Connect with us

សុខភាព

ផលប៉ះពាល់រាងកាយ នៅពេលអ្នកផឹកស្រាបៀរជារៀងរាល់ថ្ងៃ

បានផុស

នៅ

អ្នកនឹងទទួលបានអត្ថប្រយោជន៍មួយចំនួនពីការផឹកស្រាបៀរម្តងម្កាល ប៉ុន្តែប្រសិនបើអ្នកផឹកច្រើនពេក សុខភាពរបស់អ្នកនឹងប៉ះពាល់។​​ ស្រាបៀរមួយកំប៉ុង (៣៥០ml) មាន ១៥៣ កាឡូរី ប្រូតេអ៊ីន ២ ក្រាម ខ្លាញ់ ១ក្រាម កាបូអ៊ីដ្រាត ១៣ ក្រាម ជាតិសរសៃ ១ ក្រាម ស្ករ ១ ក្រាម។ ស្រាបៀរមានប៉ូតាស្យូម ម៉ាញេស្យូម កាល់ស្យូម ផូស្វ័រ វីតាមីន B3 B9 ។

អាស្រ័យលើពណ៌ ស្រាបៀរមួយចំនួនក៏ជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ ស្រាបៀរកាន់តែមានទឹកខ្មៅ វាផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មកាន់តែច្រើន ដែលប្រឆាំងនឹងរ៉ាឌីកាល់សេរីក្នុងរាងកាយរបស់អ្នក កាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ។

ស្រាបៀរ​ជា​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ចំណាស់​ជាងគេ និង​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​បំផុត​ក្នុង​ពិភពលោក។ ការទទួលទានស្រាបៀរម្តងម្កាល អាចនាំមកនូវផលល្អដល់រាងកាយដូចជា កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមប្រសើរឡើង កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងបង្កើនកម្លាំងឆ្អឹង។​ ប៉ុន្តែ​ការ​ផឹក​ស្រាបៀ​ជា​ប្រចាំ​រាល់​ថ្ងៃ​អាច​បង្ក​ផល​អាក្រក់​ជា​ច្រើន។

យោងតាមកាសែត Times of India ខាងក្រោមនេះ ជាអ្វីដែលអាចកើតឡើងចំពោះអ្នកដែលផឹកស្រាបៀរជារៀងរាល់ថ្ងៃ៖

១ ឡើង​ទម្ងន់

ផល​ប៉ះពាល់​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​មួយ​នៃ​ការ​ផឹក​ស្រាបៀ​ជា​រៀង​រាល់​ថ្ងៃ​គឺ​ការ​ឡើង​ទម្ងន់។ ស្រាបៀរ​មាន​កាឡូរី​ខ្ពស់ ដូច្នេះ​ការ​ញ៉ាំ​ច្រើន​ពេក​អាច​នាំឲ្យឡើង​ទម្ងន់​ខ្លួន។ យោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី American Journal of Clinical Nutrition ការផឹកស្រាបៀរជាទៀងទាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពធាត់នៃក្បាលពោះ និងសន្ទស្សន៍ម៉ាសរាងកាយខ្ពស់ (BMI) ចំពោះបុរស។ បរិមាណកាបូអ៊ីដ្រាតខ្ពស់នៅក្នុងស្រាបៀរ រួមជាមួយនឹងជាតិអាល់កុល រួមចំណែកដល់ការឡើងទម្ងន់ ជាពិសេសនៅតំបន់ពោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ខូចថ្លើម

ថ្លើមទទួលខុសត្រូវក្នុងការរំលាយ ៩០% នៃជាតិអាល់កុលចូលក្នុងខ្លួន។ ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់ភេសជ្ជៈមានជាតិអាល់កុលក្នុងបរិមាណច្រើន វាអាចផ្ទុកលើសទម្ងន់ថ្លើម ដែលនាំឲ្យខូច បង្កើនហានិភ័យនៃជំងឺថ្លើម ដូចជាខ្លាញ់រុំថ្លើម រលាកថ្លើម និងក្រិនថ្លើម។ យោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Liver ការទទួលទានស្រាបៀរជាទៀងទាត់អាចនាំអោយមានជំងឺរលាកថ្លើម និងថ្លើម។

៣ ការកើនឡើងហានិភ័យនៃជំងឺបេះដូង

ការផឹកស្រាបៀរកម្រិតមធ្យមត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺបេះដូង ប៉ុន្តែការផឹកស្រាច្រើនពេកអាចមានឥទ្ធិពលផ្ទុយ។ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង European Heart Journal បានរកឃើញថាការផឹកស្រាបៀរច្រើនក្នុងមួយថ្ងៃបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដូងដូចជាជំងឺលើសឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

៤​ ផលប៉ះពាល់សុខភាពផ្លូវចិត្ត

ការផឹកស្រាបៀរជាទៀងទាត់ជារៀងរាល់ថ្ងៃ ក៏មានផលប៉ះពាល់អវិជ្ជមានដល់សុខភាពផ្លូវចិត្តដូចជាបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺផ្លូវចិត្ត។ យោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Affective Disorders ការផឹកស្រាបៀរខ្លាំង​ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្រាខ្ពស់នៃរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។

៥ ការរំខានដំណេក

ទោះបីជាជាតិអាល់កុលអាចជួយឲ្យអ្នកគេងបានលឿនក៏ដោយ ក៏វាប៉ះពាល់ដល់គុណភាពនៃការគេងរបស់អ្នក។ ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុង Journal of Clinical Sleep Medicine បង្ហាញថាការផឹកស្រាមុនពេលចូលគេងអាចនាំឲ្យភ្ញាក់នៅពេលយប់ញឹកញាប់ និងគុណភាពនៃការគេងទាំងមូលកាន់តែខ្សោយ។

ការ​កំណត់​ថា​ ​តើ​ស្រាបៀរ​ប៉ុន្មាន​ច្រើន​ពេក​អាស្រ័យ​លើ​បុគ្គល​ម្នាក់ៗ។ អនុសាសន៍ទូទៅគឺជាធម្មតាស្ត្រីមិនគួរផឹកលើសពី ១ កំប៉ុង បុរសមិនគួរផឹកលើសពី ២ កំប៉ុង។ ទោះជាយ៉ាងណាក៏ដោយ កត្តាបុគ្គលដូចជាអាយុ ទម្ងន់ ភេទ និងសុខភាពទូទៅដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ការអត់ឱនរបស់បុគ្គល។ អ្នកត្រូវដឹងពីដែនកំណត់របស់ខ្លួនឯង ដើម្បីចៀសវាងបញ្ហាសុខភាព​ ដែលអាចកើតមានទាក់ទងនឹងការផឹកស្រាច្រើនពេក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អាហារ ៨ ប្រភេទ ​គួរ​ចៀសវាង ដើម្បី​កាត់បន្ថយ​ខ្លាញ់​ក្បាលពោះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤១ វិនាទី មុន

ម៉ាឡេស៊ី​នឹង​ហាមប្រាម​ការប្រើថង់​ប្លា​ស្ទិ​កនៅតាម​ឧទ្យាន​​ និងហាង​ទំនិញ​ទូទាំងប្រទេស​

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

តម្លៃមាសអន្តរជាតិ បន្តបំបែកកំណត់ត្រាខ្ពស់ថ្មី ក្នុងបរិបទសង្រ្គាមពាណិជ្ជកម្ម

កីឡា៦ នាទីutes មុន

បឹងកេត ប្រកាស​លើក​ការ​ប្រកួត ដើម្បីឲ្យ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ ACL

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ផុតបទឈប់បាញ់បុណ្យ Easter ភ្លាម រុស្ស៊ី បាញ់ស្រោចមិនញញើតដៃ លើអ៊ុយក្រែនភ្លែត

ជីវិតកម្សាន្ដ១២ នាទីutes មុន

បទចម្រៀងល្បីៗទាំង៧ របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះមានសន្ទុះខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម