Connect with us

សុខភាព

អាហារចៀន និងនំជាតិក្រែម ញ៉ាំច្រើន អាចនាំឲ្យ​កើតជំងឺភ្លេចភ្លាំងនៅវ័យជ្រេបន្តិច

បានផុស

នៅ

ឧស្សាហ៍​ញ៉ាំ​អាហារ​បំពង ចៀន ឬ​នំ​​មាន​ជាតិ​ក្រែម​ ច្រើន​នឹង​នាំ​ឲ្យ​​កើត​មាន​ ជំងឺ​ភ្លេច​ភ្លាំង ឬ​វង្វេង​វង្វាន់​នៅ​ពេល​ អាយុ​ចាស់​ឡើង ដោយ​សារ​​​អាហារ​ទាំង​នោះ​សំបូរ​ដោយ​ អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត (អាស៊ីដ​ខ្លាញ់​មិន​ល្អ) Trans Fat ច្រើន​។

ការ​សិក្សា​​ធ្វើ​ឡើង​​​​ដោយ​ក្រុម​ស្រាវជ្រាវ​ជន​​ជាតិ​ជប៉ុន បាន​ពិនិត្យ​​មើល​ឈាម​ របស់​មនុស្ស​វ័យ​ចំណាស់​អាយុ​​៦០​ឆ្នាំ ជា​អ្នក​ស្ម័គ្រ​ចិត្ត​ ប្រមាណ​ជាង​១​ពាន់​នាក់។ លទ្ធផល​ពិសោធន៍​បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ឈាម​ ផ្ទុក​កម្រិត​អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត​​ (Trans Fat) ខ្ពស់​ ប្រមាណ​៥២​% បាន​កើត​មាន​ជំងឺ​ភ្លេច​ភ្លាំង និង​វង្វេង​វង្វាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្រាវជ្រាវ​ក៏​បាន​បញ្ជាក់​ដែរ​ថា អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត(Trans Fat) ច្រើន​​​មាន​នៅ​ក្នុង​ អាហារ​ចម្អិន​ដោយ​ការ​បំពង​ខ្លាញ់ ឬ​ចៀន ហើយ​ក៏​ត្រូវ​បាន​ប្រើ​ក្នុង​​ការ​ធ្វើ​នំ ឬ​អាហារ​​មាន​ជាតិ​ក្រែម ដូច​ជា​​នំ​ខេក ប៊័រ នំ​ប្រអប់​ប៊ីស្គី (Biscuit) ជា​ដើម។ ​អាហារ​ទាំង​នោះ នឹង​បង្កើន​​ជាតិ​ប្រូតេអ៊ីន​ឈ្មោះ Amyloid ដែល​នឹង​បង្ក​ជា​ទុក្ខ​ទោស​ ធ្វើ​​ឲ្យ​រាង​កាយ ងាយ​កើត​​ជំងឺ​ហើម​រលាក​ផង​ដែរ​​​។

ការ​ស្រាវជ្រាវ​ខាង​លើ​ បាន​ធ្វើ​ឡើង​​​​ដោយ​សាកលវិទ្យាល័យ​ Kyushu ​ប្រទេស​ជប៉ុន​ ដោយ​ស្រប​តាម​គោល​ការណ៍​ របស់​អង្គការ​សុខភាព​ពិភព​លោក WHO បញ្ចប់​បញ្ហា​សុខភាព​ដោយ​ អាស៊ីដ​ខ្លាញ់​អាក្រក់ ត្រឹម​ឆ្នាំ​២០២៣៕ ​​​​​​​​​

អត្ថបទផ្ដល់សិទិ្ធ​ដោយ៖ Hellokrupet

សូមចុចអាន៖ តើការញ៉ាំស្ករច្រើន ធ្វើឲ្យកើតជំងឺទឹកនោមផ្អែម ពិតអត់?

សូមចុចអាន៖ ស្ដ្រី​មានហានិភ័យ ឆ្លងជំងឺកាមរោគ ច្រើនជាងបុរស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម