សុខភាព
អ្នកម្ដាយមានបញ្ហាទាំងនេះ នោះកូនកើតមកនឹងងាយឆ្លងរោគបំផុត
ទារកទើបកើតមានប្រព័ន្ធការពារខ្សោយខ្លាំងណាស់ ពិសេសកូនកើតមិនគ្រប់ខែ កូនមិនគ្រប់គីឡូ ហើយបើម៉ាក់ៗមានបញ្ហាពេលពពោះ ឬពេលសម្រាលទៀតនោះ កូនកើតមកច្បាស់ជាងាយនឹងមានការបង្ករោគបំផុត។ នេះបើតាមការបញ្ជាក់នៅលើផេកផ្លូវការរបស់មន្ទីរពេទ្យ កាល់ម៉ែត។

១- កត្តាប្រឈមបណ្តាលឲ្យបង្ករោគ
– ម្តាយក្តៅខ្លួនលើសពី ៣៨អង្សារសេ មុន និងក្រោយសម្រាល
– បែកទឹកភ្លោះយូរ លើសពី ១៨ ម៉ោង
– ទឹកភ្លោះមានពណ៌ខ្ទុះ និងក្លិនស្អុយ
– ម្តាយមានការបង្ករោគនៅទ្វារមាស ឬផ្នែកណាមួយ។

២- សញ្ញានៃការបង្ករោគ
– ដកដង្ហើមហត់ខ្លាំង
– ផតទ្រូង
– ស្រែកថ្ងូរ
– សម្បុរស្វាយ ឬស្លេកស្លាំងខុសពីធម្មតា
– ត្រជាក់ខ្លាំង (កម្តៅទាបជាង ៣៥ សង្សារសេ)
– ក្តៅខ្លាំង (លើសពី ៣៨ អង្សារសេ)
– បៅតិចជាងធម្មតា ឬមិនបៅសោះ
– ប៉ោងតឹងពោះ
– យំដោយគ្មានមូលហេតុ
– ស្បែកលឿង
– លាមកមានឈាម
-ទន់ខ្លួន ពេលខ្លះឈានដល់ប្រកាច់។
បើមានសញ្ញាទាំងនេះ យើងត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យជាបន្ទាប់ បើមិនអ៊ីចឹងទេអាចគ្រោះថ្នាក់ដល់ស្លាប់៕
អត្ថបទផ្ដល់សិទ្ធិដោយ៖Hellokrupet
ចុចអាន៖អ្នកគួរធ្វើអ្វី ពេលពស់ចឹក?
ចុចអាន៖ការជួយសង្គ្រោះមិនឲ្យស្ទះផ្លូវដង្ហើម នៃអ្នកសន្លប់បាត់បង់ស្មារតី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ