សុខភាព
ការលើសអ័រម៉ូនទីរ៉ូអ៊ីត លើស្ត្រីមានផ្ទៃពោះ!
អ័រម៉ូនទីរ៉ូអ៊ីត ត្រូវបានបញ្ចេញពីក្រពេញទីរ៉ូអ៊ីត ដែលមានរាងដូចមេអំបៅ ស្ថិតនៅផ្នែកខាងមុខ នៃដើម.ក ដើម្បីទ្រទ្រង់ជីវិតមនុស្ស។
ការកើនឡើងលើសពីប្រក្រតី នៃអ័រម៉ូននេះ បង្កឲ្យមានវិបត្តិសុខភាពធ្ងន់ធ្ងរ។ ការកើនឡើងលើសប្រក្រតី នៃអ័រម៉ូនទីរ៉ូអ៊ីតលើស្ត្រីមានផ្ទៃពោះ មានអត្រារហូតដល់០,២% នៃស្ត្រីមានផ្ទៃពោះ ហើយវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្តាយ និងទារកក្នុងផ្ទៃ បើពុំបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។
ក) រោគសញ្ញា ៖
– ការស្រកទម្ងន់ ឬមិនឡើងទម្ងន់ក្នុងកំឡុងពេលមានផ្ទៃពោះ ជាសញ្ញាមួយដែលធ្វើឲ្យយើងគិតដល់ជំងឺនេះ
– ការក្អួតខ្លាំង (ចាញ់កូនខ្លាំង)
– អស់កម្លាំង
– បេះដូងដើរញាប់
– ហត់
– ឆាប់ខឹង ឆាប់មួម៉ៅ
ខ) មូលហេតុ ៖
– ជំងឺ Basedow ជាមូលហេតុដែលជួបប្រទះញឹកញាប់ជាងគេ វាកើតឡើងដោយសារការបញ្ចេញអង់ទីករ ភ្ញោចទៅលើក្រពេញទីរ៉ូអ៊ីត (Anticorps Anti-Récepteur de la TSH)
– ការកើនឡើងអ័រម៉ូនទីរ៉ូអ៊ីតក្នុងរយៈពេលខ្លី កើតឡើងដោយការភ្ញោចអ័រម៉ូនរបស់គភ៌ (β-HCG) ទៅលើក្រពេញទីរ៉ូអ៊ីត ហើយវាត្រឡប់ទៅរកភាពប្រក្រតីវិញនៅទ្រីមាសទី២ និងទី៣
– ដុំពកកច្រើន (Goitre multinodulaire toxique)
– ដុំពកក (Adénome toxique)
– ការរលាកក្រពេញទីរ៉ូអ៊ីតផ្សេងៗទៀត (Thyroïdites)
គ) ផលវិបាក ៖
– ផលវិបាកលើម្តាយៈ
• រលូតកូន (Fausses couches spontanées)
• កូនកើតមិនគ្រប់ខែ (Prématurité)
• ការឡើងសំពាធឈាមពេលមានផ្ទៃពោះ (HTA gravidique)
• ក្រឡាភ្លើង (Pré-éclampsie)
• ខ្សោយបេះដូង (Insuffisance cardiaque)
– ផលវិបាកលើទារកក្នុងផ្ទៃៈ
• រូបរាងមិនប្រក្រតី (Malformation congénitale)
• ការលូតលាស់យឺតយ៉ាវ (Retard de Croissance)
• កូនស្លាប់ក្នុងផ្ទៃ (Mort in utéro)
• ការលើសអ័រម៉ូនទីរ៉ូអ៊ីតលើកូន (Hyperthyroïdie foetale)
ឃ) រោគវិនិច្ឆ័យ ៖
ការធ្វើរោគវិនិច្ឆ័យជំងឺនេះ គឺផ្អែកលើការពិនិត្យឈាមមើលកម្រិតអ័រម៉ូនក្នុងឈាម
– ការកើនឡើងនៃ T4 libre
– ការថយចុះ នៃ TSH
– ការស្វែងរកមូលហេតុតាមរយៈការធ្វើអេកូសាស្ត្រលើក្រពេញទីរ៉ូអ៊ីត និងការពិនិត្យឈាមរកអង់ទីករ ដែលភ្ញោចទៅលើក្រពេញទីរ៉ូអ៊ីត (TRAK)
ង) ការព្យាបាល ៖
ចំពោះការព្យាបាល ត្រូវបានធ្វើឡើងដោយប្រើថ្នាំ ដើម្បីបន្ថយអ័រម៉ូនទីរ៉ូអ៊ីត ទៅតាមកម្រិតរបស់វា។
ច) ដំបូន្មាន ៖
– ស្ត្រីមានផ្ទៃពោះគ្រប់រូបគួរតែតេស្តឈាមមើលកម្រិតអ័រម៉ូនទីរ៉ូអ៊ីតឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា
– ស្ត្រីដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានលើសអ័រម៉ូនទីរ៉ូអ៊ីត ត្រូវប្រញាប់មកពិគ្រោះ និងព្យាបាលជំងឺជាមួយគ្រូពេទ្យឯកទេសផ្នែកជំងឺក្រពេញឲ្យបានឆាប់ជាទីបំផុត និង គោរពតាមដំបូន្មានគ្រូពេទ្យជំនាញឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពម្តាយ និងកូន៕
អត្ថបទ ៖ រស្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ