Connect with us

សុខភាព

រដ្ឋមន្ត្រីសុខាភិបាល ណែនាំឱ្យមន្ទីរពេទ្យកុមារធំៗរួមគ្នា​ដោះស្រាយបញ្ហាសុខភាពកុមារ

បានផុស

នៅ

លោក សាស្ត្រាចារ្យ ឈាងរ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានណែនាំដល់ មន្ទីរពេទ្យកុមារជាតិ សហការជាមួយមន្ទីរពេទ្យគន្ធបុប្ផារួមគ្នាដោះស្រាយបញ្ហាសុខភាពកុមារនៅ ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀតខណៈបច្ចុប្បន្នកំណើនអ្នកជំងឺមានការកើនឡើងជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើក សន្និបាតបូកសរុបការងារសុខាភិបាល ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ លើកទី១០ របស់មន្ទីរពេទ្យកុមារជាតិ, នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការសហការជាមួយមន្ទីរពេទ្យដែលមានភារកិច្ច និងកាតព្វកិច្ចប្រហាក់ប្រហែលគ្នាមា នពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប និងមន្ទីរពេទ្យទាំងឡាយដែលមានសេវាព្យាបាលកុមារដែរ ពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់សុខភាពរបស់កុមារ។

លោករដ្ឋមន្ត្រីបានបន្តថា៖ “មន្ទីរពេទ្យកុមារជាតិ ជាមួយមន្ទីរពេទ្យគន្ធបុប្ផា សូមឱ្យមានការជួបគ្នារវាងមេមន្ទីរពេទ្យទាំងពីរដើម្បីដឹកដៃគ្នារៀបចំកម្មវិធីទស្សនកិច្ចឈ្វេងយល់គ្នាទៅវិញទៅមក។ កាលណាទៅឃើញចំណុចល្អ និងចំណុចណាខ្វះខាត យើងអាចជួយកែលម្អគ្នាទៅវិញទៅមកព្រោះថា មួយខ្លាំងមិនប្រាកដថាខ្លាំងទេ មួយពូកែមិនប្រាកដ ថាពូកែទាំងអស់នោះទេ ហើយក៏មិនអាចទទួលរ៉ាប់រងបានទាំងអស់នោះដែរ”។

លោករដ្ឋមន្ត្រីបានពន្យល់បន្តថា៖ “ចំណេះដឹងរបស់វេជ្ជបណ្ឌិតឯកទេសពូកែម្នាក់ មិនអាចធ្វើការប្រចាំការគ្រប់វេនបានទេ។ អ៊ីចឹងទាមទារឱ្យមានការយល់ដឹងចែករំលែកគ្នាដល់សហភាតរៈទើបបានរឹងមាំ និងជួយគ្នាទៅវិញទៅមកគោលដៅគឺជួយព្យាបាលកុមារ និងស្ត្រីបានជាសះស្បើយ។ ដូច្នេះរំពឹងថា នឹងមានកិច្ចសហការនេះហើយមន្ទីរពេទ្យផ្សេងៗក៏ឈ្វេងយល់ពីគ្នាបានដែរ ហើយត្រូវគិតថា គេនឹងមកមើលពេទ្យយើងនៅពេលណាមួយ ដូចនេះត្រូវខិតខំផលិតនូវអ្វីដែលថ្មី ធ្វើបែបនេះជាឈ្នាន់មួយឱ្យមានការរីកចំរើនឱ្យស្របតាមភាពជាអ្នកដឹកនាំ និងនាវានុវត្តន៍ដែលក្រសួងបានដាក់ចេញ”។

លោករដ្ឋមន្ត្រីបានបន្ថែមថា ពេទ្យទាំងអស់គ្នាជាតំណាងឱ្យជាតិ ហើយមន្ទីរពេទ្យកុមារជាតិ ជាបង្អែកចុងក្រោយសម្រាប់ព្យាបាលជំងឺកុមារ ព្រោះមានតិចតូចណាស់ដែលមានអ្នកជំងឺកុមារចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស។ ដូចនេះត្រូវព្យាយាមឱ្យបានកាន់តែប្រសើរបន្ថែមទៀត ទាំងបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងមធ្យោបាយ។

លោកសាស្រ្តាចារ្យ ឈាង រ៉ា បានសម្តែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រី្ត បុគ្គលិក លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ នៃមនី្ទរពេទ្យកុមារជាតិ ដែលបានខិតខំផ្តល់សេវាថែទាំព្យាបាលអ្នកជំងឺទូទៅ ជាពិសេសស្រី្ត កុមារ ដោយស្មារតីទទួលខុសត្រូវ។

រដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះបីយើងបានមើលឃើញវឌ្ឍនភាព សមិទ្ធផលរបស់មនី្ទរពេទ្យលើវិស័យសុខាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើនគួរឱ្យកត់សម្គាល់ដែលទាមទារឱ្យយើងត្រូវតែបន្តខិតខំប្រឹងប្រែងជាបន្តទៅទៀត ពិសេសត្រូវពង្រីកហេរដ្ឋារចនាសម្ព័ន្ធមនី្ទរពេទ្យ ដោយកែលម្អអាគារ ស្ថានភាពបរិស្ថានជុំវិញមនី្ទរពេទ្យឱ្យកាន់តែប្រសើរឡើងថែមទៀត, ពង្រីកលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមជូនដល់បុគ្គលិក មន្រី្តរាជការ ឱ្យកាន់តែប្រសើរឡើង សមស្របទៅតាមនិយាមស្តង់ដាអន្តរជាតិ, ការពង្រឹង ការគ្រប់គ្រងបំពាក់បន្ថែមនូវឧបរកណ៍ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ឱសថ, យកចិត្តទុកដាក់ឱ្យបានខ្ពស់លើការគ្រប់គ្រង និងការផ្តល់សេវាជូនដល់ប្រជាជន ពិសេសកុមារ និងស្រី្តឱ្យកាន់តែប្រសើរឡើង, ពង្រឹងសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងការយាមប្រចាំការ ក្នុងការផ្តល់សេវា ២៤ម៉ោង លើ២៤ម៉ោង, ការលើកកម្ពស់គុណភាព សុវតិ្ថភាពក្នុងការព្យាបាលជំងឺ និងការពង្រឹង គ្រប់គ្រងអភិបាលកិច្ចលើគ្រប់ផ្នែកទាំងអស់របស់មនី្ទរពេទ្យ។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានឱ្យដឹងថា ឆ្នាំ២០២៣ មន្ទីរពេទ្យទទួលបានអតិថិជន​មកពិនិត្យពិគ្រោះជំងឺក្រៅមានចំនួន ១៩២ ៣៦៤ ករណី កើនឡើង ១៥% ខណៈឆ្នាំ២០២២ មាន ១៦៧ ១៧៦ ករណី។ ចំណែក អ្នកជំងឺសម្រាកពេទ្យ ឆ្នាំ២០២៣ មាន ៣៧ ៣៦៧ ករណី កើនឡើង ៥២% ខណៈ ឆ្នាំ២០២២ មាន ២៤ ៥៣៥ ករណី ប៉ុណ្ណោះក្នុងនោះជំងឺសម្រាកពេទ្យ មានអាទិភាពចំនួន៥ រួមមាន ជំងឺរលាកបំពង់ក ជំងឺគ្រុនឈាម ជំងឺរលាកកូនទងសួត ជំងឺរាកគ្រប់ប្រភេទ និងជំងឺទារកមិនគ្រប់ខែ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៧ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម