Connect with us

សុខភាព

អ្នក​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ហើយ គួរ​បន្ត​ពាក់​ម៉ាស​ទៀត​អត់?​

បានផុស

នៅ

វ៉ាក់សាំង​កូ​វីដ​១៩ ត្រូវ​រដ្ឋា​ភិបាល​ប្រទេស​មួយ​ចំនួន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ហើយ​ គិត​មក​ដល់​ពេល​នេះ។ ក្រោយ​ពី​បាន​ចាក់​វ៉ាក់សាំង ក៏​មាន​ដែរ​ជា​ចម្ងល់​ថា​តើ​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច ត្រូវ​នៅ​បន្ត​ពាក់​ម៉ាស​ដែរ​ឬទេ?​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​លោក​ស្រី​​ Leana Wen វេជ្ជបណ្ឌិត​ផ្នែក​សង្គ្រោះ​បន្ទាន់ និង​ជា​សាស្រ្តាចារ្យ​នៅ​សាក​វិទ្យា​ល័យ​ George Washington ​បាន​ពន្យល់​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន CNN កាល​ពីថ្ងៃទី​១៤ ខែធ្នូ​ថា​ ទោះ​ជា​បាន​ចាក់​វ៉ាក់សាំង​ហើយ​ក៏​ដោយ​ក៏​នៅ​តែ​ត្រូវ​បន្ត​ពាក់​ម៉ាស​មុន​នឹង​គ្រប់​គ្នា​បាន​ទទួល​វ៉ាក់​សាំង​។

លោក​ស្រី​ពន្យល់​ថា តាម​ការ​សិក្សា​វ៉ាក់​សាំងបង្កា​កូវីដ​១៩ Pfizer/BioNTech ​ដែល​សហរដ្ឋអាមេរិក​កំពុង​ប្រើ​មាន​ប្រសិទ្ធ​ភាព​ការ​ពារ​មិន​ឲ្យ​មនុស្ស​ធ្លាក់​ខ្លួន​ឈឺ និង​មាន​ជំងឺ​​​ធ្ងន់​។ ចំណុច​នេះ លោក​ស្រី​បញ្ជាក់​ថា​ វ៉ាក់សាំង​ទំនង​ជា​អាច​ការ​ពារ​មនុស្ស​យើង​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ ដែល​វិវត្ត​ទៅ​ជា​មាន​រោគ​សញ្ញា​ផ្សេងៗ ហើយ​អ្វី​ដែល​សំខាន់​គឺ​ការ​ពារ​មិន​ឲ្យ​មនុស្ស​យើង​ឈឺ​ធ្ងន់ ត្រូវ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។

ប៉ុន្តែ លោក​ស្រី​ថា​ ការសិក្សា​លើ​វ៉ាក់សាំង​មិន​បាន​បញ្ជាក់​ទេ​ថា តើ​វ៉ាក់សាំង​អាច​ការ​ពារ​មិន​ឲ្យ​វីរុស​កូវីដ​១៩ តោង​ជាប់​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​អ្នក​បាន​ទទួល​វ៉ាក់សាំង​ ហើយ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​​ឬ​យ៉ាងណា​ទេ​។ លោក​ស្រី​បន្ថែម​ថា វា​នៅ​តែ​មាន​លទ្ធភាព​អាច​​កើត​មាន​​ថា​អ្នក​បាន​ចាក់​វ៉ាក់សាំង​ហើយ ប៉ុន្តែ​នៅ​តែ​អាច​ជា​អ្នក​ពាំនាំ​វីរុស​កូវីដ​១៩​ ឆ្លង​ទៅ​អ្នក​ផ្សេង​បាន ដោយ​គ្រាន់តែ​ថា​អ្នក​ទាំង​នោះ​មិន​មាន​ចេញ​រោគសញ្ញា។​​ ដូច​នេះ លោក​ស្រី​ថា ពេល​អ្នក​ទាំង​នោះ​និយាយ ដក​ដង្ហើម ឬ​កណ្ដាស់ នឹង​នៅ​តែ​អាច​មាន​លទ្ធភាព​ចម្លង​វីរុស​ទៅ​អ្នក​ផ្សេង​បាន​។​​​​​

ដូច​នេះ​ហើយ លោក​ស្រី​ថា​វាជា​ការ​សំខាន់​ណាស់​ដែល​គ្រប់​គ្នា​ដែល​បាន​ចាក់​វ៉ាក់​សាំង​រួច​ត្រូវ​ការពារ​ខ្លួន​កុំឲ្យ​វីរុស​ចូល​ដល់​ក្នុង​ខ្លួន​បាន​។​​ដោយ​សារ​តែ​ហេតុ​ផល​នេះ​ហើយ បាន​ជា​លោក​ស្រី​ថា ទោះ​បាន​ទទួល​វ៉ាក់សាំង​ហើយ​ក៏​ដោយ ក៏​គ្រប់គ្នា​គួរ​បន្ត​ពាក់​ម៉ាស និង​​រក្សា​គម្លាត​សង្គម​៕

អត្ថបទផ្ដល់សិទ្ទិ៖ Hello krupet

ចុចអាន៖ អ្នកដែលធ្លាប់ឆ្លងជំងឺកូវីដ ១៩ ត្រូវចាក់វ៉ាក់សាំងតែមួយដូសប៉ុណ្ណោះ

ចុចអាន៖ មុននាំកូនទៅពេទ្យអំឡុងផ្ទុះកូវីដ ១៩ ម៉ាក់ប៉ាគួរដឹងរឿង ៤ យ៉ាងនេះសិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៤៨ នាទីutes មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៣ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម