Connect with us

សុខភាព

ក្រសួងសុខាភិបាល ចុះពង្រឹងសេវាពិនិត្យព្យាបាលថែទាំជំងឺ នៅមន្ទីរពេទ្យ ព្រះកុសមៈ

បានផុស

នៅ

ដោយបានការអនុញ្ញាតពី សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល សាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការបម្រើសេវាពិនិត្យព្យាបាលថែទាំជំងឺជូនប្រជាជន នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ សាស្ត្រាចារ្យ ឡឹម តារា បានសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំមន្រ្តីរាជការ បុគ្គលិក នៃមន្ទីរពេទ្យ ខណៈ សាស្រ្តាចារ្យ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ផ្តល់ការទុកចិត្តតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ អាណត្តិថ្មីនេះ។

បន្ទាប់ពីការចុះពិនិត្យការបម្រើសេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ តាមផ្នែកនានាមក សាស្រ្តាចារ្យ ឡឹម តារា បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកយ៉ាងច្រើនកុះករ​ ដោយសាស្រ្តាចារ្យប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់មន្ទីរពេទ្យរយៈពេលកន្លងមក។

ជាមួយគ្នានោះ សាស្ត្រាចារ្យ ឡឹម តារា បានក្រើនរំលឹកដល់មន្ត្រីបម្រើសេវាទាំងអស់ ឱ្យយកចិត្តទុកដាក់ខិតខំបន្ថែមទៀតក្នុងការពង្រឹងកសាងសមត្ថភាពបច្ចេកទេសវិទ្យាសាស្ត្រ បទពិសោធន៍ល្អៗ និងរបៀបរបបបំពេញការងារឱ្យជឿនលឿន និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យច្បាស់លាស់របស់ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើយ៉ាងណាឱ្យគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព នៃការព្យាបាល និងថែទាំជំងឺជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរជាលំដាប់។

ក្នុងពិធីនោះ ក៏មានការចូលរួមពីសំណាក់ អ្នកស្រី តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំង លោក លោកស្រី នាយក នាយករង មន្រ្តីរាជការ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម