Connect with us

សុខភាព

ផលវិបាក និងការវិវត្ត និងការព្យាបាលនៃ “ជំងឺស្រឺត”

បានផុស

នៅ

ក) អ្វីជាជំងឺស្រឺត?
ជំងឺស្រឺត មានរោគសញ្ញាស្រដៀងនឹងអាការៈដែលប្រជាជនយើងភាគច្រើនស្គាល់ថាជំងឺខ្យល់ ប៉ុន្តែតែងលាយឡំនឹងអារម្មណ៍ភ័យខ្លាចថា គាំងបេះដូង សន្លប់ ឬស្លាប់ជាដើម។ ជំងឺនេះបណ្ដាលមកពីខួរក្បាលដំណើរការមិនល្អ នាំឱ្យអ្នកជំងឺទៅជាមានអាការៈដូចជា ឧស្សាហ៍ធ្វើទុក្ខ ពិបាកក្នុងខ្លួនមួយឆាវៗ ណែនទ្រូង ថប់ៗ ធីងធោង អស់ដៃអស់ជើង រកកលចង់សន្លប់ជាដើម។ ក្រៅពីនេះ អ្នកជំងឺតែងភ័យខ្លាចធ្វើទុក្ខទៀត ហើយព្យាយាមគេចចេញពីស្ថានភាព ឬសកម្មភាពដែលគាត់គិត​ថានាំ​ឱ្យធ្វើទុក្ខដូចមុន។ ជំងឺស្រឺតជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ក្នុងចំណោមមនុស្ស ១០០នាក់ មានមនុស្សពី ២ ទៅ ៥នាក់ អាចកើតមានជំងឺស្រឺត ជាពិសេសស្ត្រីអាចកើតជំងឺនេះលើសបុរសចំនួនពីរទៅបីដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ខ) ការវិវត្ត និង ផលវិបាក៖
ជំងឺស្រឺតច្រើនមានលក្ខណៈរ៉ាំរ៉ៃ បើមិនព្យាបាល គឺវាអាចនៅបន្តដល់រាប់ឆ្នាំ ឬសឹងមួយជីវិតក៏មាន ដែលរំខានជាខ្លាំងដល់កិច្ចការប្រចាំថ្ងៃ ហើយក្នុងករណីខ្លះ អ្នកជំងឺអាចឃុំខ្លួននៅតែផ្ទះ មិនហ៊ានធ្វើអ្វី និងទាមទារឱ្យមានមនុស្សនៅក្បែរជានិច្ច។ ពេលខ្លះ គាត់អាចទៅជាអស់សង្ឃឹមលែងចង់រស់ ឬទៅប្រើប្រាស់ថ្នាំងងុយគេង ស្រា ដែលនាំឲ្យកាន់តែប៉ះពាល់ដល់សុខភាពថែមទៀត។


គ) ការព្យាបាល៖
ទោះជាយ៉ាងណា ជំងឺស្រឺតជាជំងឺដែលអាចព្យាបាលបានយ៉ាងមានប្រសិទ្ធភាព។ ក្រោមការព្យាបាលដ៏ត្រឹមត្រូវ ជំងឺនេះអាចជាសះស្បើយដោយប្រើពេលពី៣ ទៅ ៦ខែ និងអាចព្យាបាលបន្តដើម្បីបង្ការ​ការលាប់ឡើងវិញរហូតយ៉ាងតិច ១ឆ្នាំ ដោយប្រើប្រាស់ឱសថ និងការព្យាបាលចិត្តសាស្ត្រ។

“ប្រសិនបើលោកអ្នកសង្ស័យថា ឬស្គាល់មនុស្សដែលមានជំងឺស្រឺត សូមអញ្ជើញមកទទួលការពិគ្រោះ ពិនិត្យ និងព្យាបាលដោយក្រុមវេជ្ជបណ្ឌិតជំនាញឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត”៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ២ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៩ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម