សុខភាព
វេជ្ជបណ្ឌិតម្នាក់ប្រាប់មូលហេតុ ដែលអ្នកជំងឺលើសឈាម មិនគួរផឹកកាហ្វេនៅព្រឹកព្រលឹម
វេជ្ជបណ្ឌិត Pracha Kanyaprasit ឬគេស្គាល់ថាជា វេជ្ជបណ្ឌិត Prachacha វះកាត់ខួរក្បាល បានចេញមុខបង្ហោះតាមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយព្រមានអំពីមូលហេតុដែលមនុស្សមានសម្ពាធឈាមខ្ពស់ មិនគួរផឹកកាហ្វេនៅពេលព្រឹកព្រលឹម។
វេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ដូច្នេះថា “អ្នកជំងឺបុរសអាយុ ៦៥ ឆ្នាំម្នាក់ បានផឹកកាហ្វេតាំងពីព្រលឹមរាល់ថ្ងៃ ប៉ុន្តែថ្ងៃមួយគាត់ស្រាប់តែធ្លាក់កែវកាហ្វេចេញពីដៃ ហើយអ្នកជំងឺឈឺក្បាលធ្ងន់ធ្ងរ ភាពទន់ខ្សោយនៅផ្នែកខាងស្តាំ និងការនិយាយច្របូកច្របល់ ភ្លាមៗប្រពន្ធកូនបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ នៅពេលអ្នកមកដល់មន្ទីរពេទ្យ វេជ្ជបណ្ឌិតបានវាស់សម្ពាធឈាមស៊ីស្តូលិកឡើងដល់ ១៧០។ ការស្កែន CT បានរកឃើញថា មានការហូរឈាមនៅអឌ្ឍគោលខាងឆ្វេងនៃខួរក្បាល។ ប្រពន្ធអ្នកជំងឺបានប្រាប់គ្រូពេទ្យថា ប្តីរបស់នាងមានជំងឺលើសឈាម ហើយលេបថ្នាំជារៀងរាល់ថ្ងៃ ហេតុអ្វីបានជាសរសៃឈាមក្នុងខួរក្បាលផ្ទុះ?
មូលហេតុគឺព្រឹកព្រលឹម សម្ពាធឈាមអាចកើនឡើងភ្លាមៗ នេះដោយសារតែថ្នាំបញ្ចុះសម្ពាធឈាមមួយចំនួនចាប់ផ្តើមចុះខ្សោយនៅពេលព្រឹក។ លើសពីនេះ អ្នកជំងឺមិនទាន់បានលេបថ្នាំបញ្ចុះសម្ពាធឈាមនៅឡើយទេ។ ព្រោះត្រូវចាំញ៉ាំអាហារពេលព្រឹកសិន។ នៅពេលផឹកកាហ្វេនៅពេលព្រឹកព្រលឹម ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេជំរុញឲ្យសម្ពាធឈាមកើនឡើង។ ចំណែកសរសៃឈាមខួរក្បាល មិនអាចទ្រាំបានទេ ហើយវាបានផ្ទុះឡើង មកតែម្ដង។
ទន្ទឹមនឹងនោះ វេជ្ជបណ្ឌិតក៏បានណែនាំអំពីវិធីបង្ការត្រឹមត្រូវផងដែរ។ សម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ ប៉ុន្តែចូលចិត្តផឹកកាហ្វេនៅពេលព្រឹកព្រលឹម។ ក្នុងនោះលោកបាននិយាយថា បើអ្នកជំងឺភ្ញាក់ឡើងហើយវាស់សម្ពាធឈាម លើសពី ១៤០ អ្នកមិនគួរផឹកកាហ្វេនៅពេលព្រឹកនោះទេ។
ប៉ុន្តែ បើអ្នកភ្ញាក់ឡើងហើយចង់ផឹកកាហ្វេ អ្នកមិនបាច់រង់ចាំទទួលទានអាហារពេលព្រឹកឡើយ។ វាមានសុវត្ថិភាពជាងក្នុងការលេបថ្នាំសម្ពាធឈាមមុនពេលផឹកកាហ្វេ ដោយសារតែថ្នាំនឹងចាប់ផ្តើមដំណើរការនៅពេលផឹកកាហ្វេ សម្ពាធនឹងមិនកើនឡើងទេ។ ប្រសិនបើអ្នកចង់ហាត់ប្រាណនៅពេលព្រឹក សូមលេបថ្នាំបញ្ចុះសម្ពាធឈាម ឬផឹកកាហ្វេបន្តិច បន្ទាប់មកទៅហាត់ប្រាណក៏មិនជាអីដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សណ្តែកខ្មៅ ជាភេសជ្ជៈយិនស៊ិនពេលព្រឹក ជួយបញ្ចុះជាតិស្ករក្នុងឈាម និងការពារឆ្អឹងឲ្យរឹងមាំ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល