សុខភាព
សញ្ញាគ្រោះថ្នាក់អំពីជំងឺដុំសរសៃប្រសាទបញ្ជា ស្ថិតនៅនឹងឆ្អឹងកងខ្នង
ជាដុំដែលកើតចេញពីស្រោមនៃសរសៃបញ្ជា(Neurinome Rachidien) ដែលជាទូទៅវាជាដុំសាច់ស្លូត និងរីកលូតលាស់យឺត។
ក) រោគសញ្ញា
– ឈឺចាប់ដៃ ជើង
– ស្ពឹកដៃ ជើង
– ទន់ដៃ ជើង
– មិនអាចបញ្ជាលើការបន្ទោរបង់បាន
– លក្ខណៈពិសេសមួយទៀតនោះ គឺការឈឺចាប់កាន់តែខ្លាំងនៅពេលយប់
ខ) ការធ្វើរោគវិនិច្ឆ័យ
ដើម្បីដឹងច្បាស់ពីរោគវិនិច្ឆ័យករណីនេះ ត្រូវពិនិត្យដោយផ្ទាល់ទៅលើអ្នកជំងឺតាមរយៈគ្រូពេទ្យជំនាញ អមដោយការថតស្កាន់ន័រ និងការថតដោយអឹម រាយ (IRM)។
គ) ការវិវត្តន៍
ការរីកធំទ្បើងបន្តិចម្តងៗរបស់ដុំសាច់ ដោយស្តែងទ្បើងដោយការឈឺចុកចាប់ ស្ពឹក និងអាចឈានទៅរកពិការភាពអស់មួយជីវិត។
ឃ) ការព្យាបាល
មានតែវិធីវះកាត់យកចេញទេ ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់ការព្យាបាលជំងឺដុំសរសៃប្រសាទបញ្ជា។
«ប្រសិនបើលោកអ្នកមានបញ្ហា ដែលទាក់ទងទៅនឹងការកៀបខួរឆ្អឹងខ្នង និងសរសៃប្រសាទបញ្ជា សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការកំណត់រោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមមេត្តាកុំមើលរំលងការរាករូសរ៉ាំរ៉ៃ វាអាចជាផលរំខាន ក្នុងជីវិតរស់នៅប្រចាំថ្ងៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា