សុខភាព
ទឹកត្រចៀកកាំ Yeo’s ជាមួយការវេចខ្ចប់ជាកន្រ្តកដ៏ពិសេស ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងចូលរួមលើកស្ទួយស្នាដៃតម្បាញកន្រ្តករបស់សិប្បករកម្ពុជា
![](https://www.kampucheathmey.com/wp-content/uploads/2024/04/1.-Cambodian-artisan-community-in-Siem-Reap-province-1024x576.jpg)
ភ្នំពេញ, ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤៖ ក្រុមហ៊ុនផលិតភេសជ្ជៈ Yeo’s បញ្ចូលនូវគំនិតច្នៃប្រឌិតដ៏រស់រវើក ដើម្បីញ៉ាំងឱ្យបរិយាយកាសនៃពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឱ្យកាន់តែសប្បាយរីករាយ ដោយផ្ដល់ឱ្យអតិថិជននូវបទពិសោធន៍ដ៏រំភើប តាមរយៈការនាំមកនូវ Yeo’s កន្រ្តកពិសេស ដែលវេចខ្ចប់ទឹកត្រចៀកកាំ Yeo’s ដើម្បីចូលរួមលើកកម្ពស់ទេពកោសល្យស្នាដៃ ក៏ដូចជាការរួមចំណែកលើកស្ទួយការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលបានផលិតដោយសិប្បករក្នុងខេត្តសៀមរាប ដែលជាទឹកដីប្រវត្តិសាស្រ្តនៃតម្បាញជាច្រើនប្រភេទរួមមានដូចជាតម្បាញកន្ទេល កន្ត្រក ជាដើម និងមានអាយុកាលជាច្រើនឆ្នាំមកហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/2.-special-edition-package-of-Yeos-Birds-Nest-1024x683.jpg)
ក្រុមហ៊ុន Yeo’s ពិតជាមានមោទនភាពដែលតែងតែដាក់អតិថិជនរបស់ខ្លួនជាអាទិភាពចម្បង តាមរយៈការ ផ្តល់នូវភេសជ្ជៈដែលពោរពេញទៅដោយអត្ថប្រយោជន៍ដល់សុខភាព ជាមួយនឹងការរួមផ្សំដ៏ល្អឥតខ្ចោះ សម្រាប់អបអរពិធីផ្សេងៗ។ ការប្តេជ្ញាចិត្តមួយនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់ នៅក្នុងទឹកត្រចៀកកាំ ដែលជាអាហារសុខភាពបុរាណ ត្រូវបានប្រើក្នុងឱសថបុរាណចិន ដែលគេជឿថាជួយដល់ប្រព័ន្ធភាពស៊ាំ និងសុខភាពស្បែកជាខ្លាំង។ ក្រុមហ៊ុនក៏បាននឹងកំពុងប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាព ដើម្បីធានាថាអតិថិជនរបស់ខ្លួន អាចអបអរពិធីបុណ្យចូលឆ្នាំខ្មែរដែលមិនអាចបំភ្លេចបាន ដោយបង្កើនថាមពលរបស់ពួកគេ ក៏ដូចជាផ្តល់នូវភេសជ្ជៈដ៏ស្រស់ស្រាយ និងឆ្ងាញ់សម្រាប់គ្រប់ក្រុមគ្រួសារ។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/3.-Mrs.-Khiev-Ray-Basket-weavers-in-Siem-Reap-province-1024x683.jpg)
ក្រុមហ៊ុន Yeo’s បាននឹងកំពុងសហការជាមួយសហគមន៍កន្ត្រកស្នាដៃខ្មែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងពេលខាងមុខនេះ និងដើម្បីរួមចំណែកលើកកម្ពស់ស្នាដៃកន្ត្រកដែលត្បាញដោយដៃ ក៏ដូចជាការចូលរួមចំណែកជម្រុញកម្រិតជីវភាពបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលពឹងផ្អែកលើមុខរបរត្បាញកន្រ្តកបន្ថែមលើមុខរបរធ្វើស្រែចំការរបស់ពួកគាត់។ ក្រុមហ៊ុន Yeo’s បានបង្កើតកម្មវិធីច្នៃប្រឌិតយ៉ាងពិសេសមួយឡើង ដោយក្រុមហ៊ុនបានជាវកន្រ្តកពីសហគមន៍ សម្រាប់យកមកធ្វើការវេចខ្ចប់ទឹកត្រចៀកកាំ Yeo’s ចំនួន ១២កំប៉ុងក្នុងមួយកន្ត្រក ប្រកបដោយភាពស្រស់ស្អាត និងទាក់ទាញ ដែលអាចឱ្យអតិថិជនជាវយកទៅប្រើប្រាស់ជាជំនូន ឬសម្រាប់ប្រើប្រាស់ក្នុងពិធីផ្សេងៗក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះផងដែរ។
តាមរយៈការជាវ Yeo’s កន្ត្រកពិសេសនេះ នោះអតិថិជននឹងអាចចូលរួមគាំទ្រដោយផ្ទាល់ដល់សហគមន៍ កន្រ្តកស្នាដៃខ្មែរផងដែរ ដោយនៅរាល់ការជាវនូវ Yeo’s កន្រ្តកពិសេសនីមួយៗ អតិថិជននឹងចូលរួមចំណែកចំនួន ៣.០០០ រៀល (បីពាន់រៀល) ហើយជាមួយគ្នានេះក្រុមហ៊ុន Yeo’s នឹងចូលរួមចំណែកបន្ថែមចំនួន ៣.០០០ រៀល (បីពាន់រៀល) ទៀតផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/20240322_111815-768x1024.jpg)
អ្នកស្រី សូ ស្រីស ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Yeo’s Cambodia បានមានប្រសាសន៍ថា៖ «សម្រាប់ Yeo’s យើងមិនត្រឹមតែយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្ដែយើងក៏ខិតខំរួមចំណែកដល់កិច្ចការងារសង្គមផងដែរ ដូច្នេះក្រុមហ៊ុនបានបង្កើតកម្មវិធីមួយនេះឡើង ដើម្បីឱ្យអតិថិជនទទួលបាននូវបទពិសោធន៍ថ្មី តាមរយៈការជាវនូវ Yeo’s កន្រ្តកពិសេសសម្រាប់ប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយក៏ជាឱកាសមួយសម្រាប់អតិថិជនដែលមានបំណងចង់ចូលរួមលើកកម្ពស់ស្នាដៃសិប្បករតម្បាញកន្រ្តក ក៏ដូចជាការចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពសហគមន៍ក្រីក្រផងដែរនោះ ដូច្នេះអតិថិជនអាចចូលរួមតាមរយៈការជាវ Yeo’s កន្ត្រកពិសេសនេះបាន។
ការត្បាញកន្ត្រកមានប្រវត្តិយូរលង់ណាស់មកហើយក្នុងខេត្តសៀមរាប ដោយសិប្បកម្មនេះត្រូវបានបន្សល់ទុក ជាបន្តបន្ទាប់ច្រើនជំនាន់មកហើយ។ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ត្រូវបានធ្វើឡើងដើម្បីអភិរក្ស និងលើកកម្ពស់ការត្បាញកន្ត្រកប្រពៃណីនៅក្នុងខេត្តសៀមរាប ដោយអង្គការនានាបានផ្តល់ការគាំទ្រ និងបណ្តុះបណ្តាលដល់សិប្បករក្នុងស្រុក ដើម្បីជួយកែលម្អជំនាញ របស់ពួកគេ និងបន្តអាជីពសិប្បកម្មមួយនេះ សម្រាប់មនុស្សជំនាន់ក្រោយ។
លោកយាយ ខៀវ រ៉ាយ ជាអ្នកតម្បាញម្នាក់ក្នុងចំណោមអ្នកតម្បាញផ្សេងទៀត ដែលចូលរួមត្បាញកន្ត្រក សម្រាប់ទឹកត្រចៀកកាំ Yeo’s ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ។ ស្ត្រីវ័យ ៧២ ឆ្នាំរូបនេះបានចំណាយជីវិត ភាគច្រើនរបស់គាត់ទៅលើសិប្បកម្មនេះ ដោយចាប់ផ្តើមពីអាយុ ១៤ ឆ្នាំមកម្លេះ។
លោកយាយបាននិយាយថា៖ «ខ្ញុំរៀនត្បាញកន្រ្តកពីឪពុកម្ដាយខ្ញុំ» ដោយលោកយាយបានបន្ថែមថាខ្លួនអាចធ្វើបានពី ៥ ទៅ ៦ កន្ត្រកក្នុងមួយថ្ងៃ។ លោកយាយបន្ដថា៖ «ការត្បាញកន្រ្តកជួយខ្ញុំ និងសហគមន៍របស់ខ្ញុំអាចរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់យើង។»
អតិថិជនអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូននេះ និងចូលរួមជាមួយសកម្មភាពសប្បាយៗផ្សេងៗ នៅតាមស្ដង់បង្ហាញដែលរៀបចំដោយក្រុមហ៊ុន Yeo’s នៅតាមផ្សារនានា
ស្ថានីយ៍ប្រេងឥន្ធនៈ ចំណតឡានក្រុង ផ្សារទំនើប និងតូបលក់រាយមួយចំនួនចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ សូមកុំភ្លេចតាមដានបណ្តាញសង្គមរបស់ ក្រុមហ៊ុន Yeo’s Cambodia ដើម្បីទទួលបានព័ត៌មានបន្ថែម។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/4.-Yeos-Birds-Nest-1024x683.jpg)
អំពីក្រុមហ៊ុន Yeo’s Cambodia
ក្រុមហ៊ុន YHS (CAMBODIA) FOOD & BEVERAGE PTE LTD ឬត្រូវបានស្គាល់ថា Yeo’s Cambodia គឺជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Yeo Hiap Seng Ltd. ដែលមានអាយុកាលជាង ១២០ ឆ្នាំមកហើយ។ ក្រុមហ៊ុន Yeo’s Cambodia បានបើកដំណើរការនៅក្នុងឆ្នាំ២០១៣ ហើយបានរីកចម្រើនក្លាយជាម៉ាកយីហោភេសជ្ជៈអាស៊ី (Asian Soft Drink) ឈាន មុខគេនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ខ្លួន នៅពេល ដែលបានជាប់ជាជម្រើសទីមួយ ក្នុងចំណោមប្រភេទភេសជ្ជៈអាស៊ីនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើ ទិន្នន័យរបស់ Kantar Research ក្នុងខែមីនា ឆ្នាំ២០២១ ។ Yeo’s ប្តេជ្ញាចិត្តក្នុងការផ្តល់ជូន ដល់អតិថិជននាពេលបច្ចុប្បន្ននូវផលិតផលដែលប្រកបដោយគុណភាពខ្ពស់ ផ្ដល់នូវសុខភាពល្អ និងប្រកបដោយភាពច្នៃប្រឌិតដ៏រស់រវើក។
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?