សុខភាព
បច្ចេកទេសចោះច្រឹបដុំសាច់នៅក្នុង សួត ទ្រូង និងពោះដោយមានជំនួយពីស្កាន់នែរ!
បច្ចេកទេសចោះច្រឹបដុំសាច់នៅក្នុង សួត ទ្រូង និងពោះ ដោយមានជំនួយពីស្កាន់នែរ ជាមធ្យោបាយមួយនៃវិស័យអន្តរាគមន៍តាមបែបវិទ្យុសាស្ត្រ (Interventional Radiology) ដែលបាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ នៅក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីកនាពេលបច្ចុប្បន្ននេះ។

ក) តើករណីណាខ្លះតម្រូវឲ្យមានការចោះច្រឹបដុំសាច់សួត ទ្រូងនិងពោះ?
– ករណីរូបភាពវេជ្ជសាស្ត្រ(ការថតសួតរឺស្កាន់នែរ) មិនអាចឲ្យយើងបែងចែកឲ្យបានច្បាស់លាស់ពីដុំស្លូត ឬដុំកាច benign vs malignant tumor, infection vs cancer, abscess vs excavated tumor។
– ករណីរូបភាពវេជ្ជសាស្ត្រមានការសង្ស័យខ្ពស់ពីជំងឺមហារីកសួត ក៏តម្រូវឲ្យមានការច្រឹបដុំសាច់នោះដែរ ដើម្បីវិភាគលម្អិតពីប្រភេទកោសិកាមហារីក (cancer subtypes, molecular and genetic studies) ព្រោះព័ត៌មានទាំងនោះនឹងជួយគ្រូពេទ្យក្នុងការវាយតម្លៃពីកម្រិតធ្ងន់ធ្ងរ និងតម្រង់ទិសក្នុងការព្យាបាល ។

– ករណីសង្ស័យជាដុំសាច់សួត ដែលរាលដាលពីមហារីករបស់សរីរាង្គដទៃ(metastasis)។
– ករណីមានកូនកណ្តុររីកធំក្នុងពោះ ដោយមិនមានមូលហេតុច្បាស់លាស់ (lombo-aortic lymphadenopathy)។
– ករណីមានដុំសាច់នៅតំបន់ខាងក្រោយស្រោមពោះ (retroperitoneal tumors: pancreas, adrenal gland, kidney…)។

ខ) អត្ថប្រយោជន៍នៃការច្រឹបដុំសាច់សួត ទ្រូងនិងពោះដោយមានជំនួយពីស្កាន់នែរ៖
ការច្រឹបដុំសាច់ផ្សេងៗរបស់សួត ទ្រូងនិងពោះ អាចធ្វើឡើងតាមមធ្យោបាយច្រើនបែប។ ដោយឡែក បច្ចេកទេសចោះច្រឹបដោយមានជំនួយពីស្កាន់នែរ អាចសម្រេចបានស្ទើរគ្រប់ករណីនៃដុំសាច់ ព្រោះស្កាន់នែរបានជួយអោយគ្រូពេទ្យកំណត់ទីតាំងជាក់លាក់របស់ដុំសាច់ និងជ្រើសរើសផ្លូវសម្រាប់ការចោះច្រឹបនោះប្រកបដោយសុវត្ថិភាពខ្ពស់ និងហានិភ័យទាប។ បច្ចេកទេសអន្តរាគមន៍តាមបែបវិទ្យុសាស្ត្រនេះ មិនផ្តល់ផលប៉ះពាល់អវិជ្ជមានពីកាំរស្មីអ៊ិច មិនមានការឈឺចាប់ខ្លាំង មិនតម្រូវឲ្យមានការដាក់ថ្នាំសន្លប់និងការសម្រាកពេទ្យឡើយ។.

នៅមន្ទីរពេទ្យកាល់ម៉ែត មានក្រុមវេជ្ជបណ្ឌិតឯកទេសអន្តរាគមន៍តាមបែបវិទ្យុសាស្ត្រ ដែលមានជំនាញនិងសមត្ថភាពខ្ពស់ បាននឹងកំពុងធ្វើការសហការយ៉ាងស្អិតរមួតជាមួយវេជ្ជបណ្ឌិតឯកទេសផ្សេងៗទៀត ដើម្បីផ្តល់ប្រឹក្សាក្នុងការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជូនលោកអ្នក តាមស្តង់ដារវេជ្ជសាស្ត្រទំនើប៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហានិភ័យនៃជំងឺរលាកប្រព័ន្ធសរសៃប្រសាទដៃជើង ដែលបណ្តាលមកពីគ្រឿងស្រវឹង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់