សុខភាព
កម្ពុជាពង្រឹងសមត្ថភាពទន្តបណ្ឌិត ស្របនិយាមអន្តរជាតិ និងប្រកបដោយក្រមសីលធម៌
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ពង្រឹងបង្កើនចំណេះដឹង និងសមត្ថភាពដល់ទន្តបណ្ឌិតដែលកំពុងប្រកបវិជ្ជាជីវៈទន្តសាស្រ្តឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយក្រមសីលធម៌ ស្របនឹងនិយាមអន្តរជាតិ។ នេះបើតាមការផ្ដល់ព័ត៌មាន ពីក្រសួងសុខាភិបាល នៅព្រឹកនេះ។

សាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើក សន្នីសិទ ស្តីពី នវានុវត្តន៍ នៃការវះកាត់ដាំបង្គោលធ្មេញ និងការវះកាត់ស្តារនីតិសម្បទាមុខ-មាត់ និងឆ្អឹងថ្គាម ដែលរៀបចំរួមគ្នាដោយសមាគមគ្រូពេទ្យវះកាត់មុខ-មាត់ និងឆ្អឹងថ្គាមកម្ពុជា និងសមាគមដាំបង្គោលធ្មេញកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

គោលបំណងនៅក្នុងសន្និសីទនេះ មានទិសដៅរួមគ្នាក្នុងការពង្រឹងបង្កើនចំណេះដឹង និងសមត្ថភាពដល់ទន្តបណ្ឌិតដែលកំពុងប្រកបវិជ្ជាជីវៈទន្តសាស្រ្តឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយក្រមសីលធម៌ ស្របនឹងនិយាមអន្តរជាតិ។ នៅក្នុងបរិបទសម័យឌីជីថលនេះ យើងទាំងអស់គ្នាជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលក៏កំពុងតែរត់តាមបច្ចេកវិទ្យាថ្មីៗក្នុងវិស័យសុខាភិបាល។ ជាពិសេសលើវិស័យទន្តសាស្រ្ត ដែលមានសារៈសំខាន់ក្នុងការជួយសម្រាល និងដោះស្រាយបញ្ហាទាំងឡាយទាក់ទងនិងសុខភាពមាត់-ធ្មេញ ការទំពារអាហារ និងសម្រស់ផ្ទៃមុខរបស់មនុស្សគ្រប់រូបមិនអាចខ្វះបាន។

សាស្រ្តាចារ្យបានផ្តាំផ្ញើរដល់អង្គសន្និសិទឱ្យខិតខំត្រងត្រាប់ និងផ្លាស់ប្តូរបទពិសោធន៍គ្នាជាមួយនឹងវាគ្មិនជាតិ និងអន្តរជាតិល្បីៗដើម្បីទទួលបាននូវចំណេះ ជំនាញ និងបច្ចេកវិទ្យាថ្មីៗក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈជាប្រចាំ ស្រាវជ្រាវ និងបន្តអភិវឌ្ឍន៍ ឱ្យឆ្លើយតបទៅនឹងសមាហរកម្មក្នុងតំបន់ ក៏ដូចជាពិភពលោក តាមរយៈការអភិវឌ្ឍវិជ្ជាជីវៈបន្ត និងដើម្បីមាននីតិសម្បទាគ្រប់គ្រាន់ស្របតាមគោលការណ៍ផ្តល់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈទន្តសាស្រ្ត ព្រមទាំងធានាដល់ការផ្តល់សេវាពិនិត្យព្យាបាល ថែទាំសុខភាពមាត់ធ្មេញដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

សិក្ខាសាលានេះនឹងអាចក្លាយជាឱកាសដ៏ល្អមួយ ដើម្បីពិភាក្សាអំពីចំណេះដឹងថ្មីៗ ភាពជឿនលឿន នៃការវះកាត់ និងបច្ចេកទេសទំនើបក្នុងការដាំបង្គោលក្នុងឆ្អឹងថ្គាម រោគសាស្ត្រក្នុងមាត់ ការវះកាត់មុខ-មាត់ និងឆ្អឹងថ្គាមជូនប្រជាជន។ បន្ថែមពីលើនេះទៀត សិក្ខាកាមទាំងអស់ត្រូវចូលរួមលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ សុចរិតភាព ក្នុងការប្រកបវិជ្ជាជីវៈទន្តសាស្រ្ត នៅព្រះរាជាណាចក្រកម្ពុជាឱ្យមានភាពជឿនលឿនទំនើប និងគោរពតាមលិខិតបទដ្ឋានគតិយុត្តនានា ដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៀត សាស្រ្តាចារ្យ បានស្នើដល់ថ្នាក់ដឹកនាំសមាគម គណៈវិជ្ជាជីវះទន្តសាស្រ្ត និងមហាវិទ្យាល័យទាំងរដ្ឋ និងឯកជន ចូលរួមបណ្អុះបណ្តាលធនធានមនុស្សអោយមានគុណភាពខ្ពស់ និងសំណូមពរឱ្យទន្តពេទ្យចូលរួមក្នុងវិស័យសាធារណៈឱ្យបានច្រើនដើម្បីចូលរួមការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ