សុខភាព
សាកលវិទ្យាល័យសិង្ហបុរី ប្តេជ្ញាបន្តសហការ ក្រសួងសុខាភិបាល លើ ៤ កិច្ចការអាទិភាព
លោកសាស្រ្តាចារ្យ Teo Yik Ying សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិ សិង្ហបុរី (NUS) និងជាព្រឹទ្ធបុរស នៃ NUS Saw Swee Hock School of Public Health ប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលព្រះរាជាណាចក្រកម្ពុជា លើកិច្ចការជាអាទិភាពមួយចំនួន៤ របស់ក្រសួង ខណៈមានកិច្ចសហការល្អ ជាង ១០ ឆ្នាំមកហើយ។ នេះបើតាមការផ្ដល់ព័តមានពីក្រសួងសុខាភិបាលកម្ពុជា នាយប់មិញនេះ។

ការប្ដេជ្ញានេះ ធ្វើឡើងក្នុងឱកាស សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកសាស្រ្តាចារ្យ Teo Yik Ying ព្រមទាំងប្រតិភូអមដំណើរ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នេះ នៅទីស្តីការក្រសួងសុខាភិបាល។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ សាកលវិទ្យាល័យជាតិ សាំងហ្គាពួរ ដែលបានគាំទ្រ និងរួមចំណែកក្នុងការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល និងការងារស្រាវជ្រាវសុខភាពសាធារណៈនៅកម្ពុជាក្នុងពេលកន្លងមក។

លោកសាស្រ្តាចារ្យ Teo Yik Ying បានថ្លែងអបអរសាទរ សាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាស ទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្លែងអំណរគុណក្រសួងសុខាភិបាលដែលបានគាំទ្រ ដល់កិច្ចសហប្រតិបត្តិការ របស់ សាកលវិទ្យាល័យជាតិ សិង្ហបុរី ជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងវិទ្យាស្ថានជាតិសុខភាពសាធារណៈនៅកម្ពុជា ក្នុងរយៈកាល ១០ឆ្នាំកន្លងមកនេះ។

លោកសាស្រ្តាចារ្យ ក៏បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់សាកលវិទ្យាល័យ ក្នុងការប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើកិច្ចការជាអាទិភាពមួយចំនួនរបស់ក្រសួង រួមមាន ១. ការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំជាមួយថ្នាំអង់ទីប៊ីយ៉ូទិក ២. ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ជាពិសេសការរៀបចំផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធនឹងជំងឺមហារីក ៣. ការបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាល ៤. ការលើកកម្ពស់ឌីជីថលសុខាភិបាល។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការថ្លែងអំណរគុណ ដល់ការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការរបស់ សាកលវិទ្យាល័យជាតិ សិង្ហបុរី និងបានលើកទឹកចិត្តឱ្យសាកលវិទ្យាល័ជាតិសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយអង្គភាពក្រោមឱវាទក្រសួងសុខាភិបាល និងពង្រីកកិច្ចសហការជាមួយសាកលវិទ្យាល័យផ្សេងៗ ថ្មីៗថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសាកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ