Connect with us

សុខភាព

ទម្លាប់​ពេល​ព្រឹក​តូចៗ តែ​អាច​ធ្វើឲ្យធ្មេញ​​លឿង​ដោយ​មិន​ដឹង​ខ្លួន

បានផុស

នៅ

ជាធម្មតានៅពេលដែលយើងក្រោកពីដំណេក ភាគច្រើនតែងតែក្រោកភ្លាមៗ ដើម្បីងូតទឹកឬដុសធ្មេញ ឬអ្នកខ្លះប្រហែលជាជ្រើសរើសរង់ចាំបន្ទាប់ពីផឹកកាហ្វេពេលព្រឹក។ ប៉ុន្តែ​មាន​អាកប្បកិរិយា​មួយ​ចំនួនថែមទៀត ​ដែល​អាច​ធ្វើឲ្យធ្មេញ​លឿង​ដោយ​អ្នក​មិន​ដឹង​ខ្លួន។

ទន្តបណ្ឌិត Shaadi Manouchehri ម្ចាស់ Instagram dr.shaadi.manouchehri បាន​ចេញ​ការ​ព្រមាន​ថា ការ​ដុសធ្មេញ​ភ្លាមៗ​បន្ទាប់​ពី​ផឹក​កាហ្វេ​អាច​បំផ្លាញ​ស្រទាប់​ធ្មេញ។

លោកស្រី​វេជ្ជបណ្ឌិត Chadi បញ្ជាក់​ដូច្នេះ “កុំដុសធ្មេញរបស់អ្នកបន្ទាប់ពីផឹកកាហ្វេ ព្រោះកាហ្វេមានជាតិអាស៊ីតខ្ពស់។ ប្រសិនបើអ្នកដុសធ្មេញភ្លាមៗ អាស៊ីតនឹងជាប់លើផ្ទៃធ្មេញដែលអាច​ធ្វើ​ឲ្យស្រទាប់​ធ្មេញ​ពុក​។ ដូច្នេះ​ហើយ យើង​គួរ​រង់ចាំ​យ៉ាង​ហោច​ណាស់ ៣០-៦០ នាទី មិនចាំបាច់​ដុសធ្មេញ​ឡើយ​។ គ្រាន់​តែ​លាង​មាត់​ជាមួយ​ទឹក​ខ្ពុរមាត់ ឬ​ផឹក​ទឹក​គឺ​គ្រប់​គ្រាន់”។

ក្នុងនោះផងដែរ ​វេជ្ជបណ្ឌិតរូបនោះក៏​ណែនាំ​កុំ​ដុស​ធ្មេញ​ក្រោយ​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក ឬបន្ទាប់ពីក្អួតផងដែរ។ នាងបានពន្យល់បន្ថែម “យើងមិនគួរដុសធ្មេញរបស់យើងបន្ទាប់ពីញ៉ាំអាហារពេលព្រឹក។ ព្រោះ​បើ​ដុស​ភ្លាម​ក្រោយ​ញ៉ាំ​រួច វានឹងបំផ្លាញស្រទាប់ធ្មេញថែមទៀត។ នៅពេលអ្នកភ្ញាក់ពីគេងដំបូង នឹងមានបាក់តេរីជាច្រើនកកកុញនៅក្នុងមាត់របស់អ្នក ដែលគួរលាងសម្អាតមុនពេលញ៉ាំអាហារពេលព្រឹក។”

ចំពោះការក្អួត លោកស្រីវេជ្ជបណ្ឌិត Chadi ពន្យល់ថា “ក្រពះមានជាតិអាស៊ីតខ្លាំង ខណៈពេលដែលធ្មេញរបស់យើងត្រូវបានបង្កើតឡើងដោយសារធាតុរ៉ែ ដូច្នេះនៅពេលដែលអាស៊ីតចេញពីក្រពះចូលមកក្នុងមាត់ ប្រសិនបើអ្នកដុសធ្មេញភ្លាមៗ វាដូចជាការត្រដុសជាតិអាស៊ីតទៅលើផ្ទៃធ្មេញរបស់អ្នក បណ្តាលឲ្យ corrosion កាន់តែច្រើន អ្នកត្រូវរង់ចាំយ៉ាងហោចណាស់ ៣០-៦០ នាទីមុនពេលដុសធ្មេញរបស់អ្នក។ សម្រាប់អ្នកដែលមិនអាចរង់ចាំបាន គេបានណែនាំឲ្យលាងមាត់ជាមួយនឹងទឹកខ្ពុរមាត់ ដើម្បីបំបាត់ក្លិនមាត់មិនល្អ។ បន្ទាប់មកផឹកទឹក​ ជួយកាត់បន្ថយជាតិអាស៊ីតក្នុងមាត់បានលឿន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វេជ្ជបណ្ឌិត​ម្នាក់ប្រាប់មូលហេតុ ដែលអ្នក​​ជំងឺ​លើស​ឈាម​ មិនគួរផឹក​កាហ្វេ​នៅ​ព្រឹក​ព្រលឹម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

សន្តិសុខសង្គម៩ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១២ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១១ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម