សុខភាព
ស្លឹកឈូក ជាឱសថទិព្វកម្រមានអ្នកដឹងលម្អិតពីគុណប្រយោជន៍របស់វា
ពេលនិយាយអំពីផ្កាឈូក មនុស្សតែងគិតដល់ផ្កាដ៏ស្រស់ស្អាតដែលលម្អបឹង។ មានមនុស្សតិចណាស់ដែលគិតថា ស្លឹកឈូកជាផ្នែកមួយហាក់ដូចជាគ្មានប្រយោជន៍ ប៉ុន្តែតាមពិតទៅស្លឹកមានអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យជាច្រើនដែលយើងមិនដឹងទាល់តែសោះ។

ស្លឹកឈូកជួយជម្រះកម្ដៅ និងបន្សាបជាតិពុល
តាមឱសថបុរាណ ស្លឹកឈូកមានគុណសម្បតិ្តត្រជាក់ មានរសជាតិល្វីងស្រាល និងមានប្រសិទិ្ធភាពត្រជាក់ក្នុងរាងកាយ បំបាត់អាការក្តៅក្នុងខ្លួន ដូចជា គ្រុនក្តៅ ឡើងកន្ទួលក្រហម កើតមុន ស្រេកទឹក។ ស្លឹកឈូកក៏មានប្រសិទ្ធភាពជាថ្នាំបញ្ចុះទឹកនោមស្រាល បង្កើនការលុបបំបាត់ជាតិពុល តាមរយៈទឹកនោម។
លើសពីនេះ ស្លឹកឈូកសម្បូរទៅដោយសារធាតុ flavonoids ដែលជាក្រុមនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ជួយការពារកោសិកាពីរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ ទន្ទឹមនឹងនោះ ក៏ជួយដល់ដំណើរការបន្សាបជាតិពុលពីថ្លើម និងបណ្តេញសារធាតុពុលចេញពីរាងកាយផងដែរ។
រក្សាលំនឹងសម្ពាធឈាម ល្អសម្រាប់បេះដូង
ស្លឹកឈូកមានផ្ទុកនូវសារធាតុអាល់កាឡូអ៊ីតដូចជា nuciferine, liensinine, roemerine អាល់កាឡូអ៊ីតទាំងនេះមានប្រសិទ្ធភាពធ្វើឲ្យសរសៃឈាមរីកធំ ដោយហេតុនេះជួយកាត់បន្ថយសម្ពាធឈាមបានដែរ។ ឱសថនេះក៏មានបរិមាណប៉ូតាស្យូម និងសូដ្យូមមានតុល្យភាព ជួយរក្សាតុល្យភាពអេឡិចត្រូលីត និងគ្រប់គ្រងសម្ពាធឈាម។
ស្លឹកឈូកក៏ត្រូវបានចាត់ទុកថាជាដៃគូសម្រាប់បេះដូង ចំពោះឥទ្ធិពលរបស់វាក្នុងការបញ្ចុះសម្ពាធឈាម គ្រប់គ្រងចង្វាក់បេះដូង និងកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ (LDL) ។ ការប្រើប្រាស់ស្លឹកឈូក អាចជួយការពារជំងឺសរសៃឈាមបេះដូងដូចជា atherosclerosis និងដាច់សរសៃឈាមខួរក្បាល។
ជួយសម្រកទម្ងន់ និងកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម
ស្លឹកឈូកមានសារធាតុអាល់កាឡូអ៊ីត និងសារជាតិ flavonoids – សមាសធាតុដែលអាចរារាំងការស្រូបយកកាបូអ៊ីដ្រាត និងខ្លាញ់ពីអាហារ។ នេះជួយកាត់បន្ថយបរិមាណកាឡូរីដែលស្រូបចូលទៅក្នុងរាងកាយ ដោយហេតុនេះជួយដល់ការសម្រកទម្ងន់។ សារធាតុសកម្មផ្សេងទៀតនៅក្នុងស្លឹកឈូក ក៏ត្រូវបានគេនិយាយថាមានសមត្ថភាពជំរុញដំណើរការនៃការបំបែកខ្លាញ់លើសនៅក្នុងខ្លួន ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម និងគាំទ្រការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។
ល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ
ស្លឹកឈូកមានផ្ទុកសារធាតុអាល់កាឡូអ៊ីតដូចជា nuciferine និង liensinine ដែលជួយជំរុញដល់ការរំលាយអាហារ និងបង្កើនចលនាពោះវៀន។ នេះជួយឲ្យអាហាររំលាយបានលឿន និងការពារការទល់លាមក។
ទន្ទឹមនឹងនេះ សារជាតិ flavonoids នៅក្នុងស្លឹកឈូកមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ជួយសម្រួលដល់ក្រពះ និងពោះវៀន កាត់បន្ថយរោគសញ្ញាមិនល្អ ដែលបណ្តាលមកពីដំបៅ duodenal ។ ស្លឹកឈូកក៏អាចជួយធ្វើឱ្ឲ្យមានតុល្យភាពនៃ microflora ពោះវៀនដោយរារាំងការលូតលាស់នៃបាក់តេរីដែលបង្កគ្រោះថ្នាក់ និងសម្រួលដល់ការលូតលាស់នៃបាក់តេរីមានប្រយោជន៍ ធ្វើឲ្យប្រសើរឡើងនូវមុខងាររំលាយអាហារ។
កាត់បន្ថយភាពតានតឹង ធ្វើឲ្យគេងលក់ស្រួល
ស្លឹកឈូកមានលក្ខណៈសម្បត្តិត្រជាក់ ជួយជម្រះកំដៅ និងបន្សាបជាតិពុល កាត់បន្ថយការរំញោចនៃប្រព័ន្ធសរសៃប្រសាទ ដោយហេតុនេះជួយសម្រួលដល់រាងកាយ និងខួរក្បាល។ ក្លិនក្រអូបស្រាលនៃស្លឹកឈូកក៏មានប្រសិទ្ធិភាព sedative បង្កើតអារម្មណ៍នៃការលួងលោម និងភាពងាយស្រួលជួយកាត់បន្ថយភាពតានតឹងនិងការថប់បារម្ភ។
Nuciferin នៅក្នុងស្លឹកឈូកមានប្រសិទ្ធិភាព sedative ស្រាល ជួយកាត់បន្ថយភាពតានតឹង ថប់បារម្ភ និងធ្វើឲ្យអារម្មណ៍ប្រសើរឡើង។ សារធាតុសកម្មផ្សេងទៀតនៅក្នុងស្លឹកឈូកក៏ជួយគ្រប់គ្រងចង្វាក់ circadian ធ្វើឲ្យដំណេកមានស្ថេរភាព និងជួយអ្នកឱ្យគេងលក់កាន់តែជ្រៅ។
ធ្វើឲ្យស្បែកស្រស់ស្អាត
ស្លឹកឈូកមានវីតាមីន និងសារធាតុរ៉ែជាច្រើនដូចជា វីតាមីន C វីតាមីន B កាល់ស្យូម ប៉ូតាស្យូម ដែលជួយផ្តល់សំណើមស្បែកទន់ និងបង្កើនភាពយឺតនៃស្បែក។ សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលនៅក្នុងឱសថនេះក៏ជួយការពារស្បែកពីការបំផ្លាញដោយរ៉ាឌីកាល់សេរី ការពារភាពចាស់មុនអាយុ និងធ្វើឲ្យស្នាមជ្រួញប្រែជារលោង។
ស្លឹកឈូកក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីស្រាល ជួយសម្អាតស្បែក ការពារមុន និងបញ្ហាស្បែកផ្សេងៗទៀត។ ប្រើស្លឹកឈូកជាប្រចាំ អាចជួយកម្ចាត់ស្នាមអុចខ្មៅ ស្នាមអាចម៍រុយ និងពណ៌ស្បែក ជួយឱ្យស្បែកភ្លឺ រលោង។ ជាពិសេសវាអាចនាំមកជូនអ្នកនូវសុខភាពល្អ និងសម្រស់ភ្លឺថ្លា។ ជាធម្មតា អ្នកអាចប្រើស្លឹកស្រស់ ស្ងួត ហើយជ្រលក់ក្នុងទឹកពុះដូចធ្វើតែ ផឹករាល់ថ្ងៃដើម្បីសម្រកទម្ងន់ កាត់បន្ថយជាតិខ្លាញ់ក្នុងឈាម រក្សាលំនឹងសម្ពាធឈាម និងធ្វើឲ្យគេងលក់ស្រួលថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តើភេសជ្ជៈប៉ូវកម្លាំង ពិតជាមានហានិភ័យនៃការគាំងបេះដូងមែនទេ?

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា