Connect with us

សុខភាព

តើភេសជ្ជៈប៉ូវកម្លាំង ពិតជាមានហានិភ័យនៃការគាំងបេះដូងមែនទេ?

បានផុស

នៅ

ភេសជ្ជៈប៉ូវកម្លាំង ជាតិកាហ្វេអ៊ីន និងជាតិស្ករខ្ពស់ សារធាតុផ្សំផ្សេងទៀតរួមមាន ហ្គារ៉ាណា តូរីន ​​កានីទីន និងយិនស៊ិន ដែលសុទ្ធតែជាសារធាតុរំញោច។ ការកើនឡើងហានិភ័យនៃជំងឺបេះដូង ប្រសិនបើអ្នកផឹកយូរឬផឹកច្រើនជាទម្លាប់។

ភេសជ្ជៈប៉ូវកម្លាំងប្រភេទ Energy drink ជាភឹកពិសាដែលមនុស្សជាច្រើនត្រូវការថាមពល ប៉ុន្តែថ្មីៗនេះ វាកំពុងតែពេញនិយមយ៉ាងខ្លាំងក្នុងចំណោមយុវវ័យអាមេរិក។ ការស្ទង់មតិបង្ហាញថា ក្មេងជំទង់រហូតដល់ ៣០% ផឹកជាប្រចាំ។

ថ្វីដ្បិតតែភេសជ្ជៈទាំងនេះត្រូវបានផ្សព្វផ្សាយជាញឹកញយថា ជួយពង្រឹងសមត្ថភាពរាងកាយ និងផ្លូវចិត្តក៏ដោយ ប៉ុន្តែ​ការ​ផឹក​​ច្រើន​ពេក ​ក៏​អាច​ផ្តល់​ផល​អវិជ្ជមាន​ដល់​សុខភាព​សរសៃឈាម​បេះដូង​ដែរ ​ដូច​ជា​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង និង​គាំងបេះដូង​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់ស្ងាត់ៗនៅក្នុងភេសជ្ជៈប៉ូវកម្លាំងដែលមនុស្សគ្រប់គ្នាកម្របានដឹង

ភេសជ្ជៈប៉ូវកម្លាំង មិនត្រឹមតែមានជាតិកាហ្វេអ៊ីន និងជាតិស្ករប៉ុណ្ណោះទេ។ ប៉ុន្តែមានសារធាតុផ្សំជាច្រើនទៀតដូចជា ហ្គារ៉ាណា តូរីន ​​កានីទីន និងយិនស៊ិន ដែលសុទ្ធតែជាសារធាតុរំញោច។ នៅពេលផ្សំជាមួយជាតិកាហ្វេអ៊ីន វាបង្កើនហានិភ័យនៃបញ្ហាសុខភាពបេះដូងច្រើនដង។

ផលប៉ះពាល់ធ្ងន់ធ្ងរលើបេះដូង

១ Arrhythmia ផឹកភេសជ្ជៈប៉ូវកម្លាំងច្រើនពេក អាចបណ្តាលឲ្យចង្វាក់បេះដូងមិនទៀងទាត់។ ត្រូវបានគេស្គាល់ផងដែរថាជា ជំងឺបេះដូង atrial Fibrillation គឺជាស្ថានភាពមួយដែលបន្ទប់ខាងលើនៃបេះដូងលោតញាប់និងមិនទៀងទាត់។ រោគសញ្ញា​ទូទៅ​បំផុត​គឺ​ញ័រ​ទ្រូង ដកដង្ហើម​ខ្លី និង​អាច​នាំឲ្យមាន​ជំងឺ​ខ្សោយបេះដូង​ ឬខ្វិន។

២ ជំងឺលើសឈាម ជាតិកាហ្វេអ៊ីន និងសារធាតុរំញោចផ្សេងៗទៀត នៅក្នុងភេសជ្ជៈប៉ូវកម្លាំង វាអាចបង្កើនសម្ពាធឈាមបានយ៉ាងឆាប់រហ័ស។ ដែលជាកត្តាហានិភ័យសំខាន់នៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាលនិងតម្រងនោម

៣ ជំងឺខ្សោយបេះដូង មាន​របាយការណ៍ថា ​អ្នក​ជំងឺ​ខ្សោយ​បេះដូង​មក​ពី​ការ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជា​ប្រចាំ។ នេះបណ្តាលមកពីបេះដូងធ្វើការខ្លាំងពេក និងមិនអាចបូមឈាមបានគ្រប់គ្រាន់ដល់រាងកាយ។

៤ Hyperglycemia ភេសជ្ជៈប៉ូវកម្លាំងភាគច្រើនមានជាតិស្ករខ្ពស់​ នេះអាចបង្កើនហានិភ័យនៃជាតិស្ករក្នុងឈាមខ្ពស់ ធាត់ និងជំងឺទឹកនោមផ្អែម។

សញ្ញាព្រមានដែលមិនគួរមើលរំលង

ប្រសិនបើអ្នកមានការឈឺទ្រូង ញ័រទ្រូង ចង្វាក់បេះដូងមិនទៀងទាត់ ដង្ហើមខ្លី វិលមុខ ចង្អោរ ក្អួត ឬអស់កម្លាំងមិនធម្មតា បន្ទាប់ពីផឹកភេសជ្ជៈប៉ូវកម្លាំង អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់។ សម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលា.

របៀបផឹកភេសជ្ជៈប៉ូវកម្លាំងដោយសុវត្ថិភាព

ផឹកក្នុងបរិមាណត្រឹមត្រូវ។ អ្នក​មិន​គួរ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​លើស​ពី ១ កំប៉ុង​ក្នុង​មួយ​ថ្ងៃ ហើយ​គួរ​ចៀស​វាង​ការ​ផឹក​វា​រួម​ជាមួយ​នឹង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​​ ឬសារធាតុរំញោចផ្សេងទៀត។

ប្រសិនបើអ្នកត្រូវការផឹក អ្នកគួរតែជ្រើសរើសភេសជ្ជៈប៉ូវកម្លាំងដែលមិនមានជាតិស្ករ​ ឬ​មាន​ជាតិ​ស្ករ​ទាប រួម​ជាមួយ​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ លំហាត់ប្រាណទៀងទាត់នឹងជួយឲ្យរាងកាយរបស់អ្នកមានសុខភាពល្អ​​ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង។​​

អ្នក​គួរ​ញ៉ាំ​អាហារ​ទាំង​៥​ក្រុម ហើយ​ចៀសវាង​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់ ស្ករ និង​សូ​ដ្យូ​ម​ខ្ពស់​។ គេងឲ្យបានគ្រប់គ្រាន់។ វានឹងជួយឲ្យរាងកាយងើបឡើងវិញ​ ​កាត់បន្ថយភាពតានតឹង ដែលជាកត្តាហានិភ័យនៃជំងឺបេះដូង។ សុខភាពគឺសំខាន់ កុំឲ្យភេសជ្ជៈប៉ូវកម្លាំងបំផ្លាញសុខភាពបេះដូង។ ប្រសិនបើអ្នកមានសំណួរអំពីសុខភាពរបស់អ្នក។ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក ដើម្បីទទួលដំបូន្មាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អាថ៌កំបាំងទឹកខ្មេះចេកពីសាស្ត្រាចារ្យ ជប៉ុន ម្នាក់ ជួយអាយុវែង ស្បែកស្អាត និងប្រឆាំងមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ នាទីute មុន

រង្វាន់កាន់តែធំអស្ចារ្យពី Smart!​ បញ្ចូលលុយទូរសព្ទមានឱកាសឈ្នះខុនដូរបស់បុរីប៉េង ហួត ឈ្នះឡាន BYD

ព័ត៌មានជាតិ៣ នាទីutes មុន

មន្ត្រីជំនាញព្រួយបារម្ភ មាន់ទាងាប់ប្រមាណជាង ១៥០ ក្បាល នៅក្រុងក្រចេះ ជាជំងឺផ្ដាសាយបក្សី

ព័ត៌មានជាតិ៤ នាទីutes មុន

សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសទីម័រ នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង

ជីវិតកម្សាន្ដ៥ នាទីutes មុន

IU រកចំណូលបានជាង២៣លានដុល្លារ ពីអាជីពសិល្បៈមួយមុខ

សេចក្ដីជូនដំណឹង៩ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុល ផ្លូវបេតុងអារមេប្រវែង ៤៦៩ម ទទឹង ៥ម កម្រាស់ ០,១៥ម នៅសង្កាត់អូរជ្រៅ ក្រុងកំពង់សោម សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម