សុខភាព
ជំនឿផ្តេសផ្តាស ៥ យ៉ាងដែលថាអាចព្យាបាលវីរុសកូវីដ-១៩ បាន
ទោះជាវីរុស COVID-19 ធ្លាប់ផ្ទុះហើយម្ដងនៅកម្ពុជារួចហើយក្តី ក៏នៅតែមានការលើកឡើងព័ត៌មានគ្មានការបញ្ជាក់ច្បាស់លាស់ទាក់ទងនឹងការព្យាបាលជំងឺនេះ។ មានគ្នាយើងខ្លះ លើកឡើងថា ការឈរហាត់ប្រាណចំថ្ងៃ ឬផឹកទឹកក្ដៅលាយក្រូច ជាដើម អាចព្យាបាលជំងឺ COVID-19 ប៉ុន្តែអង្គការសុខភាពពិភពលោក WHO មិនគាំទ្រការលើកឡើងបែបនេះទេ។ ការលើកឡើងទាក់ទងនឹងការព្យាបាល COVID-19 មិនអាចយកជាការបានទេ ថែមទាំងអាចផ្ដល់គ្រោះថ្នាក់ធ្ងន់ដល់អ្នកជំងឺ៖
១.ឈរនៅក្រោមកម្តៅថ្ងៃ អាចសម្លាប់វីរុស COVID-19
មានមនុស្សមួយចំនួនយល់ថា វីរុស COVID-19 មិនអាចទ្រាំនឹងកម្តៅថ្ងៃ ដូចនេះដើម្បីសម្លាប់មេរោគគឺត្រូវឈរ ឬហាត់ប្រាណហាលថ្ងៃ។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា វាមិនត្រឹមត្រូវឡើយ។ កម្តៅក្តៅខ្លាំងប៉ុនណា ក៏មិនអាចការពារ ឬសម្លាប់វីរុស COVID-19 បានឡើយ ក្រៅពីធ្វើអនាម័យបានល្អតាមការណែនាំរបស់អង្គការសុខភាពពិភពលោក។
ដូចគ្នានេះ ការងូតទឹកក្តៅក៏មិនអាចការពារមិនឆ្លង COVID-19 បានទេ ព្រោះសីតុណ្ហភាពរាងកាយនៅតែមានចាប់ ៣៦-៣៧អង្សាសេរ ទោះអាកាសធាតុនៅខាងក្រៅក្តៅ ឬត្រជាក់ប៉ុនណាក៏ដោយ។
២.ផឹកទឹកក្ដៅក្រូចឆ្មារអាចព្យាបាល COVID-19
ទេ! ការផឹកទឹកក្ដៅជាមួយក្រូចមិនអាចព្យាបាល វីរុសCOVID-19 បានទេ។ វាគ្រាន់តែជាការលើកឡើងតៗគ្នា ដែលគ្មានការសិក្សាណាមួយអាចបញ្ជាក់ពីប្រសិទ្ធភាពទឹកក្រូចឆ្មារទៅលើវីរុសកាចមួយនេះ។
៣.ដុសធ្មេញនឹងអំបិល៣ដង/ថ្ងៃ រួចផឹកទឹកសម្លាប់ COVID-19
ទស្សនៈមួយនេះត្រូវបានវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បដិសេធថាមិនមែនជាការពិត។ វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ គ្មានមូលដ្ឋានច្បាស់លាស់ គួរឲ្យទុកចិត្តបានឡើយ។
៤.បរិភោគខ្ញី និងផឹកទឹកក្តៅបានច្រើន អាចសម្លាប់មេរោគ COVID-19
ដូចនឹងការលើកឡើងខាងលើដែរ លោក លី សូវ៉ាន់ បានច្រានចោលការលើកឡើងនេះថា មិនពិត។ លោកបានឲ្យដឹងថា គ្មានការសិក្សាណាមួយអាចបញ្ជាក់ថា គ្រាន់តែញ៉ាំខ្ញី ឬទឹកក្តៅ អាចសម្លាប់វីរុស COVID-19 បាននោះទេ។
៥.ផឹកទឹកច្រើនជួយទប់ស្កាត់ COVID-19
ចំពោះការលើកឡើងបែបនេះ គ្មានការសិក្សាណាមួយបញ្ជាក់ថា វាអាចជួយទប់ស្កាត់មិនឲ្យឆ្លង ឬអាចកម្ចាត់វីរុសនេះពីក្នុងខ្លួនអ្នកជំងឺបានទេ។ ប៉ុន្តែ តាមការណែនាំរបស់WHO មនុស្សម្នាក់ៗត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីសុខភាពទូទៅរបស់រាងកាយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello Krupet
ចុចអាន៖ យល់ដឹង! អាការនៃជំងឺកូវីដ-១៩រយៈពេល១ខែដំបូង
ចុចអាន៖ អ្នកបានចាក់វ៉ាក់សាំងកូវីដ១៩ហើយ គួរបន្តពាក់ម៉ាសទៀតអត់?
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
បច្ចេកវិទ្យា២៣ ម៉ោង ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»