សុខភាព
គ្រោះថ្នាក់នៃគ្រឿងស្រវឹងចំពោះសុខភាពថ្លើម
ការទទួលទានគ្រឿងស្រវឹងជាប្រចាំ គឺជាមូលហេតុចម្បងមួយ ដែលធ្វើឲ្យមានការរលាកថ្លើមស្រួចស្រាវ និងការរលាកថ្លើមរ៉ាំរ៉ៃផងដែរ ប្រសិនបើមិនបានទទួលព្យាបាលឲ្យបានត្រឹមត្រូវនោះទេ វានឹងវិវត្តទៅជាជំងឺក្រិនថ្លើមនិងមហារីករីកថ្លើមផងដែរ។
ការពិសាសុរាក្នុងចំនួនច្រើនលើសលប់ ឬប្រចាំថ្ងៃចាប់ពីបរិមាណលើសពី ៣កែវស្តង់ដារក្នុងមួយថ្ងៃ ចំពោះបុរស និងលើសពី ២កែវស្តង់ដារក្នុងមួយថ្ងៃ ចំពោះស្ត្រី គឺអាចបង្កជាការរលាកថ្លើម។
(១កែវស្តង់ដា ស្មើនឹង 340មល ប៊ីយែរ (អាល់កុល5%), 150មល ស្រាក្រហម (អាល់កុល12%), 45-50មល ស្រាwhiskey (អាល់កុល40-45%) ជាទូទៅបរិមាណសុរាអាស្រ័យទៅនឹងចំនួន និងកម្រិតជាតិអាល់កុលរបស់សុរាដែលយើងពិសា។ ជំងឺរលាកថ្លើមដែលបង្កឡើងដោយសុរា វាអាចលេចឡើងក្រោមរូបភាពជា ការរលាកថ្លើមស្រួចស្រាវ ការរាកថ្លើមរ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើមផងដែរ។ រោគសញ្ញារបស់អ្នកជំងឺជាទូទៅមិនស្តែងចេញជាសញ្ញាអ្វីទាំងអស់ ដែលទាមទារឲ្យគាត់មកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិត និងពិនិត្យមើលឈាមអំពីមុខងារថ្លើមផ្សេងៗ និងសញ្ញានៃការរលាកថ្លើម។ នៅក្នុងករណីខ្លះអ្នកជំងឺអាចស្តែងចេញជាសញ្ញា លឿងភ្នែក ទឹកនោមលឿងចាស់ខុសពីធម្មតា ចុកសៀតក្រោមឆ្អឹងជំនីខាងស្តាំ ឬរហូតដល់ វង្វេងវង្វាន់ស្មារតី ឬរហូតដល់សន្លប់ ដែលជាសញ្ញាគ្រោះថ្នាក់ នៃការរលាកថ្លើមស្រួចស្រាវ។
ក្នុងករណីការរលាកថ្លើមស្រួចស្រាវធ្ងន់ធ្ងរ ដោយសុរា អត្រាស្លាប់ គឺខ្ពស់លើសពី50% ប្រសិនបើគ្មានការប្តូរសរីរាង្គថ្លើមជាបន្ទាន់នោះទេ។ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់លើសុខភាពថ្លើមរបស់លោកអ្នក និងកុំទទួលទានគ្រឿងស្រវឹងក្នុងកម្រិតលើសលប់ ដែលជាហានិភ័យខ្ពស់បង្កឲ្យមានការរលាកថ្លើមធ្ងន់ធ្ងរ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ វិធីជួយសង្គ្រោះមិនឲ្យស្ទះផ្លូវដង្ហើម នៃអ្នកសន្លប់បាត់បង់ស្មារតី?
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ