សុខភាព
ក្រសួងសុខាភិបាល ពិនិត្យវឌ្ឍនភាពការងារ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ
នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ ថ្មីៗនេះ ដោយទទួលបានការណែនាំពី សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល វេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយ លោក ប៉ែន រដ្ឋា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តាមប្រព័ន្ធអនឡាញ បានដឹកនាំកិច្ចប្រជុំប្រចាំខែ ក្នុងការពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ព្រមទាំងបញ្ហាប្រឈមផ្សេងៗ របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ ដើម្បីតាមដាន និងជំរុញការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ក្នុងឱកាសនោះ រដ្ឋលេខាធិការបានផ្តល់អនុសាសន៍ជំរុញលើកទឹកចិត្ត បន្តការងារអនុវត្តរួមមាន៖
១. គោរពតួនាទីភារកិច្ចទទួលខុសត្រូវរបស់ខ្លួនទៅតាមរចនាសម្ព័ន្ធ

២. អនុវត្តតាមផែនការ និងសេចក្តីសម្រេចរបស់អង្គប្រជុំ
៣. ពន្លឿនការងាររៀបចំកែសម្រួលលិខិតអមសេចក្តីព្រាងអនុក្រឹត្យ

៤. សាមគ្គីភាពការងារក្នុងអង្គភាពដើម្បីសម្រេចផែនការឱ្យមានប្រសិទ្ធភាព
៥. ពង្រឹងវត្តមានរបស់មន្ត្រីតាមការិយាល័យនីមួយៗ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី វេជ្ជបណ្ឌិត ជួរ ម៉េង ប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ រួមជាមួយថ្នាក់ដឹកនាំអង្គភាពចាប់ពីអនុប្រធានអង្គភាពរហូតដល់ប្រធានផ្នែកទាំងអស់៕


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ