាភិបាល, វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប, មន្ត្រីរាជការ នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ផ្សេងៗផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

Sokha Hotels

ព័ត៌មានពេញនិយម