សុខភាព
ក្រសួងសុខាភិបាល ត្រួតពិនិត្យការអនុវត្តការងារលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល
វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ បានដឹកនាំកិច្ចប្រជុំ ស្តីពី ការពិនិត្យវឌ្ឍនភាព និងលទ្ធផលសកម្មភាព នៃការអនុវត្តការងារក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។

ការប្រជុំនេះ រៀបចំឡើង ដោយទទួលការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ គោលបំណង នៃកិច្ចប្រជុំបានផ្តោតទៅលើ៖
១. បង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈម មានក្នុងសកម្មភាពដែលបានឯកភាព (Agreed Action)

២. ពិភាក្សាអំពី លទ្ធផលសកម្មភាពដែលបានរាយការណ៍តាមផ្នែកនីមួយៗរួមមាន៖ ផ្នែកបច្ចេកទេស ផ្នែកហិរញ្ញវត្ថុ និងផ្នែកលទ្ធកម្ម នៃគម្រោង H-EQIP 2
៣. ពិនិត្យ និងពិភាក្សារកដំណោះស្រាយ ដើម្បីជម្រុញការងារឱ្យបានរលូន

៤. ការកំណត់ផែនការដែលត្រូវអនុវត្តបន្ត
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ តំណាងធនាគារពិភពលោក និងលោក លោកស្រី ជាក្រុមការងារអនុវត្ត នៃគម្រោង៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ