Connect with us

សុខភាព

ឧស្សាហ៍ឈឺក្បាល ប្រើ​វិធី​៦​ចំណុចនេះ លែងជា​បញ្ហា

បានផុស

នៅ

អាការៈឈឺក្បាល ជាបញ្ហាទូទៅមួយដែលអាចក្លាយជាផលរំខានដល់ការរស់នៅប្រចាំថ្ងៃ ក៏ដូចជាការបំពេញការងាររបស់យើងម្នាក់ៗ។ កត្តាផ្សេងៗទៀតដែលអាចបណ្ដាលឲ្យយើងឈឺក្បាលមានស្ត្រេស កង្វះជាតិទឹក យប់ជ្រៅទើបចូលគេង។ល។ ប៉ុន្តែ បើយើងសាកល្បងប៉ុន្មានចំណុច ធានាអាការៈឈឺក្បាលនឹងលែងជាផលរំខានប្រចាំថ្ងៃទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.សម្រាក (ពិសេសនៅកន្លែងងងឹត)

ស្ត្រេសជាបញ្ហាមួយបង្កឲ្យឈឺក្បាល។ កាត់បន្ថយភាពតានតឹងសាច់ដុំ អាចសម្រួលដល់អាការៈឈឺក្បាល ដោយយើងអាចសម្រាកនៅក្នុងបន្ទប់ដែលមានភ្លើងព្រាកៗ និងស្ងប់ល្អ ហើយព្យាយាមបន្ធូរខ្នង ក និងស្មា។

២.បន្ធូរអារម្មណ៍

លំហាត់ដកដង្ហើមវែងៗ ឬការតាំងសមាធិ អាចជួយកាត់បន្ថយស្ត្រេស និងសម្រួលដល់បញ្ហាឈឺក្បាល។ ដកដង្ហើមចូលវែងៗ រួចដកដង្ហើមចេញមួយៗ បន្ធូររាល់ចំណុចលើរាងកាយដែលមានភាពតានតឹង។ ដាក់ក្បាលចុះក្រោម រួចងាកក្បាលបន្តិចម្ដងៗ ជាកន្លះរង្វង់ពីម្ខាងទៅម្ខាង។

៣.ម៉ាស្សាក្បាល

ការម៉ាស្សាក្បាលអាចសម្រួលដល់ភាពតឹងណែនរបស់សាច់ដុំ និងជួយយើងបន្ធូរអារម្មណ៍។ មួយវិញទៀត វិធីនេះក៏ជួយកាត់បន្ថយការឈឺចាប់រ៉ាំរ៉ៃ និងសម្រួលភាពតានតឹងសាច់ដុំបណ្ដាលឲ្យឈឺក្បាលនោះ។ បើយើងមិនចង់ចំណាយលុយច្រើនទៅកន្លែងម៉ាស្សាទេនោះ អាចរកអ្នកណាម្នាក់ ឬធ្វើដោយខ្លួនឯង ដោយញីថ្នមៗទៅលើផ្នែកក្បាល ក និងសាច់ដុំស្មា រយៈពេល ៣-៤នាទី ឬតាមចំណង់ចំណូលចិត្ត។

៤.ស្អំទឹកកក ឬទឹកក្ដៅ

ការស្អំទឹកកកអាចជាមធ្យោបាយសាមញ្ញដោះស្រាយបញ្ហាសាមញ្ញមួយដែលគ្នាយើងមួយចំនួននិយមប្រើ។ ការស្អំទឹកកក ឬវត្ថុត្រជាក់ៗ ទៅលើក្បាល ឬក អាចជួយពង្រួមសរសៃឈាម និងកាត់បន្ថយការរលាកនៅតំបន់ឈឺនោះ។ មធ្យោបាយនេះ អាចរំដោះភាពឈឺចាប់បណ្ដាលមកពីឈឺក្បាលបានមួយរយៈ។ ចំណែកករណីខ្លះវិញ នៅពេលដែលយើងឈឺក្បាលខ្លាំង មានអារម្មណ៍ថាតឹងក្បាល ការស្អំទឹកក្ដៅអាចជួយសម្រួលសាច់ដុំតឹងនោះ និងជួយបំបាត់ការឈឺចាប់បាន។ តែនៅពេលដែលប្រើវិធីស្អំទឹកកក ឬទឹកក្ដៅ ត្រូវប្រយ័ត្នបន្តិច ចៀសវាងអាចធ្វើឲ្យរលាកស្បែកយើង។

Image result for headache

៥.ប្រើថ្នាំបំបាត់ការឈឺចាប់

បើយើងចង់បំបាត់ការឈឺចាប់នៃអាការៈឈឺក្បាលលឿនបំផុត អាចប្រើថ្នាំផ្សះបំបាត់ការឈឺចាប់ដោយមិនចាំបាច់មានវេជ្ជបញ្ជាបាន ដែលអាចរកមាននៅតាមឱសថស្ថាន។ តែទោះយ៉ាងណា បើសិនយើងមានបញ្ហាឈឺក្បាលនេះជាប់រាល់ថ្ងៃ គួរទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ព្រោះការប្រើថ្នាំ ដើម្បីដោះស្រាយបញ្ហាឈឺក្បាលនេះរាល់ថ្ងៃអាចបង្កផលវិបាកដល់សុភាព។

Image result for ថ្នាំ

៦.កាត់បន្ថយកាហ្វេអ៊ីន និងគ្រឿងស្រវឹង បារី

តាមពិតទៅ ជាតិកាហ្វេអ៊ីនអាចសម្រួលដល់អាការៈឈឺក្បាលបាន ប៉ុន្តែវាក៏អាចជាកត្តាបង្កឲ្យយើងឈឺក្បាលបានដូចគ្នាដែរ។ ជាតិកាហ្វេអ៊ីនអាចធ្វើឲ្យយើងនោមញឹក បណ្ដាលឲ្យយើងបាត់បង់ជាតិទឹក ជាហេតុបង្កជាបញ្ហាឈឺក្បាល។ មិនមែនតែកាហ្វេប៉ុណ្ណោះទេដែលមានផ្ទុកជាតិកាហ្វេអ៊ីន ភេសជ្ជៈដូចជា តែមួយចំនួន ភេសជ្ជៈប៉ូវកម្លាំង និងទឹកក្រូចមួយចំនួនក៏មានផ្ទុកជាតិកាហ្វេអ៊ីនដែរ។

ដូចគ្នានេះដែរ អាការៈឈឺក្បាលក៏ជាបញ្ហាមួយរបស់អាការៈក្រោយស្រវឹង ឬនិយាយស្រួលស្ដាប់គឺ Hangover។ បញ្ហាឈឺក្បាលក្រោយពេលស្រវឹង អាចដោយសារការផឹកស្រាច្រើនបណ្ដាលឲ្យយើងនោមញឹក ធ្វើឲ្យបាត់បង់ជាតិទឹកពីក្នុងខ្លួន បណ្ដាលឲ្យឈឺក្បាល។ ទាំងការជក់បារីនិងស្រូបផ្សែងបារីអាចបណ្តាលឱ្យឈឺក្បាល។ នីកូទីន ជាសារធាតុ vasoactive ។ នោះមានន័យថាវាផ្លាស់ប្តូរទំហំសរសៃឈាមនៅក្នុងខួរក្បាល ជាហេតុបណ្តាលឱ្យឈឺក្បាល។ ផ្សែងបារីក៏អាចបណ្តាលឱ្យឈឺក្បាលដោយរំខានដល់ច្រមុះ និងបំពង់ក ឬដោយបង្កឱ្យមានប្រតិកម្មអាលែកហ្សី៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ អាហារចៀន និងនំជាតិក្រែម ញ៉ាំច្រើន អាចនាំឲ្យ​កើតជំងឺភ្លេចភ្លាំងនៅវ័យជ្រេបន្តិច

សូមចុចអាន៖ ស្វែងយល់ពីកង្វះ​អ័រម៉ូន​លូតលាស់ (HGH) និង​ការ​ថប់បារម្ភ​ដែល​មនុស្ស​ពេញវ័យ​ច្រើន​តែ​ព្រងើយ​កន្តើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៣៩ នាទីutes មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៥២ នាទីutes មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ រ៉ាប់រងការព្យាបាលពលការិនី បាក់កែងជើង ព្រោះរញ្ជួយដីនៅថៃរហូតដល់ជាសះស្បើយ

Sokha Hotels

ព័ត៌មានពេញនិយម