សុខភាព
កម្ពុជា ទៅដកស្រង់បទពិសោធន៍ពីអូស្ត្រាលី ដើម្បីបង្កេីតមន្ទីរពិសោធន៍កម្រិត៣
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូ ទៅទស្សនៈកិច្ចសិក្សា នៅទីក្រុងម៉ែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ដកស្រង់បទពិសោធន៍ពីការបង្កេីតដំណេីរការ និងគ្រប់គ្រងមន្ទីរពិសោធន៍កម្រិត៣ ដេីម្បីអភិវឌ្ឍមន្ទីរពិសោធន៍កម្រិត៣ នៅកម្ពុជា។

គណៈប្រតិភូមានការចូលរួមរបស់ លោកស្រី Ha Nguyen ប្រធានក្រុមដឹកនាំរបស់ធនាគារពិភពលោក (Task Team Leader of World Bank) លោកស្រី លី ណារ៉េត អ្នកគ្រប់គ្រងផ្នែកសុខភាព នៃធនាគារពិភពលោក វេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងមន្រ្តីជំនាញពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ ចំនួន ៤រូប តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ ព្រមទាំង លោកស្រី Karen Johnson ទីប្រឹក្សា ធនាគារពិភពលោក (laboratory expert) និងជាអ្នកសម្របសម្រួលដំណេីទស្សនកិច្ចនេះ។

ជាលទ្ធផល គណៈប្រតិភូបានរៀនសូត្រដកស្រង់បទពិសោធន៍ពីការបង្កេីតដំណេីរការ និងគ្រប់គ្រងមន្ទីរពិសោធន៍កម្រិត៣ ដេីម្បីអភិវឌ្ឍមន្ទីរពិសោធន៍កម្រិត៣ នៅកម្ពុជា ដែលជាមន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិ និងការទទួលស្កាល់ដោយអន្តរជាតិ ដេីម្បីត្រៀមលក្ខណៈឆ្លេីយតបបន្ទាន់ក្នុងករណីមានការរាតត្បាតជំងឺឆ្លងជាសកលដែលអាចកេីតឡេីងជាយថាហេតុនាពេលអនាគត។

ក្នុងរយៈពេលមួយអាទិត្យ នៃទស្សនកិច្ចសិក្សា គណៈប្រតិភូ បានទៅសិក្សាឈ្វេងយល់នៅមន្ទីរពិសោធន៍ Doherty នៃសាកលវិទ្យាល័យម៉ែលប៊ន និងBernet នៃសាកលវិទ្យាល័យ Monarsh នៃទីក្រុងម៉ែលប៊ន ព្រមទាំងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យ Westmead មន្ទីរពិសោធន៍ Centanery នៃសាកលវិទ្យាល័យ Western Sydney និងមន្ទីរពិសោធន៍ Kirby នែសាកលវិទ្យាល័យ New South Wale នៃទីក្រុងស៊ីដនី។

នៅតាមទីតាំងនីមួយៗ ដែលគណៈប្រតិភូបានទៅទស្សនកិច្ច គឺបានសិក្សាឈ្វេងយល់អំពីការរៀបចំបង្កេីត ដំណេីរការ ការគ្រប់គ្រង និងការថែទាំជួសជុលមន្ទីរពិសោធន៍កម្រិត៣ (Biosafety Laboratory Level 3-BSL3) រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ច្បាប់ គោលនយោបាយ និងគោលការណ៍ណែនាំប្រតិបត្តិ និងធនធានមនុស្ស។ លេីសពីនេះយ គណៈប្រតិភូបានឈ្វេងយល់ពី បញ្ហាប្រឈមដែលអាចកេីតមានឡេីង ដេីម្បីយកមកអនុវត្តបង្កេីតមន្ទីរពិសោធន៍កម្រិត៣ ដែលក្រសួងសុខាភិបាលកំពុងរៀបចំនៅវិទ្យាស្ថានសុខភាពសាធារណៈ ដោយបច្ចុប្បន្ននេះ ក្រសួងមានមន្ទីរពិសោធន៍កម្រិត២ កំពុងដំណេីរការ។ ការពង្រីកសមត្ថភាពមន្ទីរពិសោធន៍ ពីកម្រិត២ ទៅកម្រិត៣ សម្រាប់ត្រៀមឆ្លេីយតបទប់ស្កាត់ការរាតត្បាតជាសាកលដែលអាចកេីតឡេីងជាយថាហេតុ នាពេលអនាគត និងដេីម្បីសម្រេចឱ្យបានជ្រុងមួយ ស្តីពីការលេីកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងរស់រវេីករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕


-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?