Connect with us

សុខភាព

ស្រុកអង្គរធំក្លាយជាស្រុកទី៤ ក្នុងខេត្តសៀមរាបដែលសម្រេចបានជាស្រុកបញ្ឈប់ការបន្ទោបង់ ពាសវាលពាសកាល

បានផុស

នៅ

ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងបរិវេណសាលាស្រុកអង្គរធំ ខេត្តសៀមរាប បានប្រារព្ធធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ស្រុកអង្គរធំជាស្រុកទី៤ក្នុងខេត្តសៀមរាប ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ត្រូវបាន កាត់ខ្សែបូរជាផ្លូវការ ក្រោមអធិបតីភាពរបស់ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាព នៃក្រសួងអភិវឌ្ឍន៍ជនបទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ បានបញ្ជាក់ថា ក្រោយពីការជំរុញ និងផ្សព្វផ្សាយ រួមជាមួយកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ប្រជាពល រដ្ឋនៅក្នុងស្រុកមានបង្គន់ប្រើប្រាស់គ្រប់ៗគ្នា ។  ចំណែក លោក សឿ សីហរិទ្ធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានលើកឡើងថា នៅចុងឆ្នាំ២០២៤ នេះ ខេត្តសៀមរាប នឹងត្រូវបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលរួមមានក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលស្រុក អាជ្ញាធរឃុំ ភូមិ អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ នៅក្នុងឆ្នាំ២០២៤  អត្រាគ្របដណ្តប់ផ្នែក  អនាម័យ មានក្នុងរង្វង់ ៩៦.៦៧% ខ្នងផ្ទះមានបង្គន់អនាម័យផ្ទាល់ខ្លួនមានចំនួន ២១៧ពាន់២១២ ស្មើនឹង ៩០.០៤% ខ្នងគ្មានបង្គន់តែបានប្រើប្រាសបង្គន់រួមមានចំនួនះ ១៥ពាន់៩៩១ ស្មើនឹង ៦.៦៣%ខ្នងផ្ទះបន្ទោបង់ពាសវាលពាសកាលមានចំនួន៨ពាន់៤១ ស្មើនឹង៣.៣៣% ហើយភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មានចំនួន ៦៦៥ភូមិ ស្មើនឹង ៧០.៣០% ឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មានចំនួន ៤៤ឃុំ ស្មើនឹង ៤៤%៤៣ ស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មានចំនួន ៥ស្រុក ស្មើនឹង ៤១.៦៦% (ស្រុកអង្គរជុំ ស្រុក ស្រីស្នំ ស្រុកបន្ទាយស្រី ស្រុកក្រឡាញ់ និង ស្រុកអង្គរធំ) ។

ចំពោះភូមិមិនទាន់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលមានចំនួន ២១៨ភូមិ ។ ក្នុងចំណោមភូមិទាំង២១៨ ភូមិ មានភូមិចំនួន៩៣ភូមិ មានអត្រាគ្របដណ្តប់អនាម័យដែលអាចឈានទៅរកផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលបាន នៅសល់តែ១១៨ភូមិដែលនៅមិនទានមានអត្រាគ្របដណ្តប់អនាម័យឈានទៅរកការ ផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលបាន ដែលក្នុងនោះមានភូមិដែលមានប្រជាជនរស់នៅលើទឹកជាប្រចាំ និងរស់នៅលើទឹក៦ខែ គោក៦ខែ ចំនួន២៣ភូមិ ហើយសម្រាប់ឃុំដែលមិនទាន់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលមានចំនួន៥៦ឃុំ ។

លោកវេជ្ជបណ្ឌិត លន់ សាយតេង ក៏បានបញ្ជាក់ថា ការប្រកាសដាក់ស្រុកអង្គរធំ ជាស្រុកដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាលកាល នាថ្ងៃនេះជាការរីករាយមួយសម្រាប់ខេត្តសៀមរាប ។ លោកវេជ្ជបណ្ឌិតចង់ឲ្យអាជ្ញាធរ ខេត្តទេសចរណ៍ដ៏ស្រស់មួយនេះ ជំរុញបន្ថែមទៀតដល់ថ្នាក់ក្រុង ស្រុកផ្សេងទៀត រៀបចំផែនការ និង ចូលរួមប្រឡងប្រណាំង ទាំងអស់គ្នា ដើម្បីខេត្តសៀមរាបទាំងមូលមានសោភណភាព និង បរិស្ថានស្រស់ស្អាតបរិបូរណ៍ ជាការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ដោយបានផ្តោតទៅលើបញ្ហា អនាម័យ សុខភាព ។

ក្នុងនោះដែរលោកក៏បានលើកនូវសំណូមពរមួយចំនួន ដល់អាជ្ញាធរខេត្ត ស្រុក បន្តពង្រឹងពង្រីកនិងជម្រុញដល់ប្រជាពលរដ្ឋ ក៏ដូចតាមបណ្តាក្រុង ស្រុកផ្សេងទៀត ក្នុងការអនុវត្តអនាម័យ ទឹកស្អាត  នៅក្នុងមូលដ្ឋានដែនសមត្ថកិច្ចខ្លួន សំដៅកែប្រែនូវសោភណ្ឌភាពបរិស្ថាន ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ ចូលមកខេត្តសៀមរាប ដែលជាខេត្តសម្បូរដោយសម្បត្តិវប្បធម៌ ធម្មជាតិ ប្រវត្ត្តិសាស្ត្រ ។ ម៉្យាងទៀតដោយមើលឃើញច្បាស់ពីផលប៉ះពាល់ អវិជ្ជមាន នៃកង្វះខាតការ ផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យល្អនៅជនបទ រាជរដ្ឋាភិបាលនិងបញ្ហាដៃគូអភិវឌ្ឍន៍ អង្គការជាតិ និង អន្តរជាតិទាំងអស់ បានខិតខំយ៉ាងខ្លាំងក្លារ ក្នុងការរិះរកប្រមើលមើលនូវយុទ្ធសាស្រ្តគន្លឹះនានា វិភាគ អំពីលទ្ធភាពនៃ ធនធាន ធ្វើយ៉ាងណាសម្រេចឲ្យបាននៅគោលដៅ “នៅឆ្នាំ ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមាន ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម