Connect with us

សុខភាព

ក្រសួងសុខាភិបាល ចុះពង្រឹងមណ្ឌលសុខភាព​ ក្នុងខេត្តបាត់ដំបង លើកទី៣

បានផុស

នៅ

ដោយទទួលបានការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពសុខាភិបាល និងពង្រឹងការងារ នៅមណ្ឌលសុខភាព​ ក្នុងខេត្តបាត់ដំបង លើកទី៣។ នេះបើតាមការផ្ដល់ព័ត៌មានពី ក្រសួងសុខាភិបាល នៅព្រឹកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះបំពេញបេសកកម្មនេះ មានគោលបំណងសំខាន់ ដើម្បីជួយជំរុញការធ្វើឱ្យប្រសើរឡើងក្នុងការផ្តល់សេវាសុខាភិបាលគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព នៅនឹងមណ្ឌលសុខភាព និងនៅសហគមន៍ស្របតាម សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាព (MPA Guidelines)។

ការចុះពង្រឹងនេះ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែ មិថុនា ២០២៤។ ឆ្លៀតឱកាសដ៏មានតម្លៃនេះ អនុរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនចំពោះមន្ត្រី បុគ្គលិកទាំងអស់ ពិសេស មន្ត្រី និងបុគ្គលិករបស់មណ្ឌលសុខភាព។

បន្ទាប់ពីបញ្ចប់ការពិនិត្យមើលការងារ និងកិច្ចសន្ទនាជាមួយមន្ត្រីតំណាងមណ្ឌលសុខភាពនីមួយៗ អនុរដ្ឋលេខាធិការ ក៏បានផ្តល់ព័ត៌មានត្រឡប់ និងអនុសាសន៍ ជាក់ស្តែងជូនដល់មណ្ឌលសុខភាពទាំង៦ ជាអាទិ៍មានដូចជា ការបង្កើនការប្រើប្រាស់សេវាមណ្ឌលសុខភាពនៃជំងឺទូទៅ និងសេវាពិសេសមួយចំនួន រាប់ទាំងសេវាសុខភាពមាតា និងទារក ជំងឺមិនឆ្លង និងជំងឺឆ្លង ព្រមទាំងការធានាឱ្យមានសេវា ២៤ ម៉ោង លើ ២៤ ម៉ោងផងដែរ។

គួរបញ្ជាក់ថា ការចុះពង្រឹងការងារមណ្ឌលសុខភាពនៅខេត្តបាត់ដំបង លើកទី៣នេះ វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានចុះត្រួតពិនិត្យនូវមណ្ឌលសុខភាពចំនួន៦ ដែលមានដូចជា មណ្ឌលសុខភាពអូរតាគី មណ្ឌលសុខភាពអន្លង់រុន មណ្ឌលសុខភាពតាពូង មណ្ឌលសុខភាពគោគឃ្មុំ មណ្ឌលសុខភាពកំពង់ព្រះ និងមណ្ឌលសុខភាពឬស្សីក្រាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ នាទីutes មុន

ឆ្នាំ​២០២៥ FFC គ្រោងចំណាយ​ជាង​៨​លាន​ដុល្លារ​លើការងារ​សំខាន់១០

ជីវិតកម្សាន្ដ១៦ នាទីutes មុន

តួឯកចិនរឿង «Big World» ប្រឹងប្រែងច្រៀង តាំងពីជំទង់ ក្លាយជាតួសម្ដែងលេចធ្លោប្រចាំទឹកដីកំណើត

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ខេត្តកំពង់ធំ
ព័ត៌មានជាតិ២៣ នាទីutes មុន

ខេត្តកំពង់ធំ សម្រេចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានជាង៤២ម៉ឺនក្បាលដី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

សន្តិសុខសង្គម១៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម