សុខភាព
ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យ និងប្រគល់-ទទួល ការផ្គត់ផ្គង់ឱសថ និងវ៉ាក់សាំងរបេង
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល បានបើកអង្គប្រជុំក្រោមវត្តមាន សាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល អនុប្រធានទី២ នៃក្រុមការងារ បានដឹកនាំសមាជិកចុះត្រួតពិនិត្យ និងប្រគល់-ទទួល ការផ្គត់ផ្គង់ឱសថ និងវ៉ាក់សាំង ដោយមានការចូលរួមពី លោក លោកស្រី ដែលតំណាងអង្គភាពក្រោមឱវាទក្រសួងសុខាភិបាល ដូចជា មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងតំណាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលទទួលការផ្គត់ផ្គង់ដោយ អង្គការ Global Drug Facility និង UNICEF ក្រោមការចំណាយថវិកាជាតិ។

ជាលទ្ធផល សមាជិកទាំងអស់បានធ្វើការពិនិត្យ វ៉ាក់សាំង (UNICEF) និងឱសថរបេងមនុស្សពេញវ័យ (Global Drug Facility) ដោយផ្ទៀងផ្ទាត់នូវបរិមាណលក្ខណៈបច្ចេកទេស គុណភាពនិងប្រភព ត្រឹមត្រូវតាមកិច្ចសន្យា។

សាស្រ្តាចារ្យរដ្ឋលេខាធិការ បានផ្តែផ្តាំដល់មន្រ្តីដែលទទួលបន្ទុកការងារនេះ ឱ្យយកចិត្តទុកដាក់បន្ថែមទៅលើការតាមដាន ស្តុកឱសថ ប្រតិករ និងវ៉ាក់សាំង ព្រមទាំងគ្រប់គ្រងគុណភាពទៅលើការពិនិត្យ និងធ្វើតេស្តឱសថ ប្រតិករ នៅមន្ទីរពិសោធន៍ មុននឹងបែងចែកទៅដល់អ្នកប្រើប្រាស់។

លើសពីនេះ សាស្រា្តចារ្យ បានផ្តល់ឱកាសជូននិស្សិតចុះកម្មសិក្សា ដើម្បីចូលរួមត្រួតពិនិត្យគុណភាព និងចែករំលែកបទពិសោធន៍ចំណេះដឹងទៅលើយន្តការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Management Chain) ឱសថ និងវ៉ាក់សាំងនេះ។

ជាចុងក្រោយ សាស្រ្តាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកទាំងអស់ ដែលបានចូលរួមយ៉ាងយកចិត្តទុកក្នុងការត្រួតពិនិត្យ និងប្រគល់-ទទួល ឱសថ និងវ៉ាក់សាំង សម្រាប់ផ្គត់ផ្គង់ជូនមូលដ្ឋានសុខាភិបាល ដើម្បីចូលរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយ និងពង្រឹងគុណភាពក្នុងវិស័យសុខាភិបាលប្រទេសកម្ពុជា៕


-
KPT+៥ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់