សុខភាព
ការបំបៅកូនដោយទឹកដោះម្តាយ ក្នុងរយៈពេលមួយម៉ោងក្រោយកំណើតអាចការពារទារកពីការឆ្លង និងកាត់បន្ថយអត្រាមរណៈ
អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ការចាប់ផ្តើមដំបូងនៃការបំបៅកូនដោយទឹកដោះម្តាយ ក្នុងរយៈពេលមួយម៉ោងក្រោយកំណើតអាចការពារទារកទើបនឹងកើតពីការឆ្លង និងកាត់បន្ថយមរណៈភាពក្នុងចំណោមទារកទើបនឹងកើត។ មិនត្រឹមតែប៉ុណ្ណោះ ការបំបៅដោះកូន ក៏ជួយបង្កើតទំនាក់ទំនងផ្លូវចិត្តរវាងម្តាយ និងទារកផងដែរ។

ដើម្បីយល់ដឹងកាន់តែច្បាស់ ពីការបំបៅកូនដោយទឹកដោះម្តាយ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា និង Alive & Thrive / FHI360 បានបំពាក់មណ្ឌលសុខភាពចំនួន៨ ក្នុងខេត្តសៀមរាប ជាមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ (BFHC) ដើម្បីវាយតម្លៃថាតើវិធីសាស្រ្តនេះមានផលវិជ្ជមានដល់ការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ ក្នុងចំណោមស្ត្រីដែលសម្រាលកូននៅក្នុងមណ្ឌលសុខភាពទាំងនោះ ឬទេ។ ការផ្តោតសំខាន់ គឺផលជះនៃការចាប់ផ្តើមដំបូងនៃការបំបៅកូនដោយទឹកដោះម្តាយក្នុងរយៈពេលមួយម៉ោង បន្ទាប់ពីការសម្រាល និងការពង្រឹងការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយបន្ថែមទៀត ដើម្បីបង្កើនសុខុមាលភាពរបស់ទារកទើបនឹងកើត និងស្រ្តីក្រោយសម្រាល។
ជាលទ្ធផល សមត្ថភាពឆ្មបនៅក្នុងមណ្ឌលសុខភាពទាំងនេះ មានភាពប្រសើរឡើងជាងមុន ក្រោយការអនុវត្តគម្រោងនេះអស់រយៈពេលជាងមួយឆ្នាំ តាមរយៈការបណ្តុះបណ្តាល និងការត្រួតពិនិត្យដែលផ្តោតលើការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ការតាមដាន ការចុះជួបណែនាំដោយមន្ទីរសុខាភិបាលខេត្ត និងមជ្ឈមណ្ឌលជាតិសុខភាពមាតា និងទារក។ រីឯបទពិសោធន៍នៃការបំបៅកូនដោយទឹកដោះម្តាយក្នុងចំណោមម្តាយដែលសម្រាលនៅមណ្ឌលសុខភាពទាំងនេះមុន និងក្រោយអន្តរាគមន៍ត្រូវបានកត់ត្រាទុក ហើយតាមរយៈការសិក្សា បានរកឃើញថា ម្តាយមានបទពិសោធន៍បំបៅកូនដោយទឹកដោះម្តាយជាវិជ្ជមាន ទទួលបានការគាំទ្រកាន់តែប្រសើរពីបុគ្គលិកមណ្ឌលសុខភាពសម្រាប់ការបំបៅកូនដោយទឹកដោះម្តាយ និងដឹងច្បាស់អំពីការបំបៅកូនដោយទឹកដោះម្តាយ។

មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ (BFHC) បានអនុវត្តតាមជំហានទាំង១០ នៃគំនិតផ្តួចផ្តើមមន្ទីរពេទ្យស្រឡាញ់ទារកជាសកល (BFHI) ដែលដឹកនាំដោយ UNICEF និង អង្គការសុខភាពពិភពលោក ដើម្បីលើកកម្ពស់ និងគាំទ្រការអនុវត្តការបំបៅកូនដោយទឹកដោះ។ ជំហានទាំងនេះ រួមមាន ការអប់រំបុគ្គលិក លើកទឹកចិត្តឱ្យមានការប៉ះពាល់ស្បែកទៅស្បែកក្រោយពេលកើត ការផ្តល់ការណែនាំអំពីការបំបៅកូនដោយទឹកដោះម្តាយដល់ម្តាយ និងក្រុមគ្រួសារ និងធានាថាម្តាយមានលទ្ធភាពស្នាក់នៅជាមួយទារកដោយមិនមានការរំខាន នៅក្នុងបន្ទប់សម្រាក និងការបំបៅតាមតម្រូវការ។
លើសពីនេះ មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ មិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់ម្សៅទឹកដោះគោ ឬវត្ថុរាវផ្សេងទៀត លុះត្រាតែមានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ និងមិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់ដបទឹកដោះ និងក្បាលដោះជញ្ជក់។ ជំហានចុងក្រោយនៃ មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ គឺធានាថាម្តាយទទួលបានបន្តការគាំទ្រសម្រាប់ការបំបៅកូនដោយទឹកដោះម្តាយបន្ទាប់ពីចាកចេញពីមន្ទីរសម្រាល។

ប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការបំបៅកូនដោយទឹកដោះម្តាយក្នុងទសវត្សរ៍ទី៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០។ ប៉ុន្តែក្នុងទសវត្សរ៍ចុងក្រោយនេះ អត្រានៃការបំបៅដោះកូនដោយទឹកដោះម្តាយបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ភាគរយនៃកុមារដែលបានបំបៅដោយទឹកដោះម្តាយសុទ្ធសម្រាប់រយៈពេលប្រាំមួយខែដំបូងនៃជីវិតរបស់ពួកគេបានធ្លាក់ចុះពី ៧៤% ក្នុងឆ្នាំ២០១០ មកត្រឹម៥១% ក្នុងឆ្នាំ២០២១។ លើសពីនេះ អត្រានៃការចាប់ផ្តើមដំបូងនៃការបំបៅកូនដោយទឹកដោះម្តាយនៅមានកម្រិតទាបនៅឡើយ ដោយមានទារកទើបនឹងកើតត្រឹមតែ៥៤% ប៉ុណ្ណោះដែលទទួលបានទឹកដោះម្តាយក្នុងរយៈពេលមួយម៉ោងដំបូងនៃកំណើត ទោះបីជាភាគរយនៃស្ត្រីសម្រាលទារកដោយឆ្មបជំនាញ មានដល់ទៅ ៩៨,៧% នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ ។
លោកស្រី Grana Pu Selvi ប្រធានបច្ចេកទេសកម្មវិធីអាហារូបត្ថម្ភ នៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ការថយចុះអត្រានៃការបំបៅកូនដោយទឹកដោះម្តាយក្នុងប្រទេស មានសារៈសំខាន់ណាស់ក្នុងការរម្លឹកឡើងវិញនូវសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយនៅតាមគ្រឹះស្ថានសុខាភិបាល ដល់ស្ត្រីមានផ្ទៃពោះ ម្តាយក្រោយសម្រាលកូន និងសមាជិកគ្រួសាររបស់ពួកគេ ដើម្បីឱ្យម្តាយជ្រើសរើសអាហារូបត្ថម្ភដែលល្អបំផុតសម្រាប់កូនៗរបស់ពួកគេ។
លោកស្រី បានបន្ថែមថា ការរកឃើញពីការសិក្សាសាកល្បងនេះ បង្ហាញពីភស្តុតាងច្បាស់លាស់ថា វិធីសាស្រ្តមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ បានចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវអត្រាបំបៅកូនដោយទឹកដោះម្តាយ។ ការពង្រីកវិសាលភាពនៃការអនុវត្តវិធីសាស្រ្តនេះអាចមានផលជះវិជ្ជមានយ៉ាងធំធេងដល់អាហារូបត្ថម្ភរបស់កុមារនៅក្នុងប្រទេសកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ