សុខភាព
កើតបូសអន្ទង់ មានតែវិធីនេះមួយទេទើបព្យាបាលជា
បូសអន្ទង់ ជាជំងឺមួយកើតឡើងលើរន្ធបាត ក្រៅពីជំងឺឫសដូងបាត បូសអន្ទង់ស៊ីចាក់រូងកកើតជាខ្ទុះ អាចជាអាប់សែ ហើយអាចកើតឡើងម្តងហើយម្តងទៀត។
ជំងឺបូសអន្ទង់បណ្ដាលមកពីការស្ទះរន្ធនៃក្រពេញបញ្ចេញទឹករម្អិលនៅតំបន់រន្ធគូទ ដែលបង្កឲ្យមានខ្ទុះស៊ីចាក់រូងចេញមកខាងក្រៅ មិនមែនមកពីការរួមភេទតាមរន្ធគូទ ការលាងគូទមិនបានស្អាតនោះទេ នេះបើតាមការបញ្ជាក់លោកវេជ្ជបណ្ឌិត ផៃ សុភា ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និងរន្ធបាត បម្រើការងារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

លោកវេជ្ជបណ្ឌិតបានបន្តថា វិធីព្យាបាលបូសអន្ទង់ដែលមានប្រសិទ្ធភាពមានតែមួយមុខគត់ គឺការព្យាបាលដោយវះកាត់ ឯការព្យាបាលដោយប្រើថ្នាំអង់ទីប៊ីយូទិក ឬថ្នាំផ្សះ គ្រាន់តែបានជួយសម្រួលបញ្ហាអាប់សែ ឬបញ្ហាហូរខ្ទុះក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។
ងាកទៅការព្យាបាលដោយឱសថបុរាណ ឬការធ្វើវិធីផ្សេងៗក្រៅពីវះកាត់ដើម្បីព្យាបាលបូសអន្ទង់ ដូចជាត្រាំទឹកថ្នាំ លោកវេជ្ជបណ្ឌិតថា ក៏មិនអាចព្យាបាលបូសអន្ទង់ឲ្យជាបានដែរ។

កើតបូសអន្ទង់អាចធ្វើឲ្យស្លាប់ទេ? ចម្លើយអាស្រ័យទៅលើលក្ខខណ្ឌសុខភាព និងវ័យរបស់អ្នកជំងឺ បើសិនជាបូសអន្ទង់កើតលើមនុស្សពេញវ័យ មានសុខភាពល្អមិនស្លាប់នោះទេ ប៉ុន្តែបើកើតមនុស្សដែលមានជំងឺប្រចាំកាយ ដូចជាទឹកនោមផ្អែម មហារីក រលាកសន្លាក់រ៉ាំរ៉ៃ អាចមានហានិភ័យខ្ពស់៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ យល់ដឹង! អាការនៃជំងឺកូវីដ-១៩រយៈពេល១ខែដំបូង
សូមចុចអាន៖ ការបែកទឹកភ្លោះមុនសម្រាលនៅត្រីមាសទី១ និងទី៣

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង