សុខភាព
ការបែកទឹកភ្លោះមុនសម្រាលនៅត្រីមាសទី១ និងទី៣
ការបែកទឹកភ្លោះមុនសម្រាល ជាការបែកទឹកភ្លោះមុនពេលដែលស្ត្រីឈឺពោះ។ ការបែកទឹកភ្លោះជាបញ្ហាដែលជួបញឹកញាប់ និងជាមូលហេតុនៃការសម្រាកពេទ្យក្នុងពេលផ្ទៃពោះ។

ក) មូលហេតុ អាចបណ្តាលមកពី
– ការឆ្លងមេរោគពេលពពោះ
– ទឹកភ្លោះច្រើន
– កូនភ្លោះ ឬកូនច្រើន

ខ) ការបែកទឹកភ្លោះមានផលវិបាក ទៅតាមអាយុនៃគ៌ភ៖
– ការបែកទឹកភ្លោះ មុនពេលគ៌ភគ្រប់ខែ(មុន ៣៧ អាទិត្យ)
– ការបែកទឹកភ្លោះ ពេលគ៌ភគ្រប់ខែ(ក្រោយ ៣៧ អាទិត្យ)

គ) ការព្យាបាល
ការព្យាបាល និងការថែទាំ គឺប្រែប្រួលទៅតាមអាយុនៃគ៌ភនៅពេលបែកទឹកភ្លោះ។ ថ្ងៃនេះយើងនឹងធ្វើការបង្ហាញជូន វគ្គទី១ អំពីការបែកទឹកភ្លោះ មុនពេលគ៌ភគ្រប់ខែ(ចន្លោះ ២៤-៣៤អាទិត្យ)៖
– ស្ត្រីត្រូវសម្រាកពេទ្យ និងត្រូវធ្វើការតាមដានដោយក្រុមគ្រូពេទ្យជំនាញ
– ការប្រើប្រាស់ថ្នាំរយៈពេលខ្លី (គ្រប់ករណី និងភ្លាមៗ)ដើម្បីបន្ថយការចម្លងរោគទៅលើម្តាយនិងកូន
– ការប្រើប្រាស់ថ្នាំដើម្បីជំនួយសួតកូន
– ការប្រើប្រាស់ថ្នាំកុំឲ្យស្បូនកន្ត្រាត់ ទុកពេលវេលាឲ្យថ្នាំជំនួយសួតកូនមានប្រសិទ្ធិភាព
ចំណាំ៖ ៥០% នៃស្ត្រីនឹងសម្រាលកូនក្នុងរយៈពេលយ៉ាងយូរ មូយអាទិត្យ។


“ប្រសិនបើ បងប្អូនស្ត្រីៗ មានការបែកទឹកភ្លោះ និងមានការធ្លាក់ឈាម សូមអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ស្វែងរកមូលហេតុនិងព្យាបាលឲ្យបានត្រឹមត្រូវ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ បច្ចេកទេសចោះច្រឹបដុំសាច់នៅក្នុង សួត ទ្រូង និងពោះដោយមានជំនួយពីស្កាន់នែរ!

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា