សុខភាព
ក្រសួងសុខាភិបាល រៀបចំមន្ទីរពេទ្យជាតិដើម្បីបំពេញតាមស្តង់ដាគុណភាពសេវាមន្ទីរពេទ្យ
សាស្ត្រាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ទទួលបន្ទុកគុណភាពសេវាមន្ទីរពេទ្យ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកសិក្ខាសាលារៀបចំមន្ទីរពេទ្យជាតិដើម្បីបំពេញតាមស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ នៃព្រះរាជាណាចក្រកម្ពុជា (CHAS) នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នេះ។

ពិធីនេះ មានការចូលរួមពី សាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេស នៃក្រសួងសុខាភិបាល វេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងគ្រប់ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិចំនួន១២។

សិក្ខាសាលាក្នុងចំណោមសិក្ខាសាលាជាច្រើននេះ រៀបចំឡើងជាបន្តបន្ទាប់ ក្នុងគោលបំណង បន្តតម្រង់ទិស ឈ្វេងយល់ជារួមក្នុងការរៀបចំបំពេញស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ (CHAS) កម្រិតនិយាមសាកល។

ស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ រួមមាន ១១ ក្រុមស្តង់ដា មានស្តង់ដាសរុបចំនួន៣៦៥ ដែលផ្តោតជារួមលើការរៀបចំផែនការយុទ្ធសាស្រ្ត ផែនការថវិកា ផែនការបុគ្គលិក ឯកសារគោលនយោបាយ និងនិតិវិធីផ្សេងៗ ដែលនឹងជួយមន្ទីរពេទ្យក្នុងការបម្រើសេវាសុខាភិបាលដល់សាធារណៈជនប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។

គួរបញ្ជាក់ថា ក្នុងអង្គសិក្ខាសាលាបានរៀបចំ និងសម្របសម្រួលដោយការិយាល័យធានាគុណភាពសុខាភិបាល នៃនាយកដ្ឋានមន្ទីរពេទ្យ ដោយមានជំនួយបច្ចេកទេស និងថវិកាពី USAID EQHA II FHI360 ដែលមានវត្តមាន ប្រធាន អនុប្រធាន មន្រ្តី នៃនាយកដ្ឋានមន្ទីរពេទ្យ ក្រសួងសុខាភិបាល USAID EQHA II FHI360 មជ្ឈមណ្ឌលជាតិ និងមន្ទីរពេទ្យជាតិ សរុបចំនួន ៦០នាក់៕


-
KPT+៤ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់