សុខភាព
មូលហេតុ និងហានិភ័យប្រឈម ចំពោះទារកកើតមិនគ្រប់គីឡូ
ទារកធម្មតាមានទម្ងន់ចាប់ពី 2,5គីឡូ (2500ក្រាម) ឡើងទៅ។ ទារកមានគីឡូមិនគ្រប់កាលណាតិចជាង 2500ក្រាម (កម្រិតធ្ងន់ធ្ងរបើ <1500ក្រាម និង ធ្ងន់ធ្ងរខ្លាំងបើ <1000ក្រាម)។
ក) មូលហេតុអ្វីខ្លះ ដែលធ្វើឲ្យទារកកើតមិនគ្រប់គីឡូ?
– កត្តាម្តាយ ជំងឺក្រឡាភ្លើង ការឡើងសំពាធឈាមរ៉ាំរ៉ៃ
– កត្តាទារក ការបង្ករោគតាំងពីក្នុងពោះ (toxoplasmose, ម្តាយកើតស្អូចពេលពពោះ)
ជំងឺតំណពូជពីកំណើត (ឧទាហរណ៍ ជំងឺtrisomie ទី21 ទី18)
– កត្តាគភ៌: ការពពោះកូនភ្លោះ ២ ឬ ច្រើន
ខ) តើអាចមានបញ្ហាអ្វីខ្លះនៅពេលសម្រាល និងក្រោយសម្រាល?
ទារកកើតគ្រប់ខែ ឬមិនគ្រប់ខែក្តី បើសិនជាមានទម្ងន់មិនគ្រប់ គឺអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ដូចជា៖
១) គ្រោះថ្នាក់មុនពេលសម្រាល
ទារកកើតមិនគ្រប់គីឡូខ្លាំងអាចមានសភាពខ្សោយតាំងពីក្នុងពោះ (ដោយសារកង្វះអាហាររូបបឋម ឬការបង្ករោគ)។ ទារកអាចមានចង្វាក់បេះដូងខ្សោយ កើតមកសន្លប់ ឬអាចឈានដល់ស្លាប់ក្នុងពោះ ក្នុងករណីធ្ងន់ធ្ងរ។
២) គ្រោះថ្នាក់ក្រោយពេលសម្រាល ទារកកើតមកតូចងាយប្រឈមនឹងវិបត្តិជាច្រើនរួមមាន៖
– វិបត្តិនៃការរំលាយអាហារ ជាហេតុធ្វើឲ្យទារកកាន់តែខ្សោយ និងមិនងាយឡើងទម្ងន់។
– ចុះកម្ដៅក្នុងខ្លួនខ្លាំង (hypothermia)
– ចុះជាតិស្ករ (hypoglycemia)
– ចុះជាតិកាល់ស្យូម (hypocalcemia)
– ងាយឡើងលឿង (jaundice) ។ល។
គ) តើម្តាយគ្រប់រូបគួរ ធ្វើដូចម្តេចខ្លះដើម្បីបង្ការបញ្ហាទាំងនេះ?
– ទទួលទានអាហារបំប៉នឲ្យបានគ្រប់គ្រាន់
– តាមដានសុខភាពផ្ទៃពោះឲ្យបានទៀងទាត់
– ជ្រើសរើសមន្ទីរពេទ្យសម្រាលបុត្រ ដែលមានគ្រូពេទ្យឯកទេសកុមារ-ទារកច្បាស់លាស់
– គោរពតាមការណែនាំរបស់គ្រូពេទ្យផ្នែកទារក ក្នុងការបំបៅទឹកដោះ និងថែទាំទារក
“សូមអ្នកម្តាយគ្រប់រូប ដែលមានបញ្ហាកូនក្នុងផ្ទៃមានគីឡូតិច គួរគប្បីមកធ្វើការតាមដាន និងសម្រាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលមានក្រុមគ្រូពេទ្យជំនាញ និងបទពិសោធន៍ខ្ពស់”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ផលវិបាក និងការវិវត្ត និងការព្យាបាលនៃ “ជំងឺស្រឺត”
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?