សុខភាព
៣ ខែ ឆ្នាំនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានអំណោយឈាមជិត ៣ ម៉ឺនប្លោក កើនឡើងជិត ៥ ពាន់ប្លោក
នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២៤ នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានអំណោយឈាមពីអ្នកបរិច្ចាគឈាមប្រមាណជិត ៣ ម៉ឺនប្លោក កើនឡើងជិត ៥ ពាន់ប្លោក បើធៀបនឹងរយៈពេល ៣ ខែ ដូចគ្នា កាលពីឆ្នាំ ២០២៣ កន្លងទៅ។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៨ មេសា នេះថា ចំនួនអ្នកបរិច្ចាគឈាមមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៤ នេះ មជ្ឈមណ្ឌលជាតិ ទទួលបានអំណោយឈាមចំនួន ២៨ ១៩៩ ប្លោក កើនឡើងចំនួន ៤ ៩០៦ ប្លោក បើប្រៀបធៀបទៅនឹង ៣ ខែ ដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ មានត្រឹមតែ ២៣ ២៩៣ ប្លោក ប៉ុណ្ណោះ។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថា មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានផ្សព្វផ្សាយកម្មវិធីផ្តល់ឈាមស្ម័គ្រចិត្តបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅតាមរាជធានី-ខេត្តទូទាំងប្រទេស និងប្រជាពលរដ្ឋមានការយល់ដឹងពីគុណប្រយោជន៍ នៃការបរិច្ចាគឈាម ពិសេសលោករដ្ឋមន្ត្រីសុខាភិបាល ឈាង រ៉ា បានជំរុញឱ្យមន្ទីរពេទ្យរដ្ឋ ឯកជន គ្រឹះស្ថានសាធារណរដ្ឋ ឯកជន ចូលរួមផ្តល់ឈាមឱ្យបាន ២ ឬ ៣ ដង ក្នុងមួយឆ្នាំ។ ជាងនេះទៀត ក៏មានការចូលរួមយ៉ាងផុលផុសពីសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) ដែលបានដាក់បញ្ចូលកម្មវិធីផ្តល់ឈាមស្ម័គ្រចិត្តក្នុងផែនការសកម្មភាពរបស់សសយក និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជនជាច្រើនទៀត។

លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមថា ប្លោកឈាមដែលទទួលបានមកពីការបរិច្ចាគឈាមទាំងនោះ ត្រូវបានយកទៅជួយសង្គ្រោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ដោយសារ ប្រទេសយើងធ្វើការវះកាត់ធំៗ តាមបច្ចេកទេសថ្មី ទំនើបច្រើនដូចជា ជំងឺមហារីក ជំងឺខ្សោយតម្រងនោម ជំងឺក្រពះ ពោះវៀន ថ្លើម សួត ខួរក្បាល បេះដូង ស្បូន ហូរឈាម គ្រោះថ្នាក់ចរាចរណ៍ ។ល។
លោកស្រីវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមឱ្យបានគ្រប់ៗ គ្នា ព្រោះថាការផ្តល់ឈាមពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម ដើម្បីព្យាបាលជំងឺ ហើយឈាមមានតែក្នុងខ្លួនមនុស្សតែប៉ុណ្ណោះ មិនមានរោងចក្រណាអាចផលិតបានទេ។ រីឯមជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាកន្លែងផលិតផលឈាមបញ្ជូនឈាមទៅស្តុកដើម្បីសង្គ្រោះជីវិតអ្នកជំងឺ។

គួរបញ្ជាក់ថា ឆ្នាំ ២០២៣ ការផ្គត់ផ្គង់ឈាមទូទាំងប្រទេសបាន ១៤ ម៉ឺនប្លោក ក្នុងនោះមានអ្នកស្ម័គ្រចិត្ត ២០%៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ