Connect with us

សុខភាព

វិធីសាស្ត្រ​ ជួយ​ទារក ​នៅ​ពេល​ក្អែ​ទឹកដោះ

បានផុស

នៅ

ក្អែ​ទឹកដោះ​ ជា​បញ្ហា​ដែល​តែងតែ​កើតមាន​លើ​ទារក និង​កុមារ​តូចៗ ហើយក៏​ជា​កង្វល់​របស់​ឪពុក​ម្តាយ​ភាគច្រើន​។

ជាទូទៅ ​គេ​ច្រើន​សង្កេតឃើញ​នៅ​សប្ដាហ៍​ទី២ ទៅ​ទី៣ ក្រោយ​កើត កាន់តែខ្លាំង​ឡើង​នៅ​ពេល​កុមារ​មាន​អាយុ ៤ ទៅ ៥​ខែ ហើយ​ភាគច្រើន​បាត់​ទៅ​វិញ​នៅ​រវាង ៩ ទៅ ១២​ខែ​។​

​មូលហេតុ​ចម្បង​ៗ ដែល​ធ្វើ​ឲ្យ​ក្មេង​ទឹកដោះ​រួមមាន ​៖
– ការ​ឲ្យ​បៅ​លើស​ចំនួន​
– ការ​បំបៅ​មិនបាន​ត្រឹមត្រូវ ធ្វើ​ឲ្យ​ក្មេង​លេប​ខ្យល់​ចូលក្នុង​ពោះ​ច្រើន​
– យំ​ខ្លាំង ឬ​ពេល​ក្អក​

​វិធី​ជួយ​ទារក​ក្នុង​ការ​កាត់បន្ថយ ឬ​កុំ​ឲ្យ​មានការ​ក្អែទឹកដោះ​មាន​ដូចខាងក្រោម ​៖
– បំបៅ​ដោះ​កូន (​តាម​ការ​សិក្សាការ​បំបៅ​ដោះ​ពិតជា​អាច​កាត់បន្ថយ​ការ​ក្អែ​បាន​ច្រើន ជាង​ក្មេង​ដែល​បៅ​ទឹកដោះគោ​)​។​
– លើក​បញ្ឈរ​កូន ១០ ទៅ ១៥​នាទី ក្រោយពេល​បៅ​ហើយ​
– បំបៅ​ញឹកញាប់ តែ​កាត់បន្ថយ​បរិមាណ​ទឹកដោះ​
– ពន្យារពេល​ម៉ោង​សម្រាប់​លេង​ឲ្យ​បានយូរ បន្ទាប់ពី​បៅ​
– ចៀសវាង​ការ​ស្លៀកខោ​ទឹកនោម ឬ​សម្លៀកបំពាក់​រឹប​តឹង​ពេក​
– ផ្លាស់ប្ដូរ​របប​អាហារ​មួយចំនួន​សម្រាប់​អ្នក​ម្តាយ​បំបៅ​ដោះ​កូន (​ចៀសវាង​ការ​បរិភោគ​អាហារ​មាន​ជាតិ​ជូរ​ដូចជា ក្រូច​ឆ្មា ក្រូច ប៉េងប៉ោះ ។​ល​។ អាហារ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដូចជា កាហ្វេ តែ សូកូឡា។​ល​។ ម្រេច និង​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​)
– ប្ដូរ​ក្បាលដោះ ប្រសិនបើ​ក្មេង​បៅ​ទឹកដោះគោ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភាគច្រើន ​នៃ​ការ​ក្អែទឹកដោះ មិនមាន​មកពី​ជំងឺ​ទេ ហើយ​កុមារ​ដ៏​មានការ​លូតលាស់ និង​ឡើង​គីឡូ​ជា​ធម្មតា​។

ប្រសិនបើ​មាតាបិតា អាចអនុវត្ត​តាម​វិធានការ​ខាងលើ មិន​ត្រឹមតែ​ជួយ​ឲ្យ​កុមារ​គេច​ផុត​ពី​ការ​ក្អែ​ទឹក​ដោះ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាចជួយ​កុមារ​កុំ​ឲ្យ​មាន​បញ្ហា​ទល់ខ្យល់ និង​ចុក​ឆ្អល់ពោះ​បាន​ផងដែរ​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ២៩ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៣៨ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

សុខភាព៤៤ នាទី មុន

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សជិត ២ពាន់នាក់ ក្នុងខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម