សុខភាព
លើកដំបូងលើលោក! វេជ្ជបណ្ឌិតចិន ព្យាបាលអ្នកជំងឺទឹកនោមផ្អែម ជាដាច់ ១០០%
ជាលើកដំបូងលើពិភពលោក! ក្រុមវេជ្ជបណ្ឌិតចិន ប្រកាសថា ពួកគេបានព្យាបាលអ្នកជំងឺទឹកនោមផ្អែម ទទួលជោគជ័យពោលគឺ ជាដាច់១០០%តែម្តង។

តាមការចុះផ្សាយរបស់គេហទំព័រ Daily Mail កាលពីថ្ងៃអង្គារទី២៨ខែឧសភា, អ្នកជំងឺរូបនោះគឺជាបុរសអាយុ៥៩ឆ្នាំ ដែលបានទទួលការបំប្លែងកោសិកា (stem cell) នៅឆ្នាំ២០២១ ហើយចាប់តាំងពីឆ្នាំ២០២២មក គាត់មិនដែលលេបថ្នាំសូម្បីតែម្តង។
ក្នុងការព្យាបាលនោះ ក្រុមវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ Shanghai Changzheng, មជ្ឈមណ្ឌលឧត្តមភាពផ្នែកវិទ្យាសាស្ត្រកោសិកាម៉ូលេគុលក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងមន្ទីរពេទ្យ Renji បានបង្កើតកោសិកាសិប្បនិម្មិតនៅក្នុងលំពែង ដែលផលិតអាំងស៊ុយលីន និងរក្សាកម្រិតជាតិស្ករនៅក្នុងឈាម។

តាមការបញ្ជាក់ បុរសរូបនេះកើតជំងឺទឹកនោមផ្អែមប្រភេទ២ អស់រយៈពេល២៥ឆ្នាំមកហើយ ព្រមទាំងបាត់បង់មុខងារស្ទើរតែទាំងអស់នៃកោសិការបស់គាត់។ ម្យ៉ាងវិញទៀត ដំណាក់កាលនៃជំងឺរបស់គាត់ ត្រូវបានគេចាត់ទុកថា ស្ថិតក្នុងហានិភ័យខ្ពស់ឈានដល់ស្លាប់ ជាហេតុតម្រូវឲ្យគាត់ចាក់អាំងស៊ុយលីនច្រើនដងជារៀងរាល់ថ្ងៃ ដើម្បីការពារពីការសន្លប់ដោយសារជំងឺទឹកនោមផ្អែម។
ជាធម្មតា កាលណាអ្នកជំងឺឈានដល់ដំណាក់កាលនេះហើយ គ្មាននរណាអាចព្យាបាលជាសះស្បើយទេ ហោចណាស់ត្រឹមជួយឲ្យធូរស្រាលម្តងម្កាលប៉ុណ្ណោះ ប៉ុន្តែបើចង់ធូរ ក៏តម្រូវឲ្យអ្នកជំងឺតមអាហារ និងធ្វើលំហាត់ប្រាណដើម្បីបញ្ចុះជាតិស្ករក្នុងឈាមដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ករណីនៅក្នុងប្រទេសចិនបានបង្ហាញថា វាអាចទៅរួចក្នុងការស្តារសមត្ថភាពរបស់រាងកាយមនុស្ស ឲ្យអាចគ្រប់គ្រងជាតិស្ករក្នុងឈាមដោយធម្មជាតិវិញបាន ទាំងមិនចាំបាច់ផ្លាស់ប្តូររបៀបរស់នៅឡើយ។
សម្រាប់ការព្យាបាលនេះ ក្រុមវេជ្ជបណ្ឌិតបានបង្កើតសារធាតុគីមីថ្មីមួយប្រភេទ ដើម្បីប្រែក្លាយកោសិកាដើមរបស់អ្នកជំងឺ ទៅជាកោសិកាលំពែង ហើយកោសិកាទាំងនោះ ផលិតចេញនូវអាំងស៊ុយលីនដែលប្រាប់រាងកាយរបស់អ្នកថា ពេលណាត្រូវទទួលយកជាតិស្ករពីអាហារដែលយើងញ៉ាំដើម្បីថាមពល។
ចំពោះអ្នកជំងឺទឹកនោមផ្អែម លំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាមនោះទេ។ ជាតិស្ករក្នុងឈាមច្រើនពេក ឬតិចពេកអាចបណ្តាលឲ្យខូចសរសៃប្រសាទ ខូចតម្រងនោម ជំងឺបេះដូង និងជំងឺច្រើនទៀត។

អ្នកស្រាវជ្រាវលើកឡើងថា តាមរយៈការផ្សាំកោសិកាថ្មីដែលបង្កើតដោយមន្ទីរពិសោធន៍ អ្នកជំងឺអាចចាប់ផ្តើមផលិតអាំងស៊ុយលីនដោយខ្លួនឯងម្តងទៀតបាន ហើយនេះជាអ្វីដែលគ្រូពេទ្យបានសង្កេតឃើញលើអ្នកជំងឺជនជាតិចិន។
យ៉ាងណា ការព្យាបាលនេះ ទើបអនុវត្តចំពោះអ្នកជំងឺម្នាក់ប៉ុណ្ណោះ ហើយក្រុមគ្រូពេទ្យក៏មិនទាន់បើកការព្យាបាលជាទ្រង់ទ្រាយធំដែរ។
សូមបញ្ជាក់ថា យោងតាមទិន្នន័យឆ្នាំ២០២១, មនុស្សប្រមាណ ៥៣៧លាននាក់ (គិតត្រឹមអាយុ២០ដល់៧៩ឆ្នាំ) នៅលើពិភពលោក កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ហើយតួលេខត្រូវបានគេព្យាករថា នឹងឡើងដល់ ៦៤៣លាននាក់ត្រឹមឆ្នាំ២០៣០និង ៧៨៣លាននាក់ត្រឹមឆ្នាំ២០៤៥៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល